ព័ត៌មានជាតិ
អ្នកវិភាគ៖បាតុកកម្មនៅវ៉ាស៊ីនតោនបង្ហាញថា សម រង្ស៊ី និងម៉ុងតាញ៉ាវៀតណាម គឺជាបក្ខពួកតែមួយ
កាលពីថ្ងៃទី១១ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ បាតុកម្មរបស់ក្រុមជ្រុលនិយម សម រង្ស៊ី និងបក្សពួក បានធ្វើឡើងក្នុងរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិកពុំសូវមានការអើពើណាមួយឡើយ។ អ្វីដែលសំខាន់ នឹងគួរឱ្យការកត់សម្គាល់គឺបាតុកម្មនេះ បែរជាមានក្រុមជនជាតិម៉ុងតាញ៉ារបស់វៀតណាម បានចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងបាតុកម្មដែលដឹកនាំដោយក្រុមជ្រុលនិយម នេះទៅវិញ។

តើការចូលរួមពីក្រុមវៀតណាមម៉ុងតាញ៉ានៅក្នុងបាតុកម្មរបស់សមរង្ស៊ីមានន័យដូចម្តេច?
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា បានអះអាងថា វត្តមានរបស់ពួកម៉ុងតាញ៉ាវៀតណាមក្នុងបាតុកម្មរបស់ក្រុមជ្រុលនិយម សម រង្ស៊ី គឺជាអំពើក្បត់ជាតិ គុបគិតជាមួយបរទេស ឱ្យមកកកូរកាយផ្ទៃក្នុងរបស់កម្ពុជា។
លោកថ្លែងថា៖«ជាការពិតគឺ លោក សម រង្ស៊ី តាមរយៈសកម្មភាពនេះកំពុងតែឃុបឃិត កំពុងតែបើកដៃឱ្យវៀតណាមជនជាតិភាគតិចម៉ុងតាញ៉ា ហ្នឹងគឺចូលមកពាក់ព័ន្ធនៅក្នុងនយោបាយផ្ទៃក្នុងប្រទេសកម្ពុជា។ខ្ញុំគិតថា យុទ្ធសាស្ត្រនយោបាយបែបនេះគឺបង្កហានិភ័យធ្ងន់ធ្ងរសម្រាប់ប្រទេសជាតិយើងទៅថ្ងៃក្រោយ»។
សម្រាប់លោកបណ្ឌិត គិន ភា កន្លងមកទណ្ឌិត សម រង្ស៊ី ធ្លាប់ចុះកិច្ចព្រមព្រៀងកាត់ដីចំនួន៤ខេត្តរបស់កម្ពុជា ឱ្យក្រុមម៉ុងតាញ៉ាវៀតណាម ដែលមាន កុក ស ជាប្រធានដែលនេះគឺជាអំពើគ្រោះថ្នាក់សម្រាប់ប្រទេសជាតិ។

ជាមួយគ្នានេះ លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខ បានហៅការធ្វើបាតុកម្មនៅអាមេរិករបស់ក្រុមទណ្ឌិតសម រង្ស៊ី ដែលមានវត្តមានក្រុមម៉ុងតាញ៉ាវៀតណាម គឺជាមនុស្សក្រុមតែមួយ ដែលមាននាក់ទំនងយ៉ាងស្អិតរមួតចាក់ទឹកមិនលិចព្រោះតែទណ្ឌិតសម រង្ស៊ី ធ្លាប់បានសន្យាផ្តល់ទឹកដីកម្ពុជានៅភូមិភាគឦសាន្តឱ្យក្រុមម៉ុងតាញ៉ា។ អ្នកវិភាគរូបនេះ ហៅសកម្មភាពរបស់ក្រុមទណ្ឌិតសម រង្ស៊ី គឺជាអំពើឧក្រិដ្ឋ ដែលមានចែងក្នុងច្បាប់របស់កម្ពុជា។
លោកបញ្ជាក់ថា៖«អ្វីដែលសម រង្ស៊ី ធ្វើនេះគឺជាបទឧក្រិដ្ឋ ធ្ងន់មែនទែន ដែលបានចែងក្នុងច្បាប់ក្រមព្រហ្មទណ្ឌ មាត្រា៤៤០ ក្នុងការប្រគល់ទឹកដី ឬក៏កាត់ទឹកដីទៅឱ្យជនបរទេស តែទង្វើលោកនេះ អាចចាត់ទុកថាជាទង្វើមួយនៅក្នុងការបំបែករដ្ឋ ឬក៏ក្នុងការព្យាយាមបែងចែកទឹកដីបង្កើតរដ្ឋមួយផ្តាច់ខ្លួនពីប្រទេសកម្ពុជា ដែលជាអំពើក្បត់ជាតិ សាសនា ព្រះមហាក្សត្រ»។

ចំពោះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយបានហៅ ការចូលរួមរបស់ក្រុមម៉ុងតាញ៉ាក្នុងបាតុកម្មរបស់ទណ្ឌិតសម រង្ស៊ី គឺជាទង្វើទុច្ចរិតនយោបាយ ដែលអ្នកនយោបាយខ្មែរមិនគួរធ្វើនោះឡើយ។
លោកសង្កត់ធ្ងន់ថា៖«សម រង្ស៊ី បានរំលោភទៅលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្អាងថាខ្លួនមានសញ្ជាតិនៅបច្ចឹមប្រទេស ធ្វើការនៅក្រៅស្រុក ប្រឆាំងក្រៅស្រុក ហើយចេះតែកៀរគរបរទេស ឱ្យចូលរួមប្រឆាំងជាមួយខ្លួន ដែលនេះជាទង្វើទុច្ចរិតចំពោះជាតិដែលមិនគួរកើតមានចំពោះអ្នកនយោបាយខ្មែរ»។
បន្ថែមពីនេះ អ្នកជំនាញភូមិសាស្ត្រនយោបាយនៃរាជបណ្ឌិតសភារូបនេះ បានចោទក្រុមទណ្ឌិត សមរង្ស៊ី ថាជាអាយ៉ងបរទេសបម្រើឱ្យនយោបាយគ្រប់បរទេស តាមរយៈការធ្វើសកម្មភាពទាំងងងឹតងងុលជាមួយក្រុមវៀតណាមម៉ុងតាញ៉ាដោយបំភ្លេចចោលបទពិសោធន៍ប្រវត្តិសាស្ត្រ ដែលខ្មែរបាត់បង់ទឹកដីទៅប្រទេសជិតខាងមួយនេះ។
លោកបានគូសបញ្ជាក់ក្នុងសំណេរថា៖«បង្ហាញឱ្យឃើញកាន់តែច្បាស់ថា នរណាជាអាយ៉ងបរទេស បម្រើឱ្យនយោបាយគ្រប់បរទេសដោយពុំរើសមុខ ពុំរើសជនជាតិ ឬជាតិសាសន៍នោះឡើយ»។

បន្ថែមពីនេះលោកយង់ ពៅ ថា ការធ្វើបាតុកម្មស្តីពីបញ្ហាប្រទេសជាតិ ប៉ុន្តែបានឱ្យក្រុមជនជាតិវៀតណាមចូលរួម គឺជាការនយោបាយជ្រុលនិយម ខ្វះមនសិកាស្នេហាជាតិ គ្មានឧត្ដមគតិចំពោះជាតិមាតុភូមិដោយបម្រើនយោបាយសួនតួរបស់ខ្លួន។ សម្រាប់លោកបណ្ឌិត បាតុកម្ម៤ថ្ងៃនៅអាមេរិករបស់ក្រុមប្រឆាំង ដែលមិនសូវមានពលរដ្ឋខ្មែរគាំទ្រ ប៉ុន្តែមានវត្តមានរបស់ក្រុមវៀតណាមក្នុងបាតុកម្មខ្លួន បង្ហាញពីភាពទ័លច្រកនយោបាយរបស់ក្រុមប្រឆាំងដែលគ្មានពលរដ្ឋខ្មែរណាគាំទ្រទៀតនោះទេ ដោយស្ដែងឱ្យឃើញពីភាពទន់ខ្សោយ អស់ជំនឿសូម្បីតែពលរដ្ឋខ្មែរនៅអាមេរិកដែលធ្លាប់ជាអ្នកគាំទ្រក្រុមប្រឆាំងពីមុន។
លោកបន្ថែមដោយសំណេរដើមថា៖«ពលរដ្ឋដើមកំណើតខ្មែរជាច្រើនពិតជាបានជ្រួតជ្រាប និងអាចយល់ដឹងច្បាស់ពីសភាពការណ៍ និងការពិតជាក់ស្ដែងនៅក្នុងប្រទេស ក្រោយការបកស្រាយ និងការសម្រេចចិត្តជាបន្តបន្ទាប់របស់រដ្ឋាភិបាល។ ពលរដ្ឋមិនចូលរួម ព្រោះគេបានដឹងពីកលល្បិច និងមហិច្ឆតាប្រកបដោយភាពគ្រោះថ្នាក់របស់ក្រុមជ្រុលនិយមនោះ»។
តាមរយៈការលើកឡើងរបស់អ្នកជំនាញវិទ្យាសាស្ត្រនយោបាយខាងលើ បង្ហាញថា សកម្មភាពរបស់លោក សម រង្ស៊ី ប្រជាពលរដ្ឋកម្ពុជា កាន់តែដឹងច្បាស់ និងមិនចូលរួមគាំទ្រដាច់ខាត ចំពោះទង្វើក្បត់ជាតិ ទៅរួមដៃជាមួយបរទេស ហើយលើកឡើងជាប្រធានបទផ្សេងៗ ដាក់បន្ទុកមួលបង្កាច់ គ្មានហេតុផល ចំពោះរាជរដ្ឋាភិបាល និងប្រទេសជាតិ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ