Connect with us

ព័ត៌មានជាតិ

ការិយាល័យច្រកចេញចូលតែមួយបានបម្រើសេវាសាធារណៈជូនពលរដ្ឋ លឿន រហ័ស និងតម្លាភាព

បានផុស

នៅ

រដ្ឋបាល​ខណ្ឌ​ដូនពេញ ក្រោម​ការ​ដឹកនាំ​របស់ លោក ជា ខេមា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ដូន​ពេញ បាន​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​គ្រប់ពេលវេលា គ្រប់​តម្រូវការ ជាពិសេសតាមរយៈ​ការិយាល័យ​ច្រក​ចេញ​ចូល​តែមួយ បាន​ផ្ដល់​សេវា​សាធារណៈ​ដោយ​លឿន រហ័ស និង​មាន​តម្លាភាព​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាល​ខណ្ឌ​ដូនពេញ សូម​បញ្ជាក់​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​តម្រូវការ​មក​ទទួល​សេវា​សាធារណៈ​តាមរយៈ​ច្រក​ចេញ​ចូល​តែមួយ​របស់​ខណ្ឌ​ដូនពេញ គឺ​ចាប់​ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ រៀងរាល់​ម៉ោង​ធ្វើការ ពេលព្រឹក ចាប់ពី​ម៉ោង ០៧ និង ៣០ នាទី​ព្រឹក ដល់​ម៉ោង ១១ និង ៣០ នាទី​ព្រឹក និង​ពេល​រសៀល ចាប់ពី​ម៉ោង ០២ រសៀល រហូតដល់​ម៉ោង ០៥ និង ៣០ នាទី​ល្ងាច។

ក្នុង​នោះ​ប្រជាពលរដ្ឋ​ដែល​បាន​មក​ទទួល​សេវា​សាធារណៈ​នៅ​ច្រក​ចេញ​ចូល​តែមួយ បាន​លើក​ឡើង​ថា មាន​ភាព​លឿន រហ័ស និង​មាន​មន្ត្រី​ប្រចាំការ​ទទួល​ឯកសារ​ពី​ពលរដ្ឋ​លឿន​ផង​ដែរ។ បន្ថែម​ទៀត​នោះ ពេល​មក​បញ្ជាក់​ឯកសារ​ដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅ​ស្នាក់ សញ្ញាប័ត្រ ជាដើម ពេលខ្លះ​មិន​ចាំ​បាច់​ឲ្យ​ពលរដ្ឋ​ត្រឡប់​ទៅវិញ​នោះ​ទេ គឺ​ឲ្យ​រង់ចាំ​ទទួល​យក​ឯកសារ​ទៅវិញ​ភ្លាមៗ ផង​ដែរ។

ទន្ទឹម​នឹង​នេះ លោក​អភិបាល បាន​ណែនាំ​មន្ត្រី​សមត្ថកិច្ច និង​អាជ្ញាធរ​ទាំងអស់ ឲ្យ​យកចិត្តទុកដាក់​បម្រើ​សេវា​សាធារណៈ សេវា​សន្តិសុខ សេវា​ផ្សេងៗ ជា​តម្រូវការ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ និង​ចាត់ចែង​កម្លាំង ទាំង​សមត្ថកិច្ច ទាំង​រដ្ឋបាល​ស៊ីវិល ខណ្ឌ-សង្កាត់ ប្រចាំការ​ជាប់​ជាប្រចាំ ២៤ ម៉ោង លើ ២៤ ម៉ោង នៅ​ទីស្នាក់ការ ដើម្បី​ចាំ​ទទួល​ផ្ដល់​សេវា បម្រើ​សេវា​សាធារណៈ និង​ទទួល​សំណូមពរ​របស់​ប្រជាពលរដ្ឋ​មិន​ថា​យប់ ឬ​ថ្ងៃ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ប្រមុខ UN ច្រានចោលសំណើអភិបាលកិច្ច«បណ្តោះអាសន្ន» របស់ពូទីន នៅអ៊ុយក្រែន

ព័ត៌មានជាតិ៥ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ អតីតកងទ័ពស្ម័គ្រចិត្តវៀតណាមកោតសរសើរការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

កីឡា១៦ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ៣៨ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម