Connect with us

ព័ត៌មានជាតិ

លោក អ៊ាង សុផល្លែត៖ បរិស្ថានគ្មានការរើសអើងវណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ

បានផុស

នៅ

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​គូស​បញ្ជាក់​ថា បរិស្ថាន​គ្មាន​ការរើសអើងវណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ពី​ព្រោះថាគ្រោះធម្មជាតិដែល​កើត​ឡើង​ហើយ គឺតែង​តែផ្តល់​ទុក្ខទោស​ឱ្យ​មនុស្ស សត្វ និង​ធម្មជាតិ​ដោយ​គ្មាន​ការលើកលែងនៅទូទាំងសកលលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​អនុញ្ញាត​ដល់​ប្រតិភូ​ថ្នាក់​ដឹកនាំ​គណបក្ស​នយោបាយ និង​សម្ព័ន្ធ​អង្គការ​សង្គមស៊ីវិល ចូល​ជួប​សម្តែង​ការ​គួរ​សមកាលនៅ​រសៀល​ម្សិលមិញ​នេះ លោក​រដ្ឋមន្រ្តី​ អ៊ាង សុផល្លែត បាន​លើក​ឡើង​ថា ថ្វីបើ​តំណាង​គណបក្សនយោបាយ មាន​និន្នាការ​ផ្សេងៗ​គ្នាក៏ពិតមែន តែ​ចំពោះ​ការងារ​វិស័យ​បរិស្ថាន​វិញ បែរជា​ធ្វើឱ្យ​អ្នកមាននិន្នាការផ្សេងៗគ្នា ងាក​​មកធ្វើការជាមួយគ្នាទៅវិញ កត្តានេះ​បាន​សបញ្ជាក់​ឱ្យឃើញ​ថា បរិស្ថាន​គ្មាន​ការរើសអើងវណ្ណៈ ពូជសាសន៍ ពណ៌​សម្បុរ ឬនិន្នាការនយោបាយឡើយ។ មិនតែប៉ុណ្ណោះ ការចូលរួមពីអ្នកស្រឡាញ់បរិស្ថានពិតប្រាកដ គឺស្រឡាញ់កម្ពុជា ហើយ​ការ​ចូលរួមគ្នា​ដើម្បីកម្ពុជាស្អាត គឺធ្វើឱ្យផ្ទះ​របស់យើង​ទាំង​អស់គ្នាស្អាត។

លើស​ពី​នេះ​ទៀត លោករដ្ឋមន្រ្តីបានជំរុញ​ឲ្យ​​ចូលរួមដាំដើមឈើឱ្យបានច្រើន ជាពិសេស​ដើមត្នោត ដើម្បីថែរក្សាវប្បធម៌ អត្តសញ្ញាណជាតិខ្មែរ បង្កើត​គម្របបៃតងនៅកម្ពុជា និងជាកំណប់ទ្រព្យ ទុកឱ្យ​កូនចៅ​បន្ថែមទៀត។

ជា​មួយ​គ្នា​នេះ ប្រតិភូថ្នាក់ដឹកនាំគណបក្សនយោបាយ និងសម្ព័ន្ធអង្គការសង្គមស៊ីវិល បានរួមគ្នា​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ចូលរួម​​ដោះ​​ស្រាយ​បញ្ហាបរិស្ថាន ជា​ពិសេស​ចូលរួមអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន (២០២៣-២០២៨) ការធានាឱ្យបាននូវភាពស្អាត ភាពបៃតង និងចីរភាព ដែល​ជាកត្តា​ចាំបាច់​ក្នុងការ​គ្រប់គ្រង​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នៅកម្ពុជា។

ជា​ការ​ឆ្លើយ​តប លោក រដ្ឋមន្ត្រី ក៏​បាន​ថ្លែង​ស្វាគមន៍​ចំពោះការ​សម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីអនាគតកម្ពុជាស្អាត បៃតង និងធ្វើឱ្យផ្ទះយើង​ទាំង​អស់គ្នា មានការអភិវឌ្ឍកាន់តែរឹងមាំ មានការរីកចម្រើន ប្រកបដោយចីរភាព។

គួរ​ជម្រាប​ថា នេះជាលើកទី១ ដែលប្រជាពលរដ្ឋខ្មែរបានឃើញ បានឭ​អំពីចំណុច​ស្របស៊ីគ្នា​រវាងតំណាង​គណបក្សនយោបាយ ដែល​មាននិន្នាការផ្សេងៗគ្នា តែមកធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ភាពស្អាត ភាពបៃតង និង​ចីរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ វិនាទី មុន

លោក អ៊ាង សុផល្លែត៖ បរិស្ថានគ្មានការរើសអើងវណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ

សេដ្ឋកិច្ច៥៥ វិនាទី មុន

អាមេរិកគាំទ្រផែនការចរចាររវាងកម្ពុជា-ថៃ ក្នុងការរុករកប្រេងក្នុងតំបន់សមុទ្រ

ព័ត៌មានអន្ដរជាតិ២ នាទី មុន

អ៊ីស្រាអែល៖ ហេសបូឡា​លាក់លុយ និង​មាស​ជាង​៥០០​លាន​ដុល្លារ​នៅ​លេណដ្ឋាន​ក្រោម​មន្ទីរពេទ្យ

ព័ត៌មានជាតិ៥ នាទី មុន

ក្រសួងអប់រំ អនុញ្ញាតឱ្យសិស្សថ្នាក់ទី ៦ ធ្លាក់មធ្យមភាគ ឡើងថ្នាក់ទី ៧ ដោយស្វ័យប្រវត្តិ តែត្រូវឆ្លងកាត់ការបំប៉ន ១ ខែសិន

ព័ត៌មានជាតិ១០ នាទី មុន

បណ្ឌិត គិន ភា ថា យុវជនជំនាន់ក្រោយគឺជាចំណែកដ៏សំខាន់ក្នុងការជួយឱ្យទំនាក់ទំនងអាស៊ាន-ចិន រីកចម្រើនកាន់តែខ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម