ព័ត៌មានជាតិ
ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក គ្រោងធ្វើការហោះហើរបង្ហាញមកអាកាសយានដ្ឋានតារាសាគរ នៅថ្ងៃសម្ពោធចុងខែវិច្ឆិកានេះ
តាមមន្រ្តីគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុងបានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ នឹងធ្វើការហោះហើរបង្ហាញក្នុងថ្ងៃបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង។
លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយកអាកាសយានដ្ឋានអន្តរជាតិតារាសាគរបានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា ខណៈដែលអាកាសយានដ្ឋានតារាសាគរគ្រោងនឹងបើកដំណើរការនៅថ្ងៃទី ២៨ ខែវិច្ឆិកាខាងមុខនេះ តាមការគ្រោងទុកនៅថ្ងៃបើកដំណើរការ នឹងមានការហោះហើរបង្ហាញ ដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមកអាកាសយានដ្ឋានអន្តរជាតិថ្មីតារាសាគរ។
«សម្រាប់ការបើកដំណើរនៅថ្ងៃទី២៨ ខែ ១១ អាកាសចរណ៍ដំបូងអាចជាអាកាសចរណ៍អ៊ែរ ខេមបូឌា (អតីតកម្ពុជាអង្គរអ៊ែរ) នឹងធ្វើការហោះហើរបង្ហាញភ្ជាប់មកអាកាសយានដ្ឋានថ្មីនេះ»។


យ៉ាងណាមិញ បើតាមមន្រ្តីអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ផែនការដែលនឹងការហោះហើរបង្ហាញដោយក្រុមហ៊ុនក្នុងស្រុកនៅថ្ងៃបើកដំណើរការ នៅមិនទាន់សម្រេចជាផ្លូវការនៅឡើយទេ។
លោក ស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យអាកាសចរស៊ីវិលបានឲ្យកម្ពុជាថ្មីដឹងថា នៅថ្ងៃសម្ពោធ ក្រុមហ៊ុនក្នុងស្រុក អ៊ែរ ខេមបូឌា (អតីតកម្ពុជាអង្គរអ៊ែរ) គ្រោងមានការហោះហើរបង្ហាញមកអាកាសយានដ្ឋានថ្មី ប៉ុន្តែជាក់ស្តែងមិនទាន់មានការសម្រេចជាផ្លូវការនៅឡើយទេ។
ពាក់ព័ន្ធដំណើរការអាកាសយានដ្ឋានថ្មី លោក ស៊ីន ចាន់សេរីវុត្ថា បានបញ្ជាក់ថា នៅដំណាក់ដំបូងទទួលការហោះហើរយន្តហោះខ្នាតតូច មិនមែនយន្តហោះបែបពាណិជ្ជកម្មនោះទេ។
«ការបើកដំណើរការនេះមិនមែនទទួលយន្តហោះបែបពាណិជ្ជកម្មទេ ជាយន្តហោះខ្នាតតូច។ អីចឹងទេ កុំទាន់មានការយល់ច្រឡំ»។ លោក ស៊ីន ចាន់សេរីវុត្ថា បញ្ជាក់បន្ថែម។
ទាក់ទងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើការក្នុងអាកាសយានដ្ឋាន លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី បានបញ្ជាក់ថា មាន ៣ ផ្នែកធំៗ ក្នុងនោះផ្លូវរត់ និងចំណតយន្តហោះបានបញ្ចប់ ១០០% ប្រព័ន្ធនាំផ្លូវចុះចត និងវិទ្យុទាក់ទងជាមួយយន្តហោះក៏រួចរាល់ ១០០% ខណៈអគារទទួលអ្នកដំណើរ (Terminal) នឹងរួចរាល់មុនថ្ងៃបើកសម្ពោធដំណើរការជាផ្លូវការ។
ក្រោមការវិនិយោគដោយក្រុមហ៊ុនចិន Union Development Group (UDG) អាកាសយានដ្ឋានតារាសាគរបានពន្យារពេលបើកប្រតិបត្តិការ ដែលដំបូងឡើយគ្រោងដាក់ឲ្យដំណើរការនៅឆ្នាំ ២០២១។
ក្រុមហ៊ុន Union Development Group (UDG) បានទទួលបានដីសម្បទានពីរដ្ឋាភិបាលវិនិយោគសាងសង់អាកាសយានដ្ឋានតារាសាគរតម្លៃជាង ៣០០ លានដុល្លារ នៅស្រុកបុទុមសាគរ ក្នុងខេត្តកោះកុង។
អាកាសយានដ្ឋានថ្មីនេះមានផ្លូវយន្តហោះចុះប្រវែង ៣២០០ ម៉ែត្រ ទទឹង ៦០ ម៉ែត្រ ដែលមានសមត្ថភាពអាចទទួលយន្តហោះប្រភេទ A-350-900 និង Boeing 777 ជាដើម៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ