ព័ត៌មានជាតិ
បណ្ឌិត គិន ភា ថា យុវជនជំនាន់ក្រោយគឺជាចំណែកដ៏សំខាន់ក្នុងការជួយឱ្យទំនាក់ទំនងអាស៊ាន-ចិន រីកចម្រើនកាន់តែខ្លាំង
បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា ទំនាក់ទំនងអាស៊ាន-ចិន មិនអាចរីកចម្រើនបានទេប្រសិនជាគ្មានការចូលរួមយ៉ាងសកម្ម និងការរួមចំណែកពី យុវជនជំនាន់ក្រោយនោះ។

លោកបណ្ឌិត គិន ភា លើកឡើងបែបនេះ ក្នុងឱកាសដែលលោកចូលរួមកម្មវិធីបោះជំរំយុវជនឆ្នើមអាស៊ាន-ចិនលើកទី២ (CAEYSC-2024) ដែលសហការរៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងរដ្ឋបាលសាធារណៈនៃសាកលវិទ្យាល័យគរុកោសល្យហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន។ កម្មវិធីនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហឺណាន និងទីតាំងមួយចំនួនក្នុងទីក្រុងស៊ិនស៊ាង ខេត្តហឺណាន ប្រទេសចិន។ ក្នុងដំណើរទៅកាន់ប្រទេសចិននេះ លោកបណ្ឌិតបានទៅជាមួយបណ្ឌិត កា ម៉ាធុល និងនិស្សិត២រូបទៀតដែលវិទ្យាស្ថានបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីនេះ គឺយុវជន ឡាច ប៉ាវិន និងយុវជន អ៊ាង ប៉េងហួត។

ក្នុងឱកាសថ្លែងសុន្ទរកថាក្នុងពិធីនេះ លោកបណ្ឌិត លើកឡើងថា កម្មវិធី CAEYSC-2024 មិនត្រឹមឱ្យ អ្នកចូលរួមស្វែងយល់អំពីប្រធានបទទាក់ទងនឹងវប្បធម៌ នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ ថែមទាំងជំរុញមិត្តភាព និងភាពជឿជាក់ដែលនឹងជំរុញទំនាក់ទំនងអាស៊ាន-ចិនទៅមុខផងដែរ។ តាមរយៈការចូលរួមយ៉ាងសកម្ម យុវជននៅទីនេះនឹងទទួលបានចំណេះដឹង ជំនាញ និងបណ្តាញនានាដែលចាំបាច់ ដើម្បីអនុវត្តទំនាក់ទំនងអាស៊ាន-ចិន ឱ្យឈានទៅអនាគតដ៏រុងរឿង។ លើសពីនេះ លោកបណ្ឌិតថា យុវជនក្នុងតំបន់ មានសក្ដានុពលខ្លាំងសម្រាប់ការពង្រឹងមូលដ្ឋានគ្រឹះ និងអនាគតនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន។
យុវជនជំនាន់ក្រោយ គឺជាអ្នកដឹកនាំការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសរបស់ខ្លួន និងជាអ្នកបន្តកិច្ចសហប្រតិបត្តិការដ៏ធំទូលាយ និងជាអ្នកដែលពង្រឹងមិត្តភាពក្នុងចំណោមប្រជាជន ជាមួយនឹងថាមពល ភាពច្នៃប្រឌិត ដែលជាការបង្កើត និងបំភ្លឺអនាគតនៃទំនាក់ទំនងអាស៊ាន-ចិន។ បន្ថែមពីនេះ កម្មវិធីបោះជំរំយុវជនឆ្នើមអាស៊ាន-ចិន គឺជាការរួមគ្នា មិនត្រឹមតែជាវេទិកាសម្រាប់ការផ្លាស់ប្តូរយុវជនប៉ុណ្ណោះទេ ថែមទាំងជាស្ពាននៃមិត្តភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការដែលនឹងតភ្ជាប់អាស៊ាន និងចិនសម្រាប់រយៈពេលជាច្រើនឆ្នាំទៅមុខទៀត។ នេះជាការបញ្ជាក់របស់បណ្ឌិត គិន ភា។

បណ្ឌិត គិន ភា បានសង្កត់ធ្ងន់ថា កម្មវិធី CAEYSC-2024 មិនត្រឹមតែជាការបោះជំរំធម្មតាទេ គឺជាការកសាងដ៏សំខាន់មួយសម្រាប់អនាគតនៃទំនាក់ទំនងអាស៊ាន-ចិន ដោយធានាថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងតំបន់ទាំងនេះបន្តរីកចម្រើនសម្រាប់មនុស្សជំនាន់ក្រោយទៀតផង។
បើក្រឡេកពី កម្មវិធី CAEYSC-2023 វិញ លោកបណ្ឌិត គិន ភា បានវាយតម្លៃខ្ពស់ចំពោះការរៀបចំក្នុងរយៈពេលមួយសប្តាហ៍ ដែលទទួលបានជោគជ័យលើសពីការរំពឹងទុក។ អ្នកចូលរួមបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសន្ទនាដ៏មានអត្ថន័យលើប្រធានបទជាច្រើន ដូចជាការទូត អភិបាលកិច្ច រហូតដល់សិល្បៈ និងវប្បធម៌។ បន្ថែមពីនេះ ក៏មានជាលំហាត់កសាងក្រុម ការធ្វើកិច្ចប្រជុំអាស៊ានគំរូ និងការសម្តែងវប្បធម៌ ដែលអាចបង្ហាញថា មិនត្រឹមតែពង្រឹងចំណងមិត្តភាពរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងភាពជាអ្នកដឹកនាំ ការប្រាស្រ័យទាក់ទង និងជំនាញគិតត្រិះរិះរបស់អ្នកចូលរួមថែមទៀត៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?