Connect with us

ព័ត៌មានជាតិ

ក្រុមអ្នកវិភាគ៖ ការចោទថារដ្ឋាភិបាលបរាជ័យលើការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស របស់ក្រុមជ្រុលនិយមគឺខុសពីការពិត បង្កប់របៀបវារៈនយោបាយ

បានផុស

នៅ

ក្រុមអ្នកវិភាគ បានយល់ឃើញថា ក្រោយពីក្រុមជ្រុលនិយមទទួលនូវបរាជ័យដ៏សែនអាម៉ាស់ជាច្រើនដងក្នុងការធ្វើបាតុកម្មនៅប្រទេសជប៉ុន កូរ៉េខាងត្បូង និងអាមេរិក ក្រោមលេសញុះញង់ស្តីពីបញ្ហាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ឥឡូវនេះ ក្រុមនយោបាយប្រឆាំង បានបង្វែរទិសដៅដោយយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមកធ្វើជាប្រធានបទដើម្បីបង្កជាការភ័ន្តច្រឡំ និងដកការទុកចិត្តរបស់ប្រជាជនខ្មែរលើរដ្ឋាភិបាលដែលអ្នកវិភាគនៅកម្ពុជាមើលឃើញថា ជាការខុសពីការពិត និងគ្រាន់តែជារបៀបវារៈនយោបាយតែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការចោទប្រកាន់របស់ក្រុមប្រឆាំង គឺជាការលាបពណ៌ និងដើម្បីផលចំណេញនយោបាយរបស់ខ្លួន។

លោកបណ្ឌិត មានប្រសាសន៍ថា “ខ្ញុំមិនយល់ដូចទស្សនៈប្រឆាំងដែលនិយាយថាកម្ពុជាបរាជ័យក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ គាត់និយាយដោយលំអៀងទៅលើនយោបាយ ដោយមានរបៀបវារៈនយោបាយ។ លោកបានបន្ថែមថា “កម្ពុជាអនុវត្តកិច្ចព្រមព្រៀងនេះបានជោគជ័យ ដែលជោគជ័យទី១គឺជោគជ័យជាប្រជាជាតិសកល ដោយអង្គការសហប្រជាជាតិមិនដែលស្វែងរកសន្តិភាពបានជោគជ័យដូចនៅកម្ពុជាទេ

លោកបណ្ឌិត បានបន្តថា កម្ពុជាទទួលបានជោគជ័យនាំទៅដល់ការរៀបចំការបោះឆ្នោត ការរៀបចំរាជរដ្ឋាភិបាល ការតាក់តែងធម្មនុញ្ញរហូតដល់ការអនុវត្ត និងការថែរក្សាសុខសន្តិភាពជូនប្រទេសជាតិ ដោយនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន។ បន្ថែមពីនោះ លោកបណ្ឌិតបានគូសបញ្ជាក់ថា កម្ពុជាបានចូលរួមក្នុងឆាកអន្តរជាតិ ទាំងកិច្ចការតំបន់ កិច្ចការសកល កិច្ចការអង្គការសហប្រជាជាតិ និងចូលរួមក្នុងការថែរក្សាសន្តិភាពពិភពលោក ដូចជាការចូលរួមនៅក្នុងវេទិកាអាស៊ានជាដើម។

ជាមួយគ្នានេះ លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្ត្រនយោបាយ ថាការចោទប្រកាន់របស់ក្រុមនយោបាយជ្រុលនិយមទាំងនោះគឺខុសស្រឡះពីការពិតជាក់ស្តែង ហើយជាការបញ្ជារបស់បរទេសដែលជាមេកើយតែប៉ុណ្ណោះ។

លោក បានលើកឡើងថា “ការចោទប្រកាន់នេះ គឺផ្ទុយស្រឡះពីតថភាពពិតនៃដំណើរការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជានៅគ្រប់វិស័យទាំងនយោបាយ សេដ្ឋកិច្ច និងការបរទេស”។ លោកបានបន្ថែមថា “ការចោទប្រកាន់របស់ក្រុមប្រឆាំងនៅក្រៅប្រទេស និងទណ្ឌិត សម រង្ស៊ី បានបង្ហាញយ៉ាងច្បាស់ពីគោលនយោបាយបរទេសនិយម និងគិតតែប្រយោជន៍ផ្ទាល់ខ្លួន និងបក្សពួក”

លើសពីនេះទៅទៀត អ្នកវិភាគភូមិសាស្ត្រនយោបាយរូបនេះបានគូសបញ្ជាក់ថា ការយករឿងកិច្ចព្រមព្រៀងទីក្រុងប៉ារីស រឿង CLV-DTA និងបញ្ហាព្រំដែនជាដើម សុទ្ធសឹងតែជាចេតនា និងការបង្គាប់បញ្ជាពីបរទេសដែលជាចៅហ្វាយរបស់ក្រុមប្រឆាំង បើទោះបីជាបញ្ហាទាំងនោះ រដ្ឋាភិបាលកម្ពុជាបានធ្វើការបកស្រាយត្រឹមត្រូវក៏ដោយ។

ទន្ទឹមនឹងនេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា ថាការចោទប្រកាន់របស់ក្រុមប្រឆាំងទាំងនេះ គឺជារឿងដដែលៗ ហើយមានជារៀងរាល់ឆ្នាំ។

លោកបណ្ឌិតបានលើកឡើងថា “រៀងរាល់ឆ្នាំតែងតែមានការលើកឡើងពីមុំ ពីជ្រុងនយោបាយពីទស្សនៈនយោបាយផ្សេងៗទៅលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនឹង

លោកបានបន្តថា ការលើកឡើងទាក់ទងនឹងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជួយឱ្យរដ្ឋាភិបាលកាន់តែយកចិត្តទុកដាក់ ពិនិត្យ និងបំពេញបន្ថែមចន្លោះខ្វះខាតរបស់ខ្លួន ដែលក្នុងនោះការលើកឡើងនានាគួរភ្ជាប់ជាមួយភស្តុតាង និងហេតុផលច្បាស់លាស់ក្នុងន័យកែលំអរ កុំបំប៉ោងបំផ្លើសពីការពិតជាក់ស្តែង។

ទោះយ៉ាងណា លោកបានសង្កត់ធ្ងន់ថា “ប្រជាពលរដ្ឋកុំចេះតែជឿដោយគ្មានហេតុផល ប្រជាពលរដ្ឋត្រូវចេះបង្កើនចំណេះដឹង បង្កើនការទទួលបានព័ត៌មាន តាមដានហេតុការណ៍ហើយចេះវិភាគ ចេះពិចារណា ចេះវាយតម្លៃ ប្រសិនជាបងប្អូនប្រជាពលរដ្ឋយើងក្លាយទៅជាអ្នកមានចំណេះដឹង យល់ពីល្បិចនយោបាយ ចេះវិភាគ ចេះទទួលបានព័ត៌មានអីច្រើន អ៊ីចឹងអ្នកខំបំផ្លើសខំបំប៉ោង ខំធ្វើនយោបាយប្រជាភិថុតិអ្វីជាដើម អ្នកនោះនឹងបាត់តម្លៃដោយខ្លួនឯង

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺជាកិច្ចព្រមព្រៀងគ្នា ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលមានការចុះហត្ថលេខាពីភាគីជម្លោះកម្ពុជា ៤ និងមានសាក្សីមកពី ១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ក្នុងគោលបំណងបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។ កិច្ចព្រមព្រៀងនេះ បានផ្តល់កម្ពុជានូវ ការកសាងសង្គមប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត ការបង្កើតរដ្ឋធម្មនុញ្ញ ជាពិសេសគឺការយាងព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ចូលមកកាន់មាតុកម្ពុជាវិញ និង បង្កើតព្រះរាជាណាចក្រកម្ពុជាទី២ គឺជារបបរាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ ហើយស្មារតីនៃកិច្ចព្រមព្រៀង ២៣ តុលា ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រើប្រាស់សព្វថ្ងៃនេះដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ១ ម៉ោង មុន

អតីត​តំណាង​រាស្រ្ត​គណបក្សប្រឆាំង គាំទ្រ​ឱ្យ​មាន​ច្បាប់​ភេរវកម្ម ដើម្បី​ដាក់ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ជា​ភេរវករ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្អែកនេះ អ្នកដឹកនាំស្ថាប័នសារព័ត៌មាន នឹងជួបជុំគ្នាជជែកពីបញ្ហាផ្សាយព័ត៌មានបែបណា ទើបគេចផុតពីការប្ដឹងផ្ដល់

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី ហ៊ុន ម៉ាណែត គ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន នៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

លោក គួច ខេវិន ចាត់ទុកការជួយបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានចំណេះវិជ្ជា ជាក្តីសង្ឃឹមដ៏មានគុណធម៌

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ប៉ូលិសថៃ ចាប់ខ្លួន បុរសអូទ្រីស ដែលបើកម៉ូតូទឹកបុកជនជាតិរុស្ស៊ី ស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម