Connect with us

ព័ត៌មានជាតិ

ស្នងការរងនគរបាលខេត្តកោះកុង ៖ រាល់ការមកទទួល ឬដាក់ពាក្យប្រឡង សុទ្ធតែអនុវត្តដោយសុក្រឹតភាពតាមគោលការណ៍

បានផុស

នៅ

លោក​ស្នងការ​រង​នគរបាល​ខេត្ត​កោះកុង អះអាង​ថា គ្រប់​យុវជន យុវនារី មក​ទទួល ឬ​ដាក់ពាក្យ​ប្រឡងប្រជែង​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​នគរបាល គឺ​សុទ្ធតែ​អនុវត្ត​ដោយ​សុក្រឹតភាព និង​តម្លាភាព​ទៅ​តាម​គោលការណ៍​ដែល​បាន​កំណត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជន យុវនារី ដែល​មាន​ចំណាប់អារម្មណ៍​ប្រឡង​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​នគរបាល​បំពេញ​ជួស នៃ​ស្នងការ​នគរបាល​ខេត្ត សូម​កុំ​បារម្ភ​ឡើយ ប្រសិន​មាន​គ្រប់​លក្ខខណ្ឌ​ដែល​កំណត់​គណៈកម្មការ​ប្រឡង។ ប្រឡង​ជាប់ ជាប់​ដោយ​រីករាយ​ពេញចិត្ត ប្រសិនបើ​ធ្លាក់ ក៏​ធ្លាក់​ដោយ​អស់ចិត្ត។ នេះ​ជា​ការ​បញ្ជាក់​របស់ លោក​ឧត្ដមសេនីយ៍​ត្រី មីន រស្មី ស្នងការ​រង​នគរបាល​ខេត្ត​កោះកុង ទទួល​បន្ទុក​ផែន​ធនធាន​មនុស្ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង។

លោក​ស្នងការ​រង​នគរបាល​ខេត្ត បន្ត​ទៀត​នៅ​ថ្ងៃ​ទី ២២ ខែ​តុលា ឆ្នាំ ២០២៤ ថា លក្ខខណ្ឌ​ជា​បេក្ខជន​អាច​មាន​សិទ្ធិ​ប្រឡង​បាន​ចែង​ក្នុង​សេចក្ដីជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ​រួចរាល់​អស់ហើយ។

បើ​តាម​លោក​ឧត្ដមសេនីយ៍​ត្រី មីន រស្មី បេក្ខជន​ប្រឡង ត្រូវ​មាន​សញ្ជាតិ​ខ្មែរ ទីលំនៅ​អចិន្ត្រៃយ៍​នៅ​ក្នុង​ខេត្ត កាយសម្បទា​រឹងមាំ មិន​ពាក់ព័ន្ធ​គ្រឿងញៀន មិន​ធ្លាប់​មាន​ទោស​ទណ្ឌ កម្ពស់​ចាប់ពី ១.៧ ម៉ែត្រ សម្រាប់​បុរស ស្ត្រី ១.៦៥ ម៉ែត្រ ឡើង​ទៅ មាន​សញ្ញាបត្រ​កម្រិតវប្បធម៌​ដែល មាន​តម្លៃ​ស្មើ​ជាដើម។ ទៀតសោត ចំពោះ​លក្ខខណ្ឌ​តម្រូវ​នេះ​ធ្វើឡើង​ក្របខណ្ឌ​ទូទៅ​ប្រទេស​តែម្ដង ពុំ មាន​ការ សម្របសម្រួល​ក្រៅផ្លូវការ​ណា​ឡើយ។

គិត​ត្រឹម​ថ្ងៃ​ទី ២១ ខែ​តុលា ឆ្នាំ ២០២៤ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង បាន​ទទួល​ពាក្យ​របស់​យុវជន យុវនារី ចំនួន​ ១៣​ នាក់​ហើយ ដោយ​បាន​ចុះបញ្ជី​ឈ្មោះ​ស្នើសុំ​ប្រឡង​តាម​ប្រព័ន្ធ​អន​ឡាញ បន្ទាប់ពី​ពួកគេ​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​សារធាតុ​ញៀន មាន​លក្ខខណ្ឌ​ឯកសារ​ត្រឹមត្រូវ និង​សម្បទា​រឹងមាំ ស្របតាម​គោលការណ៍​របស់​ក្រុមការងារ​គណៈកម្មការ​ប្រឡង។

យុវជន ទួន ណាវិត រស់នៅ​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា និង​យុវនារី ភ្លាំង ស្រី​ណៃ រស់នៅ​សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ អ្នក​ដែល​មាន​ការ​ចាប់អារម្មណ៍​ចង់​បម្រើ​ការងារ​ជា​មន្ត្រី​នគរបាល គាំទ្រ​ចំពោះ​ដំណើរការ​នីតិវិធី​របស់​គណៈកម្មការ​ប្រឡង ដោយសារ​តែ​មាន​សភាព​តឹងរ៉ឹង​តាម​លក្ខខណ្ឌ​របស់​ក្រសួងមហាផ្ទៃ​កំណត់​ឲ្យ។

តំណាង​យុវជន និង​យុវនារី ដដែល បន្ថែម​ថា សូម្បីតែ​មិន​មាន​កាយសម្បទា​គ្រប់គ្រាន់ ខុស​កម្ពស់ ឬ​ទម្ងន់​បន្តិច​ ក៏​មិន​អាច​ទិញ​ពាក្យ​ប្រឡង​បាន​ដែរ នេះ​ហើយ​ជា​ការ​កែទម្រង់​ដ៏​ល្អ​ប្រសើរ​ចំពោះ​ការ​ប្រឡង​ដោយ​តម្លាភាព យុត្តិធម៌ និង​គ្មាន​ពាក្យ​ចចាមអារ៉ាម​ពុំ​ល្អ​បន្ត​ទៀត​ទៅ​លើ​ដំណើរការ​ប្រឡង​នា​ពេល​មុខ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤២ នាទីutes មុន

ផ្លូវមួយកន្លែងក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគ ក្លាយជាកន្លែងគំនរសំរាម ខណៈអាជ្ញាធរថា នឹងដាក់កម្លាំងឃ្លាំមើលអ្នកលួចចោល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ១១ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម