Connect with us

ព័ត៌មានជាតិ

លោក ពៅ សុខ ៖ កិច្ចព្រមព្រៀងទីក្រុងប៉ារីសមិនបានបញ្ចប់សង្រ្គាមនៅកម្ពុជាទេ

បានផុស

នៅ

លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងជាក្រុមប្រឹក្សាភិបាល សមាគមអ្នកនិពន្ធខ្មែរ បានប្រាប់អ្នកកាសែតនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះថា តាមការសិក្សាស្រាវជ្រាវរបស់លោក កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩៣ ដែលមានបណ្តាប្រទេស១៩ចូលរួមដឹងឮនោះ ពុំបានបញ្ចប់​សង្រ្គាម​នៅ​កម្ពុជាទេ ដោយគ្រាន់តែបានបង្កើតនូវយន្តការ៣ ក្នុងពេលតែមួយ នៃដំណាក់កាលអន្តរកាល គឺទី១.រដ្ឋកម្ពុជា ទី២.ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC )និងទី៣.អ៊ុនតាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពៅ សុខ ពន្យល់ថា វីរបុរសបញ្ចប់សង្រ្គាមនៅកម្ពុជាពិតប្រាកដ គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយក​រដ្ឋមន្រ្តី នៃ​ព្រះរាជា​កម្ពុជា និងប្ចុចប្បន្នសម្តេចជាប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សា​ព្រះមហាក្សត្រ​ផង​ដែរ ដែលសម្តេចបិតា​សន្តិភាពរូបនេះ បានចំណាយពេល៤ឆ្នាំ(១៩៨៧-១៩៩១)ដើម្បីចរចា ទាំងជាមួយអតីតព្រះករុណា ព្រះបរមរតនកោដ្ឋ  ទាំង​ជាមួយលោក សឺន សាន លោកខៀវ សំផន និងព្រះអង្គម្ចាស់ នរោត្តមរណឫទ្ធិ ទម្រាំឈានដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ហើយសម្តេចបានចំណាយពេល៧ឆ្នាំបន្ថែមទៀត(១៩៩១-១៩៩៨)ដើម្បីបញ្ចប់​សង្រ្គាម​ទាំង​ស្រុងនៅកម្ពុជាគឺថ្ងៃទី២៩ខែធ្នូឆ្នាំ១៩៩៨។ សរុបមក សម្តេចតេជោ ហ៊ុន សែន បានចំណាយពេល១១ឆ្នាំ ដើម្បីបញ្ចប់ សង្រ្គាម​​ស៊ីវិលទាំងស្រុងនៅកម្ពុជា បន្ទាប់ពីផ្តួលរំលំរបបប្រល័យពូជសាសន៍នៅខែមករាឆ្នាំ១៩៧៩។

លោក ពៅ សុខ បញ្ជាក់ថា ដើម្បីធ្វើជាសាក្សី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក្រៅពី ស្នើឱ្យប្រ​ទេសអាស៊ានទាំង៦ ចូលរួម សម្តេច ហ៊ុន សែន ក៏បានស្នើផងដែរឱ្យមានប្រទេស៦ផ្សេងទៀតចូលរួមដឹងលឺ ក្នុងនោះមានទី១.ប្រទេសមិនចូលបក្សសម្ព័ន្ធចំនួន២, ទី២.ប្រទេសង្គមនិយមចំនួន២, ទី៣.ប្រទសមូលធននិយមចំនួន២ និងប្រទេសមហាអំណាចទាំង៥ រួមទាំងប្រទេសឡាវ និងវៀតណាម។កិច្ចព្រមព្រៀងប៉ារីស ពុំមាននិយាយពីការ ត្រូវកោះប្រជុំ ឬសើរសើអង្គសន្និសីទនេះឡើងវិញទេ ហើយតាមគោលការណ៍ច្បាប់ អ្វី​ដែលគ្មាន​ចែង គឺគ្មានគេសិទ្ធិទាមទារ ឬតវ៉ាឡើងវិញឡើយ។

លោក ពៅ សុខ លើកឡើងថា ដូចករណីលោក ខៀវ សំផន និងលោក សឺន សាន ដែលនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិ​ជាន់​ខ្ពស់ (SNC ) នៅភ្នំពេញ មុនការបោះឆ្នោតឆ្នាំ១៩៩៣ បានទាមទារឱ្យអ៊ុនតាក់ប្រើប្រាស់អំណាច ក្នុងការ​លុបបំបាត់​ចោល​​ការ​ចាយ​ប្រាក់រៀលខ្មែរ ហើយបែរទៅចាយ​លុយ​ដុល្លារទាំងស្រុងជំនួសវិញ។ ការទាមទារនេះ ត្រូវបានជំទាស់ ដោយសម្តេច ហ៊ុន សែន និងក៏ត្រូវបានលោក យ៉ាស៊ូស៊ី អាកាស៊ី ប្រធានអ៊ុនតាក់ ច្រានចោល ហើយស្តីបន្ទោសខ្លាំងៗថា សំណើទាំង​នេះគ្មាន​ចែង​នៅក្នុងជំពូក ឬផ្នែកណាមួយ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ។ ការតព្វកិច្ចរបស់អ៊ុនតាក់ គឺរៀបចំការបោះឆ្នោត មិនមាន​ពាក់ព័ន្ធផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចឡើយ។ ករណីនេះ គឺដូចគ្នា ទៅនឹងជនវង្វេងប្រវត្តិសាស្រ្ត ឬហៅថាជនបំពុល​សង្គម​មួយ​ចំនួន ដែលមិនបានយល់ដឹងអ្វីសោះអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយតែងទាមទារកោះប្រជុំ ឬអនុវត្តន៍កិច្ចព្រម​ព្រៀង​ប៉ារីស​ឡើង​​វិញ បែបនេះ ឬបែបនោះ ទាំងងឹតងងល់ ដើម្បីកេងចំណេញនយោបាយរបស់ពួកគេ។

សូមរម្លឹកថា រដ្ឋកម្ពុជាជាយន្តការមួយ នៃរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេច​តេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី មាន​តួនាទី​សម្រាប់ការពារ ទប់ស្កាត់ការ​វិលត្រលប់មកវិញ នៃរបបខ្មែរក្រហម និងការ​ពារសន្តិសុខ​ សណ្តាប់​ធ្នាប់សង្គម កសាងវិស័យ​សេដ្ឋកិច្ច និងការពាណិជ្កម្មជាដើម។ រដ្ឋាភិបាលរដ្ឋកម្ពុជា មិនមានសិទ្ធិអំណាច ឬឥទ្ធិពល លើក្រុម​ប្រឹក្សា​ជាតិជាន់ខ្ពស់ និងអ៊ុនតាក់ទេ។ ចំណែកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC ) ដែលមានព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្តម សីហនុ ជាព្រះប្រធាន គឺជាយន្តការមួយទៀត សម្រាប់​ដោះស្រាយ នូវ​រាល់​វិវាទផ្នែករដ្ឋបាល ឬការ​តវ៉ារវាង​ផ្សេងៗ​ពីបណ្តាភាគីខ្មែរទាំង៤ លើការកិច្ចការពាក់ព័ន្ធនឹងការបោះឆ្នោត ឬកិច្ចការផ្សេង​ទៀត។ ក្រុមប្រឹក្សា​ជាតិជាន់​ខ្ពស់ ក៏មានភារកិច្ច​ស្វែងរកជំនួបឲយសម្រាប់ការបោះឆ្នោត សម្រាប់ជួយសង្រ្គោះប្រជាជន ពេលជួបគ្រោះ​មហន្តរាយ​ផ្សេងៗ​ដែរ តែពុំមានសិទ្ធិ ឬមានអំណាចគ្របដណ្តប់លើរដ្ឋាភិបាលរដ្ឋកម្ពុជា ឬអ៊ុនតាក់ឡើយ។  ដោយឡែកអ៊ុនតាក់ គឺជាយន្ត​ការ​មួយផ្សេងទៀត មាន​តួនាទី​សម្រាប់កាពារសន្តិសុខ សណ្តាប់ធ្នាប់ និងការរៀបចំបោះឆ្នោតដោយសេរី។ ដូចគ្នាដែរ អ៊ុនតាក់​មានសិទ្ធិអំណាច​គ្រប​ដណ្តប់លើរដ្ឋាភិបាលរដ្ឋកម្ពុជា និងក្រុមប្រឹក្សាជាតិជាន់ខ្ពស់ទេ ប៉ុន្តែ មានភារកិច្ចចូលរួមដោះស្រាយ នៅ​ពេលក្រុមប្រឹក្សា​ជាតិ​ជាន់​ខ្ពស់មានការចាំបាច់ត្រូវកោះប្រជុំ។ 

លោក ពៅ សុខ បានកត់សម្គាល់ថា ករណីខ្លះអ៊ុនតាក់ហាក់លម្អៀងទៅរកភាគីខ្មែរក្រហម ដូចជា​ករណីការ​សម្លាប់​រង្គាល​​ដោយទាហានខ្មែរក្រហម ទៅលើប្រជាជនខ្មែរ និងអាណិកជនវៀតណាមនៅឃុំចុងឃ្នាស ខេត្តសៀមរាប នៅស្រុក​វាល​រេញ ខេត្តកំពត។ ការបាញ់ឧទ្ធម្ភាគចក្រអ៊ុនតាក់នៅបាត់ដំបង ការបាញ់រថយន្តអ៊ុនតាក់នៅកំពង់ធំ  មិនត្រូវបាន​អ៊ុនតាក់​ដោះ​​ស្រាយទេ ដោយអ៊ុនតាក់គ្រាន់តែ​បង្ហាញ​ពីការសោកស្តាយចំពោះឧបទ្ទវហេតុ ដែលបាន​កើតឡើងតែប៉ុណ្ណោះ។ ប៉ុន្តែ លោក ពៅ សុខ ទទួលស្គាល់ថា វត្តមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងអ៊ុនតាក់នៅកម្ពុជា មិនមែនសុទ្ធតែអវិជ្ជ​មាន​នោះទេ គឺ​មាន​ចំណុច​ល្អប្រសើរច្រើន ឬយ៉ាងហោចក៏បានបង្រួបបង្រួមភាគីខ្មែរទាំង៤ ឱ្យចូលរួមទទួលស្គាល់ការពិត និងរៀបចំ​ការ​បោះ​ឆ្នោត​នៅកម្ពុជា ជាលើកដំបូងបន្ទាប់ពីបែកបាក់មិនអាចនិយាយគ្នាបានជាង១០ឆ្នាំរួចមក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រសួងការងារ
ព័ត៌មានជាតិ៤ នាទីutes មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ១២ នាទីutes មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

Elon Musk លក់​រថយន្ត​មិន​សូវដាច់ និង​ធ្លាក់​ចុះ​ខ្លាំង ក្រោយ​ប្រឡូក​នយោបាយ​ជាមួយ​ ត្រាំ

ជីវិតកម្សាន្ដ១៨ នាទីutes មុន

មិនត្រឹមតែបាយប៉ូឡាទេ Kanye នៅផ្ទុកជំងឺអូទីសឹម មួយតង់ទៀត

រាជិនីសំឡេងមាស ប៉ែន រ៉ន
ជីវិតកម្សាន្ដ២១ នាទីutes មុន

ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន

ភ្នំសំពៅ
សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៤ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម