Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនចិន​ សាងសង់អាកាសយានដ្ឋាន​តេជោតាខ្មៅ​ មាន​បទពិសោធន៍​សាងសង់​​​គម្រោង​ធំៗជាង ២០០ នៅតំបន់អាស៊ី

បានផុស

នៅ

ក្រុមហ៊ុន Shanghai Geoharbour Group ជា​ក្រុមហ៊ុន​ដ៏ធំមួយ​មាន​មូលដ្ឋាន​នៅ​ប្រទេសចិន ដែល​មានបទ​ពិសោធន៍​​ចូលរួម​សាងសង់គម្រោងធំៗជាង ២០០ គម្រោងនៅក្នុងតំបន់អាស៊ី​ដែល​រួមមាន កំពង់ផែ, អាកាសយានដ្ឋាន, និង​កោះសិប្បនិម្មិត និង​ក៏​កំពុងចូលរួមក្នុងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលគ្រោងនឹង​បើកឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើ​តាម​ការគូស​បញ្ជាក់​ពីលោក XU Shilong អគ្គនាយកក្រុមហ៊ុន Shanghai Geoharbour Group ក្នុង​ខណៈ​ចូលជួប​លោក ​ស៊ុន ចាន់ថុល សម្ដែងការគួរសម និងពិភាក្សាការងារ កាលពីព្រឹកថ្ងៃ​ច័ន្ទ​ម្សិលមិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​ដឹកនាំ​ប្រតិភូចូលជួប​សម្តែង​ការ​គួរសម និង​ពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល លោក XU Shilong បាន​រំលេច​អំពីសាវតាររបស់ក្រុមហ៊ុន ដែលមានបទពិសោធន៍ចូលរួមសាងសង់គម្រោងធំៗជាង ២០០ គម្រោងនៅក្នុងតំបន់អាស៊ី រួមមាន កំពង់ផែ, អាកាសយានដ្ឋាន, និងកោះសិប្បនិម្មិតជាដើម។

ចំពោះសកម្មភាពក្នុងប្រទេសកម្ពុជា លោក XU Shilong បានគូស​​បញ្ជាក់ដែរ​ថា ក្រុមហ៊ុនកំពុងចូលរួមក្នុងគម្រោង​សាងសង់​អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលគ្រោងនឹងបើកឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។

ពាក់ព័ន្ធ​ការ​វិនិយោគ​នៅកម្ពុជា ក្រុមហ៊ុនបានសម្តែងនូវចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមទៀតនូវសក្ដានុពលនៃការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល បានបង្ហាញជូនគណៈប្រតិភូអំពីគម្រោងអភិវឌ្ឍន៍ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដូចមាន គម្រោងផ្លូវល្បឿនលឿន គម្រោងព្រែកជីកហ្វូណនតេជោ និងកំពង់ផែ ដែលអនុញ្ញាតជូនវិនិយោគិនក៏ដូចជាក្រុមហ៊ុន Shanghai Geoharbour Group ផ្ទាល់ អាចពិនិត្យលទ្ធភាពជ្រើសរើសការបណ្ដាក់ទុនវិនិយោគ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម