Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ការត្រៀមទុកជាមុននូវបច្ឆាបូជា និងទីលានបញ្ចុះសពមិនមែនជាការប្រមាថអាយុជីវិតប្រជាជននោះទេ

បានផុស

នៅ

ការត្រៀមទុកជាមុននូវបច្ឆាបូជា និងទីលានសម្រាប់បញ្ចុះសពអ្នកស្លាប់ដោយសារកូវីដ១៩ មិនមែនជាការប្រមាថអាយុជីវិតប្រជាជននោះទេ តែជាការទទួលខុសត្រូវចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋយើងផង និងជាការទទួលខុសត្រូវចំពោះអ្នកដែលទទួលមរណភាពដោយសារកូវីដ១៩ផង ។ នេះជាការបញ្ជាក់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាររបស់ប្រមុខរាជរដ្ឋាភិបាលនេះ ជាការតបតមួយទៅកាន់ក្រុមមនុស្សមួយចំនួន ដែលបានលើកឡើងថា ការត្រៀមទីកន្លែងសម្រាប់បូជា ឬបញ្ចុះសពអ្នកស្លាប់ដោយកូវីដ១៩គឺជាការប្រមាថចំពោះអាយុជីវិតប្រជាជន។

នៅក្នុងសារបន្ទាន់នាវេលាថ្ងៃត្រង់ទី១១ ខែមីនា ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា៖ «ពិតមែនហើយ មានមនុស្សមួយក្រុមបានចេញមកនិយាយ នៅពេលខ្ញុំបានឱ្យត្រៀមលក្ខណៈសម្រាប់ការសាងសង់បច្ឆាសម្រាប់បូជាសព និងទីកន្លែងបញ្ចុះសពទុកជាមុនថានេះគឺជាការប្រមាថជីវិតរបស់ប្រជាជនកម្ពុជា។

ខ្ញុំសូមយកឱកាសនេះជម្រាបជូនប្រជាពលរដ្ឋឲ្យបានជ្រាបថា ខ្ញុំមិនបានប្រមាថជីវិតរបស់ប្រជាជនទេ តែផ្ទុយទៅវិញនេះជាការគោរពទៅដល់ប្រជាជន នៅពេលដែលមានឧបសគ្គកើតឡើង ទាក់ទិនជាមួយនឹងមរណភាពរបស់អ្នកជំងឺដោយសារកូវីដ១៩។ យើងមិនត្រូវបាត់ម្ចាស់ការហើយនាំទៅដល់ការចម្លងមេរោគទៅកាន់ក្រុមគ្រួសារ ឬអ្នកដទៃនោះទេ ប៉ុន្តែយើងត្រូវត្រៀមបម្រុងទុក។»

សម្តេចតេជោ ហ៊ុន សែន បានបន្តថានៅក្នុងទំនៀមទំលាប់ប្រពៃណីរបស់យើង ភាគច្រើនមានឪពុកម្ដាយចាស់តែងតែធ្វើក្តាមឈូសទុកជូនពួកគាត់ តែងតែធ្វើចេតិយ មុនពេលដែលគាត់ស្លាប់ទៅទៀត តើនោះវាជាការប្រមាថចំពោះជីវិតឪពុកម្ដាយ ជីវិតជីដូនជីតាឬទេ ខ្ញុំសុំពន្យល់បងប្អូនឲ្យបានជ្រាបភាគច្រើនណាស់នៅក្នុងប្រទេសរបស់យើងនៅពេលឪពុកម្ដាយជីដូនជីតាចាស់បានត្រៀមរួចជាស្រេចនូវក្តាមឈូស បានត្រៀមរួចជាស្រេចនៅចេតិយ ឬ ក៏របស់របរផ្សេងទៀតដើម្បីត្រៀមជូន ដំណើរឳពុកម្ដាយនៅពេលទទួលមរណភាពទៅ។ 

សម្តេចមានភារកិច្ចទទួលខុសត្រូវសម្រាប់ប្រជាជនកម្ពុជា ដែលរស់នៅក្នុងប្រទេសនេះតែម្ដង យើងត្រូវមានការទទួលខុសត្រូវរាប់ទាំងការត្រៀមក្តាមឈូសទាំងឡាយដើម្បីជូនដំណើរអ្នកដែលទទួលមរណភាពដោយកូវីដ19ឲ្យបានសមរម្យ។ នៅក្រុមហ៊ុនមួយចំនួនបានធ្វើក្តាមឈូសទុកមិនមែនត្រឹមតែនៅកម្ពុជានោះទេនៅលើពិភពលោកសុទ្ធតែមានការត្រៀមក្តាមឈូសទុកជាស្រេចតើនោះជាការប្រមាថអាយុជីវិតរបស់ប្រជាជនឬទេ? ។

សម្តេចបន្តទៀតថា៖សម្តេចគ្រាន់តែលើកចំណុចនេះមិនមែនជាការចង់ឆ្លើយតបនោះទេ តែសម្តេចចង់ពន្យល់ប្រជាពលរដ្ឋយើងឲ្យបានជ្រាបថានេះគឺជាការគោរពចំ ពោះអ្នកដែលបានស្លាប់ដោយសារ covid-19 និងជាការទទួលខុសត្រូវការពារសុវត្ថិភាពនិងសុខភាពចំពោះប្រជាជនដែលកំពុងរស់នៅ។

សរុបចុងក្រោយ សម្តេចបញ្ជាក់ សារជាថ្មីថាយើងត្រូវរៀបចំឲ្យស្របទៅនឹងទំនៀមទម្លាប់របស់ប្រជាជនយើងមួយផ្នែក ត្រូវរៀបចំបច្ឆាដើម្បីត្រៀមលក្ខណៈបូជាសម្រាប់ សាកសពអ្នកដែលបានស្លាប់ ដោយកូវីដ19 និង មួយផ្នែកទៀតត្រៀមដីសម្រាប់កប់ទៅតាមទំនៀមទម្លាប់របស់បងប្អូនឥស្លាម របស់បងប្អូនជនជាតិដើមភាពតិចទៅតាមទំនៀមទម្លាប់របស់បងប្អូន នេះជាអ្វីដែលខ្ញុំចង់បញ្ជាក់ដើម្បីយើងមានការទទួលខុសត្រូវ ៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣១ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

Sokha Hotels

ព័ត៌មានពេញនិយម