Connect with us

ព័ត៌មានជាតិ

ទំនប់អាងទឹកអូរតេ តម្លៃ​សាងសង់​​ជាង​ ៦២​ លាន​ដុល្លារ​ មានសមត្ថភាពស្តុកទឹកបានដល់ ១២ លាន​ម៉ែត្រគូប

បានផុស

នៅ

ទំនប់​អាង​ទឹកអូរតេតម្លៃ​សរុប​ ៦២​ លាន​ដុល្លារ​អាមេរិក ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរីមាន​សមត្ថភាព​ស្តុក​ទឹក​បាន​ដល់ ១២ លានម៉ែត្រគូប

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោម​ក្របខ័ណ្ឌ​ឥណទាន​មូលនិធិទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ទំនប់អាងទឹកអូរតេ ក្នុង​ខេត្តមណ្ឌលគិរី​ត្រូវ​បាន​សាងសង់​ឡើង​ជា​ ២​ ជំហាន​ផ្សេង​គ្នា​។ ក្នុង​នោះមាន​ ៣​ ទំនប់​ គឺ​ទំនប់អាងទឹកអូរតេ ទំនប់លើ និង​ទំនប់ក្រោម ដែល​ទំនប់​ទាំង ៣ មាន​សមត្ថភាព​ស្តុក​ទឹកបាន​ផ្សេង​ៗ​គ្នា ដូច​ខាងក្រោម​៖ ​

១-អាងទឹកអូរតេ ស្ថិតក្នុងស្រុកអូររាំង មានសមត្ថភាពស្តុកទឹកបាន ១២ លានម៉ែត្រគូប។ អាងទឹកអូរតេ​នេះ​ត្រូវបាន​សាងសង់់ឡើងដោយមានទំនប់បេតុងប្រវែង ៣០៦ម៉ែត្រ កម្ពស់ ២០ម៉ែត្រ មានតួទំនប់ជាស្ពានធ្វើចរាចរណ៍ឆ្លងកាត់បាន មានសំណង់បង្អោរបេតុងប្រវែង ១០០ម៉ែត្រ កម្ពស់១៥ម៉ែត្រ និងទ្វារទឹកចំនួន ២ទ្វារ និងសំណង់ការពារជើងទេរប្រវែង ៣ ១៧៦ ម៉ែត្រ។ ក្នុងនោះ ក៏មានអគារការិយាល័យ និងសហគមន៍កសិករប្រើប្រាស់ទឹកចំនួន ១ខ្នង, ស្ថានីយភ្លើងដំឡើងត្រង់ស្នូរ ១ឈុត និងម៉ាស៊ីនភ្លើង ១ឈុត, ផ្លូវបេតុងក្រវាត់ជុំវិញអាងប្រវែង ៣ ១៧៦ម៉ែត្រ, ផ្លូវបេតុងចូលទៅកាន់ទំនប់ប្រវែង ៣ ០៦១ម៉ែត្រ និងស្ពានបេតុងចំនួន ៣កន្លែង មានប្រវែងសរុប ៣០៤ម៉ែត្រ។

២-អាងទឹកទំនប់លើ ស្ថិត​នៅ​ក្រុង​សែន​មនោរម្យ​ មានសមត្ថភាពស្តុកទឹក ២១ ម៉ឺនម៉ែត្រគូប និងមានផ្ទៃអាងទំហំ ៤,២ហិកតា។ អាងទឹកទំនប់លើ ត្រូវបានសាងសង់ឡើង​ដោយមានទំនប់អាងប្រវែង ៧៩៩ម៉ែត្រ, ទំនប់ និងផ្លូវជុំវិញអាងប្រវែង ៩៦០ម៉ែត្រ, សំណង់សិល្បការ្យលម្អជើងទេរ ក្រឡាផ្ទៃ ៥ ១១៦ ម៉ែត្រការ៉េ និងប្រព័ន្ធលូដោះទឹកកខ្វក់ ប្រវែង ៧៩៩ ម៉ែត្រ។

៣-អាងទឹកទំនប់ក្រោម ស្ថិត​នៅ​ក្រុង​សែន​មនោរម្យ​ មានសមត្ថភាពស្តុកទឹក ២២ ម៉ឺនម៉ែត្រគូប និងមានផ្ទៃអាងទំហំ ៤,៤២ហិកតា។ អាងទឹកទំនប់ក្រោម សាងសង់់ឡើងដោយមានទំនប់អាងប្រវែង ១៤៨០ម៉ែត្រ ក្នុងនោះ ទំនប់ និងផ្លូវជុំវិញអាងប្រវែង ១៧២៣ម៉ែត្រ, សំណង់សិល្បការ្យលម្អជើងទេរ ក្រឡាផ្ទៃ ៧ ៨៨៦ម៉ែត្រការ៉េ និងប្រព័ន្ធលូដោះទឹកកខ្វក់ប្រវែង ១៧២៣ម៉ែត្រ។

«យោងលិខិតលេខ ២៨០៦ ធទឧ របស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានគោរពស្នើសុំការឯកភាពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការដាក់ឈ្មោះទំនប់ទាំង ៣ គឺ ទំនប់អូរតេ ទៅជាទំនប់អូរតេធិបតី,​ ទំនប់លើ ទៅជាទំនប់សែនសុខដុម និង ទំនប់ក្រោម ទៅជាទំនប់សែនមនោរម្យ»។

គម្រោងអភិវឌ្ឍន៍ ធនធានទឹក​សម្រាប់​ពហុវិស័យ​​នៅ​​ក្នុង​ខេត្តមណ្ឌល​គិរី គឺជាផ្នែកមួយនៃផែនការ មេរបស់​ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីផ្គត់ផ្គង់ធនធានទឹកដល់គ្រប់វិស័យបម្រើដល់សេចក្តី ត្រូវការរបស់ខេត្ត ហើយ​បណ្តាអាងទឹក​ក្នុង​តំបន់នេះ​ក៏នឹងទាក់ទាញកំណើនភ្ញៀវទេសចរណ៍ផងដែរ។ មិន​តែ​ប៉ុណ្ណោះ គម្រោងនេះ​នឹង​ជួយលើក​កម្ពស់ជីវភាព​ប្រជាជន​ក្នុង​តំបន់​ដែល​ជា​កម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ច ជាតិ និង​រួមចំណែក​កាត់​បន្ថយហានិភ័យ​នៃគ្រោះ​មហន្តរាយ​ធម្មជាតិ​ដូចជាគ្រោះទឹកជំនន់ និងគ្រោះ រាំងស្ងួត ដែល​តែងតែ​កើតមាន​ឡើង​ក្នុង​បរិបទ​នៃការប្រែប្រួល​អាកាសធាតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម