ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បន្តចុះពិនិត្យ និងបាញ់ទឹកលាងសម្អាតផ្លូវ ក្រោយរំដោះចិញ្ចើមផ្លូវដែលពលរដ្ឋចាក់បេតុងបាំងមុខទឹកហូរ
កាលពីព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ នេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ទទួលបន្ទុកសណ្ដាប់ធ្នាប់សាធារណៈ បានដឹកនាំកម្លាំងលាងសម្អាតផ្លូវក្នុងតំបន់ផ្សារត្រពាំងថ្លឹង និងតាមបុរីនានា ម្តុំត្រពាំងថ្លឹង ស្ថិតនៅសង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីបានចុះរៀបចំសណ្ដាប់ធ្នាប់ ចិញ្ចើមផ្លូវថ្មើរជើង និងដាក់គ្រឿងចក្រកាយបេតុងដែលប្រជាពលរដ្ឋចាក់រំលោភបំពានបាំងផ្លូវមុខទឹកហូរ បង្កឲ្យស្ទះចរន្តទឹកហូរ ទឹកដក់តាមផ្លូវ ទឹកមិនហូរចូលឌឺហ្គែ ម្សិលមិញ។

លោក ប៉ាង លីដា មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី ២៣ តុលា នេះថា ដោយមានការយកចិត្តទុកដាក់ពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចាត់ឲ្យលោកដឹកនាំកម្លាំង ចុះបន្តបាញ់ទឹកលាងសម្អាតផ្លូវជាប្រចាំ។
ជាក់ស្ដែងទីតាំងខាងលើនេះ កាលពីម្សិលមិញ លោកក៏បានដឹកនាំកម្លាំងយកគ្រឿងចក្រមកឈូសឆាយ បេតុង (ចាក់សាប) ដែលប្រជាពលរដ្ឋចាក់រំលោភលើផ្លូវសាធារណៈ មានខ្ពស់មានទាប នាំឲ្យប៉ះពាល់ការធ្វើដំណើររបស់ពលរដ្ឋទូទៅ ក៏ដូចជា បិទចរន្តមុខទឹកហូរ ធ្វើឲ្យទឹកដក់លើផ្លូវ ផងដែរ ទាំងនេះ គឺជាបញ្ហាធំតម្រូវឲ្យអាជ្ញាធរពោធិ៍សែនជ័យ ត្រូវដោះស្រាយជាបន្ទាន់។ ការចុះសម្អាតផ្លូវខាងលើ មានការចូលរួមពីកម្លាំងសាលាខណ្ឌ និងកម្លាំងសាលាសង្កាត់ចោមចៅទី ១។

លោកអភិបាលរងខណ្ឌពោធិ៍សែនជ័យ ក៏សូមសំណូមពរដល់ប្រជាពលរដ្ឋរស់នៅតំបន់ខាងលើនេះ មេត្តាចូលរួមថែរក្សា អនាម័យ វេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ និងទុកដាក់ទាន់ពេលវេលា រថយន្តក្រុមហ៊ុនប្រមូលសំរាមមកដឹកយក ដើម្បីបង្កភាពងាយស្រួល និងសោភណភាពក្នុងមូលដ្ឋាន និងមិនបង្កការស្ទះប្រព័ន្ធលូផងដែរ។
ជាមួយគ្នានោះ ប្រជាពលរដ្ឋ ក៏បានអរគុណដល់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់មកលើប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
អត្ថបទ ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?