ព័ត៌មានជាតិ
បណ្តុំអង្គការសង្គមស៊ីវិល៖ សម្ដេច ហ៊ុន សែន មានគុណបំណាច់ដ៏ធំធេងចំពោះកម្ពុជានៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស
ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ ជាថ្ងៃខួបលើកទី៣៣នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ – ២៣ តុលា ២០២៤)។ បណ្តុំអង្គការសង្គមស៊ីវិល អបអរសាទរ និងសម្ដែងការដឹងគុណចំពោះគុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន ចំពោះកម្ពុជានៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/502-1-1024x614.jpg)
តាមរយៈសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី២៣ ខែតុលានេះ បណ្ដុំអង្គការសង្គមស៊ីវិល លើកឡើងថា បើនិយាយអំពីសន្តិភាព និងការអភិវឌ្ឍ មិនអាចកែខៃប្រវត្តិសាស្រ្តបានទេ គឺសម្តេចតេជោ ហ៊ុន សែន កាន់តែជាសត្យានុម័តបន្ថែមទៀតនោះ គឺការលះបង់សាច់ស្រស់ឈាមស្រស់ជាង ៤០ឆ្នាំមកនេះរបស់សម្តេចតេជោ ក្នុងការការពារទឹកដី សាសនា រាជបល្ល័ង្ក និងប្រជាជនខ្មែរ។ កម្ពុជា មុននឹងមានថ្ងៃនេះ គឺបានឆ្លងកាត់ភាពលំបាកច្រើនស្ទើរតែបាត់បង់ប្រទេស បើគ្មានការដឹកនាំនាវាកម្ពុជាពីសំណាក់សម្តេចតេជោទេ ម្លេះកម្ពុជាអាចនឹងបន្តជោគជាំដោយភ្លើងសង្គ្រាម គ្មានថ្ងៃផ្សះផ្សារ និងសមាហរណកម្មបាននោះឡើយ។
សក្ខីកម្ម មានដូចជា នយោបាយ ឈ្នះឈ្នះ នយោបាយជំហានគីងគក់ នយោបាយអភិក្រម៥ នយោបាយស្តារប្រទេស នយោបាយសេដ្ឋកិច្ច ការទូត ពិសេសនយោបាយស្តារឡើងវិញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ទឹក ផ្លូវ ភ្លើង និងការបណ្តុះបណ្តាលធនធានមនុស្ស ក្រោយពីការបំផ្លាញគ្មានសល់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/image-1272.png)
បណ្ដុំអង្គការសង្គមស៊ីវិល បន្តថា សន្តិភាព ប្រទេសណាក៏ចង់បាន បើគ្មានសន្តិភាពពិតណាស់ ក៏គ្មានការអភវឌ្ឍ និងគ្មានអ្វីៗទាំងអស់។
បើនិយាយអំពីកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ គឺមិនអាចរំលងបានទេ គឺព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩។ សករាជតេជោសែន គឺជាតឹកតាងមួយសម្រាប់កូនខ្មែរគ្រប់ជំនាន់ចងចាំមិនអាចភ្លេចបាននោះទេ ការធ្វើកំណែរទម្រង់គ្រប់សព្វបែបយ៉ាង ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ ពិសេសសម្រាប់នីតិកាលទី៧នេះ គឺបានសបញ្ជាក់ថា កម្ពុជាបានបោះមួយជំហានទៀត គឺផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយ មកអភិឌ្ឍន៍ប្រទេស និងបន្តការពារសន្តិភាពឲ្យខានតែបាន។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/PP5-1536x864-1-1024x576.jpg)
ក្នុងន័យនេះ បណ្ដុំអង្គការសង្គមស៊ីវិល បានបង្ហាញការចងចាំជានិច្ចគុណូបការៈដ៏ថ្លៃថ្លា និងការលះបង់មហាធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះស្នាដៃដ៏ឧត្តុង្គឧត្តមជាច្រើនដែលឥតគណនាបាន ជាពិសេសសម្តេចបានលះបង់ ទាំងកម្លាំងកាយចិត្ត ប្រកបដោយគតិបណ្ឌិត ដើម្បីប្តូរជូនសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសជាតិទាំងមូល និងបន្តធានាបាននូវស្ថិរភាពជារៀងដរាប៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?