Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ កង្វះហេដ្ឋារចនាសម្ព័ន្ធនៃការញែកសំរាមសំណល់រឹង គឺជាឧបសគ្គមួយក្នុងការកែលម្អការកែច្នៃសំរាមនៅកម្ពុជា

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានអះអាងថា កង្វះហេដ្ឋារចនាសម្ព័ន្ធនៃការញែកសំរាមសំណល់រឹង គឺជាឧបសគ្គដ៏លំបាកមួយក្នុងការកែលម្អការកែច្នៃសំរាមសំណល់រឹងនៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពីធីឧបត្ថម្ភធុងញែកសំរាមរបស់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ផ្តល់ជូនសាលារៀនក្នុងខណ្ឌកំបូល កាលពីថ្ងៃទី២២តុលា លោកបណ្ឌិត សាបូ អូហ្សាណូ រដ្ឋលេខាធិការនៃក្រសួងបរិស្ថានបានបន្តថា «យើងខ្ញុំពិតជារំភើបក្នុងការសហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលដោយមានការគាំទ្រពី ក្រុមហ៊ុន កូកា-កូឡា រួមទាំងការផ្តួចផ្តើមគំនិតក្នុងការគ្រប់គ្រងសំរាមសំណល់រឹងដ៏សំខាន់ដោយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលផងដែរ។ បើទោះបីថ្ងៃនេះគ្រាន់តែជាការចាប់ផ្តើមហើយយើងមានផ្លូវវែងឆ្ងាយទៀតដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំរាមសំណល់រឹងក៏ដោយ ក៏ខ្ញុំសូមកោតសរសើរ និងមានការលើកទឹកចិត្តយ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្តរបស់យុវជនយើង ហើយខ្ញុំជឿជាក់ថា យើងអាចធ្វើការរួមគ្នាដើម្បីកសាងប្រទេសកម្ពុជាឲ្យកាន់តែស្អាតប្រកបដោយភាពបៃតង និងនិរន្តរភាព»។

កញ្ញា ស៊ូមី គីម តំណាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថា “យើងទទួលស្គាល់ថា ការកែច្នៃសំណល់ប្រកបដោយភាពជោគជ័យពិតជាមានតួនាទីសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរឥរិយាបថក្នុងសហគមន៍។
គម្រោងនៃការចែកធុងសំរាមកែច្នៃនេះមានគោលបំណងក្នុងការចូលរួមជាមួយយុវជនក្នុងការយល់ដឹងអំពីរបៀបនៃការញែកសំរាម សំណល់រឹង និងការស្វែងរកគុណតម្លៃនៃវត្ថុធាតុដើមដែលអាចកែច្នៃឡើងវិញបាន។ តាមរយៈការបណ្តុះទម្លាប់ទាំងនេះដល់ក្មេងជំនាន់ក្រោយ យើងរួមគ្នានឹងបង្កើតឥទ្ធិពលរលកទៅដល់គ្រួសាររបស់ពួកគេក៏ដូចជាសហគមន៍ទាំងមូលផងដែរ។ ការផ្តួចផ្តើមតាមរយៈការអប់រំមួយនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការឆ្ពោះទៅរកការកសាងប្រទេសកម្ពុជាឱ្យកាន់តែស្អាត និងមាននិរន្តរភាពជាងមុន»។

កញ្ញា ស៊ូមី គីម បានបន្តថា គោលបំណងនៃគំនិតផ្តួចផ្តើមនេះ គឺដើម្បីបង្កើនបរិមាណសំរាម សំណល់រឹងដែលអាចកែច្នៃឡើងវិញ និងកាត់បន្ថយការដុតចោលតាមរយៈការដាក់ពង្រាយធុងសំរាមនៅទូទាំងប្រទេសកម្ពុជា ដោយចាប់ផ្តើម​ពីទី​សាធារណៈដូចជា មជ្ឈមណ្ឌលអប់រំ (ឧទាហរណ៍​ សាលាបឋមសិក្សា និងវិទ្យាល័យ) ផ្សារ និងមជ្ឈមណ្ឌលសហគមន៍ជាដើម។

ចំណែកកញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយិកាប្រចាំប្រទេសផ្នែកទំនាក់ទំនងកិច្ចការសាធារណៈ និងចីរភាព នៃក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានបញ្ជាក់ថា «យើងខ្ញុំមានមោទកភាពរួមចំណែកទ្រទ្រង់ដល់ភាពសុខដុមរមនារបស់សហគមន៍ ដែលជាផ្ទះទីពីររបស់យើងតាមរយៈការជ្រោមជ្រែងឲ្យមានទម្លាប់ល្អទៅលើការគ្រប់គ្រងសំណល់។ យើងមានការប្ដេជ្ញាចិត្តកាត់បន្ថយសំណល់ និងលើកស្ទួយដល់ការកែច្នៃសំណល់ ហើយស្មារតីនេះ គឺដើរស្របទៅនឹងគោលដៅសកលរបស់យើង និងស្ថានភាពជាក់ស្ដែងដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា។ កត្តានេះ ញ៉ាំងឲ្យយើងសម្រេចបាននូវលទ្ធផលជាផ្លែផ្កាមួយចំនួនសម្រួចឆ្ពោះទៅកសាងអនាគតមួយប្រកបដោយចីរភាព»៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថាក់ស៊ីន៖​ ក្រុមឆបោក​អនឡាញ​ប្រើ AI ត្រាប់សំឡេង​ លោក ដូណាល់ ត្រាំ​​ ឲ្យ​កូនស្រីលោក​វេរលុយទៅហុងកុង​​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភាគពាយព្យ ថៃ រញ្ជួយដី ១៣លើក, ពលរដ្ឋភ័យតាំងពីយប់ ដល់ព្រឹក

កីឡា២៤ ម៉ោង មុន

អ្នក​ឧកញ៉ា សំអាង​​ វឌ្ឍនៈ ឧបត្ថម្ភ​១០០​លាន​រៀល ធ្វើឲ្យ​លោក ធន់ សុភា រំភើប​និយាយមិន​ចង់​ចេញ

សេដ្ឋកិច្ច២២ ម៉ោង មុន

ការកក់បន្ទប់ស្នាក់នៅ មុនពេលបុណ្យចូលឆ្នាំចិន មិនទាន់មាន ខណៈអ្នកជំនាញអះអាងថា ជាទម្លាប់ប្រជា​ជនមិនចូលចិត្តកក់ទុកមុន

Sokha Hotels

ព័ត៌មានពេញនិយម