ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងដែនដី ស្នើដល់មន្ត្រីនៅកោះកុង បង្កើនពិនិត្យការលួចសង់សំណង់ខុសច្បាប់
មន្ត្រីជាន់ខ្ពស់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានស្នើដល់មន្ត្រីក្រោមឱវាទ និងអាជ្ញាធរមូលដ្ឋានក្នុងខេត្តកោះកុង គប្បីបង្កើនការតាមដានពិនិត្យរាល់សកម្មភាពការលួចធ្វើសំណង់ខុសច្បាប់ឲ្យបានត្រឹមត្រូវបំផុត។

ការស្នើឡើងយ៉ាងដូច្នេះ លោក កើត សារ៉េត អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ នៅសាលមហោស្រពខេត្តកោះកុង។
លោកអនុរដ្ឋលេខាធិការក្រសួងដែនដីរូបនេះបន្ថែមនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ ទៀតថា គ្រប់សំណង់នានាដែលសាងសង់ ត្រូវមានសំណើអនុញ្ញាតតាមច្បាប់ឲ្យត្រឹមត្រូវ និងស្របតាមបច្ចេកទេសនគរូបនីយកម្មរបស់ខ្មែរ។ លោកសំណូមពរដល់រដ្ឋបាលខេត្ត អង្គភាពមន្ទីរពាក់ព័ន្ធ ផ្សព្វផ្សាយអំពីច្បាប់បទដ្ឋានគតិយុត្តិពីវិស័យសំណង់ ដើម្បីពង្រឹងគុណភាពអនុវត្តការងារសំណង់ឲ្យរឹងមាំ ចៀសវាងមានការរំលោភបំពានលើចំណីផ្លូវថ្នល់ អូរប្រឡាយ ព្រែក និងចំណីដីសមុទ្ររបស់រដ្ឋ។

អ្វីដែលសំខាន់ទៀតនោះ លោក កើត សារ៉េត ជំរុញដល់មន្ត្រីដែនដីខេត្តកោះកុង ពន្លឿនការងារចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋបានទាន់តាមផែនការគោលរបស់រាជរដ្ឋាភិបាលត្រឹមឆ្នាំ ២០២៥ ខាងមុខ ឲ្យចប់ជាស្ថាពរ។ ដោយឡែកបញ្ហាវិវាទដីធ្លី ក៏ចាំបាច់ពិនិត្យរិះរកយន្តការដោះស្រាយឲ្យបានឆាប់រហ័ស ក្នុងន័យបញ្ចប់ជម្លោះដីធ្លី និងកាត់បន្ថយការចូលទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន។
បញ្ហានេះដែរ ត្រូវបានលោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង អះអាងថា មន្ត្រីរបស់លោក នឹងផ្សព្វផ្សាយច្បាប់សំណង់ជូនពលរដ្ឋអាជ្ញាធរមូលដ្ឋាន និងក្រុមជាងសំណង់ ឲ្យយល់ដឹងកាន់តែច្បាស់លាស់បន្ថែម។ បន្តការអនុវត្តចុះពិនិត្យសំណង់ចេញលិខិតផ្អាកការដ្ឋានសំណង់ចំពោះសំណង់ណាដែលសាងសង់រំលោភលើដីសាធារណៈ គ្មានលិខិតអនុញ្ញាត និងសង់ខុសលក្ខណៈបច្ចេកទេស។

លោក រស់ វីរ៉ាវុធ សង្កត់ធ្ងន់ដែរថា លោកនឹងបន្តតាមដានចុះបញ្ជីក្រុមជាងសំណង់ថ្មី និងណែនាំដល់ក្រុមជាងសំណង់ដែលមានវិញ្ញាបនបត្រឲ្យមកបន្តសុពលភាព។ នៅឆ្នាំ ២០២៤ នេះ មន្ទីររៀបចំដែនដីខេត្តកោះកុង បានផ្អាកការដ្ឋានសាងសង់ចំនួន ២ គម្រោង អនុញ្ញាតសាងសង់ចំនួនក្រោមសមត្ថកិច្ច ៣០០០ ម៉ែត្រការ៉េ ចំនួន ៨ គម្រោង ចេញលិខិតបើកការដ្ឋានសាងសង់ចំនួន ៧ គម្រោង ចេញវិញ្ញាបនបត្រអាជីវកម្មក្រុមជាង ២ ក្រុម និងចុះពិនិត្យសំណង់ ៥ គម្រោង។
ជាក់ស្ដែងឆ្នាំ ២០២៤ ដូចគ្នាដែរ ក្រុមការងារបានវាស់វែងក្បាលដីសរុបចំនួន ៦ ម៉ឺន ៤ ពាន់ក្បាលដី ប្រកាសតំបន់វិនិច្ឆ័យចំនួន ៧១ ភូមិ បិទផ្សាយជាសាធារណៈក្បាលដីវាស់វែងចំនួន ៥ ម៉ឺន ៣ ពាន់ក្បាលដី ចេញបណ្ណកម្មសិទ្ធិសរុប ៣ ម៉ឺន ១ ពាន់បណ្ណ ចែកបណ្ណកម្មសិទ្ធិរួចចំនួន ២ ម៉ឺន ៧ ពាន់បណ្ណ និងដោះស្រាយវិវាទដីធ្លីបានចំនួន ១៦៥ ករណី៕
អត្ថបទ ៖ សិរីវឌ្ឍនៈ





-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?