ព័ត៌មានជាតិ
ថៃស្នើឲ្យអាជីវករខ្មែរលក់ដូរ នៅផ្សាររោងក្លឿ ត្រូវមានលិខិតឆ្លងដែនទាំងអស់គ្នា
អាជ្ញាធរខេត្តស្រះកែវនៃប្រទេសថៃ បានស្នើឲ្យអាជីវករខ្មែរលក់ដូរនៅផ្សាររោងក្លឿ ត្រូវមានលិខិតឆ្លងដែនទាំងអស់គ្នា និង ត្រូវមានលិខិតបញ្ជាក់ថា គ្មានជំងឺកូវីដ១៩រយៈពេល៧២ម៉ោង ដែលចេញដោយអាជ្ញាធរសុខាភិបាលកម្ពុជា។
ការស្នើសុំនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគីរវាងលោក គៀត ពិស័ក្តចាន់ត្រា អភិបាលខេត្តតាកែវនៃប្រទេសថៃ ជាមួយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នៅទីស្នាក់ការគយច្រកទ្វារព្រំដែនអន្តរជាតិខ្លងឡឹកស្រុកអារញ្ញប្រាថេតខេត្តស្រះកែវព្រះរាជាណាចក្រថៃ ទល់នឹងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
យោងតាមរបាយការណ៍ស្ដីពីលទ្ធផលនៃកិច្ចប្រជុំរវាងរដ្ឋបាលខេត្តបន្ទាយមានជ័យនិងរដ្ឋបាលខេត្តស្រះកែវនៃព្រះរាជាណាចក្រថៃ ផ្ញើជូនសម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលទើបទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា លទ្ធផលនៃកិច្ចប្រជុំកិច្ចប្រជុំភាគីទាំងពីរ នៅបន្តអនុវត្តតាមស្មារតីនៃកិច្ចប្រជុំរវាងភាគីទាំងពីរកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ដោយភាគីទាំងពីរនៅតែរក្សាចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នាដែរ ទោះបីស្ថិតក្នុងដំណាក់កាលរាតត្បាតនៃជំងឺកូវីដ១៩ ក៏ដោយ។ តាមរបាយការណ៍បានបន្តថា ភាគីទាំងពីរបានឯកភាពអនុវត្តវិធានការសុខាភិបាល ចំពោះអាជីវករនិងពលករកម្ពុជា ដែលមានបំណងចូលទៅប្រកបអាជីវកម្មនិងបម្រើការងារក្នុងបរិវេណផ្សារោងក្លឿស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដោយតម្រូវឲ្យមានលិខិតបញ្ជាក់គ្មានកូវីដ១៩មិនលើស៧២ម៉ោង ដែលចេញដោយអាជ្ញាធរសុខាភិបាលកម្ពុជានិងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅដីថៃព្រមទាំងឆ្លងកាត់ការធ្វើតេស្តរកកូវីដ១៩ចំនួន២លើកទៀត។ ប្រសិនបើលទ្ធផលតេស្តអវិជ្ជមាន ទើបអនុញ្ញាតឲ្យប្រកបអាជីវករនិងធ្វើការងារបាន។
ក្នុងកិច្ចប្រជុំនោះភាគីថៃ តម្រូវឲ្យមានលិខិតឆ្លងដែន សម្រាប់អាជីវករនិងប័ណ្ណព្រំដែន សម្រាប់ពលករព្រមទាំង ត្រូវមានប័ណ្ណការងារ ដែលចេញដោយមន្ទីរការងារខេត្តស្រះតាកែវនឹងត្រូវបានអនុញ្ញាតឲ្យស្នាក់នៅយ៉ាងតិច៩០ថ្ងៃ បន្ទាប់ពីបានធ្វើចត្តាឡីស័កនិងមិនត្រូវចាកចេញពីតំបន់ដែលអាជ្ញាធរថៃបានអនុញ្ញាតនោះឡើយ។ នៅក្នុងរបាយការណ៍នោះរដ្ឋបាលខេត្តបន្ទាយមានជ័យ បានស្នើសុំភាគីថៃសម្រួលអាជីវករអាចប្រើប្រាស់ត្រឹមប័ណ្ណព្រំដែនចំពោះអ្នក ដែលមិនមានលិខិតឆ្លងដែន ព្រោះងាយស្រួលធ្វើហើយភាគីថៃបានទទួលយកសំណើនេះទៅពិភាក្សាជាមួយមន្ទីរអង្គភាពពាក់។ ពាក់ព័ន្ធភាគីទាំងពីរបានឯកភាពថា នឹងធ្វើរបាយការណ៍ស្ដីពីលទ្ធផលនៃកិច្ចប្រជុំត្រូវថ្នាក់ជាតិដើម្បីសុំគោលការណ៍ពីប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
ក្រោយទទួលបានការឯកភាពជាគោលការណ៍ពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរភាគីទាំងពីរ ត្រូវជួបប្រជុំគ្នាម្ដងទៀត ដើម្បីពិភាក្សាការងារលំអិតនិងរៀបចំកំណត់ហេតុរួម ដែលនឹងត្រូវចុះហត្ថលេខាដោយអភិបាលខេត្តទាំងពីរ ដើម្បីធ្វើជាឯកសារគោលសម្រាប់អនុវត្ត៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ប្រកាសរកជនពាក់ព័ន្ធ អ្នកវិជ្ជមានកូវីដ១៩ ចំនួន២នាក់ នៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan