Connect with us

ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះ​ដោយទឹកជំនន់ ១៤៧គ្រួសារ នៅស្រុកស្ទឹងត្រង់ ទទួល​បាន​ពូជស្រូវពី​រាជរដ្ឋាភិបាល

បានផុស

នៅ

កំពង់ចាម ៖​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និង​លោក ផេង គឹមស្រ៊ុន​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បាននាំយកពូជស្រូវ របស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុង ប្រមាណ​ ១៤តោន ៧០០គីឡូក្រាម ផ្តល់ជូន ប្រជាកសិករ ចំនួន ១៤៧គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ មកពីឃុំព្រែកកក់ និងឃុំ ព្រែកបាក់ នៃស្រុកស្ទឹងត្រង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លៀត​ក្នុង​ឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាល​ខេត្តកំពង់ចាម បានថ្លែង​ថា ការ​ចែក​ជូន ពូជស្រូវនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដោយ​ពូជ​ស្រូវ OM5451នេះ គឺសម្រាប់ស្ដារឡើងវិញនូវការខូចខាត និងការបាត់បង់នូវទិន្នផលកសិកម្ម ដែលបងប្អូនជួបប្រទះនាពេលកន្លងមក ជាពិសេសជាប្រភេទពូជស្រូវដែលល្អ មិនប្រកាន់ចំពោះរដូវ កាល និងមានរយៈពេលខ្លី ដែលអាចទទួលបានទិន្នផលខ្ពស់ទៀតផង ដូច្នេះនៅពេលដែលបងប្អូន ទទួលបានពូជស្រូវនេះហើយ សូមយកទៅដាំដុះឱ្យបានទាន់ពេលវេលា ដើម្បីស្តារជីវភាពគ្រួសារ ឡើងវិញ។

លោក​អភិបាលខេត្ត បាន​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានសម្រេចផ្តល់នូវពូជស្រូវជាប្រព័ ន្ធស្បៀងបំរុង កម្ពុជាចំនួន១៤,៧០០គីឡូក្រាម ជូនដល់បងប្អូនប្រជាកសិករ ១៤៧គ្រួសារ ដោយក្នុង ១គ្រួសារ ចំនួន ១០០គីឡូក្រាម ដើម្បីធ្វើការដាំដុះស្តារឡើងវិញ បន្ទាប់ពីរងគ្រោះដោយទឹកជំនន់ ទន្លេមេគង្គ នាពេលកន្លងមក ព្រម​ទាំង​បានចាត់មន្ត្រីជំនាញ​ឱ្យចុះបង្ហាត់បង្រៀន​ពី​របៀបនៃការដាំដុះ ផងដែរ។

ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់ សូមកុំប្រព្រឹត្តល្បែងស៊ីសងគ្រប់ប្រភេទ ព្រោះការញៀនល្បែងនាំឱ្យមានប ញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ ធ្លាក់ចូលទៅក្នុអំពើអបាយមុខ បំផ្លាញអនាគតខ្លួនឯង និងក្រុមគ្រួសារ ហើយត្រូវចៀសឱ្យផុតពីគ្រឿងញៀនទៀតផង ពិសេសសូមបញ្ជូនកូនចៅ ឱ្យចូលរៀន ហើយឱ្យ រៀនបានចប់ថ្នាក់បាក់ឌុប និងបន្តកម្រិតឧត្តមសិក្សា ដើម្បីពួកគាត់មានឱកាសចូលរួមប្រកួតប្រជែង នៅក្នុងទីផ្សារការងារ ដើម្បីទទួលបានប្រាក់ខែខ្ពស់​ យកមកផ្គត់ផ្គង់ជីវភាពគ្រួសារ ក៏ដូចជាចូលរួម ចំណែកកសាងអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនផងដែរ។

បើតាមលោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ បានឱ្យដឹងថា នៅអំឡុងខែសីហា ឆ្នាំ២០២៤នេះ ឃុំព្រែកកក់ និង​ឃុំព្រែកបាក់ បានទទួលរងគ្រោះដោយជំនន់ទឹកទន្លេមេគង្គលើកទី១ បណ្តាលឲ្យប៉ះពាល់ ដំណាំស្រូវវស្សា និងពោតក្រហម របស់ប្រជាពលរដ្ឋសរុប ១១៦ហិកតា ស្មើនឹង ១៤៧គ្រួសារ ក្នុងនោះ​ផ្ទៃដីដែលខូចខាត ៨៥ហិកតា ស្មើនឹង ១៤៧គ្រួសារ៕

អត្ថបទ​និង​រូបភាព​ ៖​ ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៤ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ៧ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៤ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១២ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម