ព័ត៌មានជាតិ
មេប៉េអឹម បញ្ជាឱ្យធ្វើអធិការកិច្ចលើប៉េអឹមខេត្តកណ្ដាលម្នាក់ដែលបោចសក់តៃកុងឡាន បើល្មើសច្បាប់ ត្រូវបញ្ជូនទៅតុលាការ
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានឱ្យដឹងថា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យធ្វើអធិការកិច្ច លើកងរាជអាវុធហត្ថខេត្តកណ្ដាលម្នាក់ដែល រងការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់មហាជន ចំពោះទង្វើមិនគប្បី ដែលបានបោចសក់ក្របួចអូស យុវជនម្នាក់ដែលជាតៃកុងរថយន្តធន់ធំ និងបុរសម្នាក់ទៀត ស្ទុះទៅចាប់ទូរស័ព្ទ ពីស្រ្តីម្នាក់ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅផ្លូវជាតិលេខ៦ ចំណុចស្ពានភូមិថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល បើរកឃើញថាល្មើសច្បាប់ នឹងបញ្ជូនទៅតុលាការ។

ក្រោយផ្ទុះករណីនេះ លើបណ្ដាញសង្គម នៅថ្ងៃទី២៣នេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល កោះហៅឈ្មោះ ពៅ សាលួត ដែលបានបង្ហាញឥរិយាបថបំពានក្រមសីលធម៌ វិជ្ជាជីវៈ ល្មើសបទវិន័យកងទ័ព ដើម្បីធ្វើការត្រួតពិនិត្យជំហានដំបូង។

លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថបាន សរសេរលើគណនីហ្វេសប៊ុកនាថ្ងៃទី២៣ ខែតុលា ថា៖«អនុវត្តទិសស្លោករបស់កងរាជអាវុធហត្ថ “ចំពោះប្រទេសជាតិត្រូវតែការពារ, ចំពោះប្រជាត្រូវតែបម្រើ, ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប” នឹងចាត់តាំងធ្វើអធិការកិច្ច ក្នុងករណីរកឃើញបុគ្គលនេះ(បុគ្គល ពៅ សាលួត) ប្រព្រឹត្តបទល្មើស កងរាជអាវុធហត្ថ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមច្បាប់»។


ក្នុងករណីនេះដែរ តាមកិច្ចសន្យារវាងតៃកុងរថយន្ត ជាមួយអធិការដ្ឋាននគរបាលស្រុកមុខកំពូល បានបង្ហាញថា តៃកុងរថយន្តមានឈ្មោះ ឃាន ជូរីន អាយុ២៩ឆ្នាំ មិនឈប់រថយន្ត នៅពេលសមត្ថកិច្ចចម្រុះហៅឱ្យឈប់ ( នៅលើហ្វេសបុកដែលបង្ហោះវីដេអូនោះ គាត់ឆ្ងល់អត់ខុសអីសោះ ក៏ហៅដែរ ) ។ យុវជនខាងលើ បានសន្យាចំនួន០៥ ចំណុច ជាមួយសមត្ថកិច្ចផងដែរ ៕
ដោយ៖សំណាង



-
សន្តិសុខសង្គម១៦ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល