ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងប្រធានគណៈចលនាមហាជនខេត្តកណ្តាល
នារសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងប្រធានគណៈចលនាមហាជនខេត្តកណ្តាល និងសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្ត នៅសាលប្រជុំគណបក្ស។

អញ្ជើញចូលរួមអមគណៈអធិបតីរួមមាន គណៈប្រតិភូអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈចលនាមហាជនខេត្ត និងសមាជិក សមាជិកា គណៈចលនាមហាជន គណៈចលនាទាំង៤ ក្រុមព័ត៌មាន និងសតិអារម្មណ៍មហាជនទូទាំងខេត្ត សរុបប្រមាណ ៤៨៩នាក់។

ក្រោយពីបានស្តាប់របាយការណ៍ស្វាគមន៍របស់ឯកឧត្តមប្រធានគណៈប្រចាំការ និងការប្តេជ្ញាចិត្តរបស់ឯកឧត្តមប្រធានគណៈមហាជនខេត្ត ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការថ្លែងអំណរគុណដល់គណៈកម្មាធិការបក្ស និងគណៈចលនាមហាជនខេត្តដែលបានខិតខំប្រឹងប្រែង និងបន្តអនុវត្តកិច្ចការងារតាមទំនួលខុសត្រូវ រួមទាំងសម្រេចបាននូវសមិទ្ធភាពនានា។

ឯកឧត្តមបានគូសបញ្ជាក់ថា ភាពជោគជ័យនៃលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពី ២០២៣ កើតចេញពីការជឿទុកចិត្តរបស់ប្រជាជន មកលើគណបក្ស និងការខិតខំប្រឹងប្រឹងរបស់សមាជិក សមាជិកាម្នាក់ៗ ក្នុងការនាំយកជ័យជំនះជូនគណបក្ស។
ឯកឧត្តមបានបន្តថា ការបោះឆ្នោតជូនគណបក្សប្រជាជន គឺការផ្តល់នូវជំនឿទុកចិត្តទៅលើកម្មវិធីនយោបាយ ក៏ដូចជាការគាំទ្រនូវបេក្ខភាពដឹកនាំដែលចេញពីគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានលើកឡើងនូវសមិទ្ធផលសំខាន់ៗដែលរាជរដ្ឋាភិបាលនីតិកាលទី៧ សម្រេចបាន ដោយឯកឧត្តមបានគូសបញ្ជាក់ថា សមិទ្ធផលនៃការដឹកនាំរាជរដ្ឋាភិបាលរយៈពេល ១ ឆ្នាំមកនេះ បានបង្ហាញពីសមត្ថភាពរបស់សម្តេចមហាបវរធិបតី យ៉ាងច្បាស់ ក្នុងការថែរក្សា និងបន្តបេសកកម្មដឹកនាំប្រទេសជាតិ ក្រោមម្លប់នៃសុខសន្តិភាព៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ