ព័ត៌មានជាតិ
ក្រសួងសុខាភិបាល និងដៃគូវាយតម្លៃលើសុខភាពទារក កុមារ និងបរិស្ថាននៅកម្ពុជា
ក្រសួងសុខាភិបាល និងដៃគូបានពិភាក្សាគ្នាស្តីពីគោលនយោបាយ និងការវាយតម្លៃសុខភាពកុមារ និងបរិស្ថានដើម្បីធ្វើការកែលម្អបញ្ហាទាំងនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
កិច្ចប្រជុំពិភាក្សាបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៣តុលា រវាងលោកសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាលជាមួយលោកវេជ្ជបណ្ឌិត Will Parks តំណាងអង្គការ យូនីសេហ្វ ប្រចាំកម្ពុជា លោកស្រី Brooke Jaime Grove នាយិកាអង្គការ យូនីសេហ្វ ប្រចាំសហរដ្ឋអាមេរិក និងប្រតិភូតំណាងអង្គការយូនីសេហ្វសកល ព្រមទាំងម្ចាស់ជំនួយមូលនិធិ Clarios Foundation, Inc. សហរដ្ឋអាមេរិកនៅទីស្តីការក្រសួង។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបង្ហាញ និងពិភាក្សាអំពីលទ្ធផលដំណើរទស្សនកិច្ចសិក្សា លើការគាំទ្ររបស់មូលនិធិ Clarios Foundation, Inc. សហរដ្ឋអាមេរិក ដល់វិស័យសុខាភិបាលតាមរយៈអង្គការយូនីសេហ្វ នាពេលកន្លងមក។ ដំណើរទស្សនកិច្ចនេះ ផ្តល់ឱកាសឱ្យមូលនិធិបានឃើញដោយផ្ទាល់នូវកិច្ចសហការរវាងអង្គការយូនីសេហ្វកម្ពុជា និងរដ្ឋាភិបាលលើគំនិតផ្តួចផ្តើមសុខភាពបរិស្ថាន និងកុមារ ដោយលើកឡើងពីសមិទ្ធិផលសំខាន់ៗដូចជាការគាំទ្រគោលនយោបាយ និងការវាយតម្លៃសុខភាពកុមារ និងបរិស្ថានព្រមទាំងដើម្បីពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការនាពេលអនាគតជាមួយនឹងកំណត់តំបន់សម្រាប់ការគាំទ្របន្តដើម្បីកែលម្អសុខភាពកុមារ និងបរិស្ថាន។
លោករដ្ឋលេខាធិការបានថ្លែងអំណរគុណដល់គណៈប្រតិភូទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកបំពេញទស្សនកិច្ចសិក្សាដោយផ្ទាល់នៅតាមមូលដ្ឋានសុខាភិបាលគោលដៅដោយផ្តោតទៅលើ សុខភាពទារក កុមារ និងសុខភាពបរិស្ថានរួមទាំងកត្តាប្រឈមនានា។
ជាការឆ្លើយតប ប្រតិភូតំណាងអង្គការយូនីសេហ្វសកល និងម្ចាស់ជំនួយមូលនិធិ Clarios Foundation, Inc. សហរដ្ឋអាមេរិក បានកោតសរសើរ និងធ្វើការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសុខាភិបាលនៅថ្នាក់មូលដ្ឋាន ជាពិសេសបានចាប់អារម្មណ៍ចំពោះការបំពេញកិច្ចការងារជាក្រុម របស់អ្នកវិជ្ជាជីវៈសុខាភិបាល ក្នុងការព្យាបាលមើលថែទារក។ ម៉្យាងវិញទៀត ប្រតិភូក៏បានកត់សម្គាល់អំពីសារៈសំខាន់ នៃការដឹកនាំ ការកែទម្រង់ប្រកបដោយប្រសិទ្ធភាព សក្ខ័សិទ្ធភាព និងចីរភាពជាពិសេសចំពោះសុខភាពបរិស្ថានសម្រាប់កុមារ ដែលជាការចូលរួមពីអន្តរក្រសួង និងដៃគូជាច្រើនផងដែរ។ បន្ថែមពីនេះទៀត ការពង្រឹងនិយ័តកម្មនៃការចូលរួមទាំងវិស័យសាធារណៈ និងឯកជន ដើម្បីសុខភាពពលរដ្ឋតែមួយ គឺជាយន្តការមិនអាចខ្វះបានដែលតម្រូវឱ្យមានគោលនយោបាល និងផែនការសកម្មភាព ការចុះអនុវត្ត និងការតាមដានម៉ត់ចត់ដើម្បីធានានូវសង្គតភាព និងការរក្សានូវបរិយាប័ន្ន ក្នុងការទទួលខុសត្រូវចំពោះមុខសុខភាពប្រជាពលរដ្ឋ។
លោករដ្ឋលេខាធិការ បានសាទរចំពោះការផ្តល់នូវការចាប់អារម្មណ៍ល្អៗ និងមតិយោបល់បន្ថែមដែលការនេះស្របទៅនឹងការប្តេជ្ញាជាអាទិភាពរបស់វិស័យសុខាភិបាល និងការអនុវត្តយ៉ាងម៉ត់ចត់ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចំពោះការពង្រឹងសេវាសុខាភិបាលមូលដ្ឋានក្រមសីលធម៌ប្រតិបត្តិវិជ្ជាជីវៈ និងការចូលរួមជាអន្តរវិស័យ និងដៃគូច្រើនក្នុងក្របខណ្ឌសុខភាពបរិស្ថាន និងកុមារ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៤ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង