ព័ត៌មានជាតិ
ពេលរកបានវ៉ាក់សាំងការពារកូវីដហើយ តើប្រទេសណាខ្លះនឹងបានយកមកប្រើមុនគេ?
ដើម្បីធ្វើឱ្យពិភពលោកវិលមករកសុវត្ថិភាពដូចមុនឆ្នាំ២០២០វិញ អ្នកជំនាញត្រូវការលុយបឋមយ៉ាងហោចណាស់ក៏ ១៥ ពាន់លានដុល្លារអាមេរិកដែរ សម្រាប់ផលិតវ៉ាក់សាំងការពារពីកូវីដ(ក្នុងករណីរកឃើញរូបមន្ត)។ ហើយវ៉ាក់សាំងនឹងផលិតបានម្តងមួយដំណាក់ៗ មិនអាចប្រើម្តងព្រមគ្នាបានឡើយ។
ខ្ញុំសាយ ពេជ្រសូមជូនចំណុចសំខាន់ៗដែលគួររំលឹកជនរួមជាតិគឺ៖
មន្ទីរពិសោធន៍ប្រហែល ១២០ កំពុងប្រឹងប្រែងមមារញឹកស្រាវជ្រាវនឹងបង្កើតវ៉ាក់សាំង ដែលមានរហូតដល់ ១២ ដំណាក់កាល។ ក្នុងដំណាក់កាល ខ្លះជឿនលឿនរហ័ស ខ្លះនៅរង់ចាំមើលប្រសិទ្ធិភាព។ ប៉ែតសិបភាគរយនៃចំនួនប្រជាជនក្នុងពិភពលោកយើងនេះ ត្រូវការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ ដើម្បីឈានទៅបង្កើតប្រព័ន្ធភាពស៊ាំមុនពេលវិលទៅរកជីវភាពធម្មតាវិញដូចមុនឆ្នាំ២០២០។

ក្រុមអ្នកជំនាញនិយាយថា នឹងមានក្រុមអ្នកអទិភាព ដែលត្រូវប្រើជាដំបូង ព្រោះការបញ្ចេញថ្នាំរហូតដល់ ១៥ពាន់លានដុល្លារ ក្នុងពេលតែមួយ ទំនងជាទៅមិនរួចទេ។ ការចែកចាយបរិមាណដ៏ច្រើនបែបនេះ ក្នុងពេលតែមួយ គឺជាការស្រមៃ។
ដូច្នេះសំណួរត្រង់ណេះគឺ៖
តើដល់ពេលណាយើងមានវ៉ាក់សាំង?
មន្ទីរពិសោធន៍ប្រហែល ១២០ នៅទូទាំងពិភពលោកកំពុងបង្កើតវ៉ាក់សាំងយ៉ាងសកម្ម ក្នុងចំណោមនោះបេក្ខជនស្ម័គ្រចិត្តជាច្រើនបានសាកដល់ដំណាក់កាលសំខាន់ហើយរង់ចាំលទ្ធផលចេញមកបញ្ជាក់តែប៉ុណ្ណោះ។ អ្នកជំនាញជីវសាស្ត្រលោក Jonathan Moreno មកពីសាកលវិទ្យាល័យ Johns Hopkins បាននិយាយថា វាជាការប្រសើរណាស់ប្រសិនអ្នកចង់សាកល្បងវ៉ាក់សាំងលើមនុស្សរាប់ម៉ឺននាក់មុនពេលបញ្ចេញវាទៅឱ្យប្រជាជនទូទៅរាប់ពាន់លាននាក់ប្រើ។
សាស្ត្រាចារ្យ Moreno បាននិយាយថា“ តាមទ្រឹស្តី គេអាចធ្វើបាន ២០,០០០ នាក់ម្តងជាមួយនឹងវ៉ាក់សាំងមួយនិង ១០,០០០ ដូសដោយប្រើថ្នាំ placebo ហើយយើងអាចតាមដានថាក្នុងរយៈពេល ៦ ទៅ ៨ ខែឬ ១០ ខែវាមានប្រសិទ្ធិភាពកម្រិតណា ប៉ុន្តែដែលសែនសំខាន់គឺ ពិភពលោកនឹងមិនអាចរង់ចាំរយៈពេលយូរពេក នោះទេ។
ក្នុងករណីណាក៏ដោយអ្នកជំនាញនិយាយថា លឿនបំផុតក្តី យើងអាចនឹងឃើញវ៉ាក់សាំងដំណក់ដំបូង គឺនៅចុងឆ្នាំ ២០២០ឬ ដើមឆ្នាំ ២០២១ ឯណោះ។


តើអាចមានវ៉ាក់សាំងកើតមានឡើងអច្ឆរិយៈមុនកំណត់ទេ?
គ្មានទេ!
ដោយសារតែផ្នែកជាច្រើននៃពិភពលោកបានទទួលជោគជ័យក្នុងកិច្ចការពារមិនឱ្យឆ្លងជា សហគមន៍ឬជាចង្កោម តាមរយៈចំណេះដឹងនិងគម្លាតសង្គមឈរលើស្មារតីភ្ញាក់រលឹកផ្ទាល់ យើងអាចសន្និដ្ឋានបានថា គ្រោះថ្នាក់ឬសុវត្ថិភាពពេលមិនទាន់មានវ៉ាក់សាំង គឺទាក់ទងនឹងក្រមសីលធម៌មនុស្សម្នាក់ៗដែលមិនព្រមរក្សាគម្លាតសង្គមនិងមិនការពារខ្លួនឯង ។
តើយើងត្រូវការវ៉ាក់សាំងសរុបប៉ុន្មានដូស?
អាចត្រឹមឆ្លើយបានថា WHOកំពុងព្យាយាមធ្វើឱ្យប្រជាជនទូទំាងទទួលបានវ៉ាក់សាំងចំនួន ៨០ ភាគរយហោចណាស់ ហើយតាមការសន្មត់នេះគ្រប់គ្នាប្រហែលជានឹងត្រូវការ២ដូសសម្រាប់បង្ករប្រព័ន្ធការពារ ដែលសរុបក៏អាចពី ១២ ទៅ ១៥ ពាន់លានដូស។
បញ្ហាគឺ IFPMA ប៉ាន់ប្រមាណថា សមត្ថភាពផលិតវ៉ាក់សាំងសាកលសព្វថ្ងៃមានចំនួន ៥ ពាន់លានដូស ហើយវាត្រូវការពេលពី ៥ ទៅ ១០ ឆ្នាំដើម្បីសាងសង់រោងចក្រផលិតវ៉ាក់សាំងថ្មីមួយ។AP
« មនុស្សគ្រប់គ្នាត្រូវយល់ស្របឱ្យហើយថា នឹងមានការបែងចែកថាអ្នកណានឹងត្រូវចាក់វ៉ាក់សាំងមុនគេ!»
លោកបាននិយាយថា“ ការពិតគឺគ្មានរោងចក្រណាអាចផលិតថ្នាំរាប់ពាន់ដូសបានទេដូច្នេះវានឹងមានតំណាក់កាលនៃការប្រើ បញ្ហានេះនឹងត្រូវគិតយកអទិភាពចំពោះក្រុមមនុស្សងាយរងគ្រោះ” ។
អ្នកជំនាញជាច្រើនជឿជាក់ថា អ្នកប្រើប្រាស់ដំបូងគួរតែជាអ្នកងាយរងគ្រោះបំផុតនៅក្នុងសង្គមឬប្រទេសក្រីក្រ កម្មករនិងអ្នកប្រឈម។
មិនពិបាកក្នុងការកំណត់ឡើយថា តើអ្នកដែលងាយរងគ្រោះទាំងនេះជាមនុស្សវ័យចំណាស់អ្នកដែលមានជំងឺទឹកនោមផ្អែមឬជំងឺលើសឈាមនោះ។
ព័ត៌មានលម្អិតជុំវិញការបង្កើតក្រុមអាទិភាពសម្រាប់ការទទួលបានសេវាចាក់វ៉ាក់សាំងមុនគេនិងរបៀបដែលវ៉ាក់សាំងនឹងត្រូវចែកចាយ កំពុងដំណើរការពិគ្រោះ។ ការសំរេចចិត្តនឹងត្រូវធ្វើឡើងដោយប្រើភ័ស្តុតាងវិទ្យាសាស្ត្រ ការវាយតម្លៃអំពីហានិភ័យទាក់ទងនឹងក្រុមងាយរងគ្រោះក៏ដូចជាស្តុកវ៉ាក់សាំងដែលអាចរកបានក្នុងពេលតែមួយតែមានប៉ុន្មានដូស។
តើអាចនឹងមានបញ្ហារឿងអ្នកមានលុយប្រមូលយកមុនទេ?
លោកសាស្ត្រាចារ្យ Moreno ជឿជាក់ថាវាមិនអាចជៀសផុតបានទេ ដែលប្រទេសខ្លះ មានឈ្មោះថាវណ្ណៈខ្ពស់នឹងទទួលបានវ៉ាក់សាំងមុន។
លោកបានមានប្រសាសន៍ថា“ ប្រទេសលំដាប់ខ្ពស់ពួកគេស្ថិតក្នុងជំហរប្រើលុយ។ យើងបានឃើញរួចហើយ សង្ឃឹមថាពិភពលោកបានរៀនសូត្រពីឧប្បត្តិហេតុឆ្នាំ ២០០៩ នៅពេលដែលប្រទេសអ្នកមាននានា បានស្រវាប្រមូលទិញយកវ៉ាក់សាំង H1N1 ផ្តាសាយជ្រូកទៅទុកទាំងអស់ប្រឆាំងនឹងយន្តការដែលWHOចង់ទុកឱ្យប្រទេសក្រីក្រ។
លោកបានមានប្រសាសន៍ថានេះគឺជាអ្វីមួយដែលនាំឱ្យមានហន្តរាយប្រសិនមិនគិតអំពីសាមគ្គីជាសាកល ក្រុមអ្នកងាយរងគ្រោះនឹងនាំមកនូវមហន្តរាយទូទំាងលោកយើងនេះ។
សាយ ពេជ្រ



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ