ព័ត៌មានជាតិ
តាមដានឲ្យជាប់ មកដល់ម៉ោងនេះ រដ្ឋាភិបាលបានគិតគូរជួយអ្វីខ្លះជំរុញឧស្សាហកម្មអាកាសចរណ៍ និងទេសចរណ៍នៅខេត្តសៀមរាប?
ខេត្តសៀមរាបត្រូវបានកំណត់ជាខេត្ត «តារារះនាទិសឧត្តរ» ខណៈដែលខេត្តសំបូរដោយសំណង់ប្រាសាទបុរាណជាបេតិកភណ្ឌពិភពលោក បានក្លាយជាគោលដៅទេសចរណ៍ដ៏ចម្បងបំផុតរបស់ប្រទេសកម្ពុជា។
យ៉ាងណាមិញ ស្ថានភាពឧស្សាហកម្មទេសចរណ៍ក្នុងខេត្តសៀមរាបនៅតែរងឥទ្ធិពលនៃវិបត្តិសកល ខណៈមន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានឲ្យកម្ពុជាថ្មីដឹងថា វិស័យទេសចរណ៍នៅខេត្តសៀមរាបទើបតែស្តារឡើងវិញបានត្រឹម ៣០% បើប្រៀបធៀបរយៈពេលមុនផ្ទុះរីករាលដាលជំងឺកូវីដ ១៩។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/461953566_855037976775779_2067988622596943905_n-1024x683.jpg)
រដ្ឋាភិបាលបានជំរុញដល់ក្រសួង-ស្ថាប័ន គណៈកម្មការ អាជ្ញាធរពាក់ព័ន្ធ រដ្ឋបាលខេត្តសៀមរាប ផ្នែកឯកជន សហគមន៍ និងប្រជាពលរដ្ឋទាំងអស់ ផ្តល់កិច្ចសហការនិងគាំទ្រក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប។
ថ្មីៗនេះដែរ រាជរដ្ឋាភិបាលកម្ពុជាក៏បានគិតគូរដាក់ចេញគោលនយោបាយ និងវិធានការអនុគ្រោះបន្ថែមទៀតដល់ឧស្សាហកម្មអាកាសចរណ៍ និងឧស្សាហកម្មទេសចរណ៍ ក្នុងការជំរុញនិងសម្រួលដល់ការវិនិយោគបង្កើតផលិតផលទេសចរណ៍ថ្មីនៅខេត្តសៀមរាប តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ-ឯកជន (PPP) ការផ្តល់កម្ចីសម្បទានដល់អ្នកប្រកបអាជីវកម្មខ្នាតតូច និងតូចបំផុត និងសហគមន៍ និងការជួយឧបត្ថម្ភធននានា។
ក្របខណ្ឌក្រសួងមហាផ្ទៃ (អគ្គនាយកដ្ឋានអន្តោប្រវេស៍)
-បានរៀបចំការបង់ថ្លៃសេវាទិដ្ឋាការតាមអនឡាញ
-រៀបចំប្រព័ន្ធ E-Arrival ជាទម្រង់តែមួយសម្រាប់ភ្ញៀវទេសចរដែលចូលមកកម្ពុជា ដើម្បីបង្កភាពងាយស្រួលដល់អ្នកដំណើរគ្រប់ជាតិសាសន៍ និងគ្រប់ទីកន្លែង អាចចូលទៅបំពេញព័ត៌មានជាមុននៅក្នុងប្រអប់សលាកបត្រអន្តោប្រវេសន៍ រួមទាំងពាក្យស្នើសុំទិដ្ឋាការពេលមកដល់ ទម្រង់លិខិតរាយការណ៍គយ និងទម្រង់លិខិតប្រកាសសុខភាពនៅក្នុងប្រព័ន្ធ Cambodia E-Arrival ដោយមិនចាំបាច់ចំណាយពេលវេលាបំពេញឯកសារដោយដៃ នៅពេលមកដល់ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិកម្ពុជាទៀតឡើយ
-លុបចោលគោលការណ៍ ដែលតម្រូវឱ្យភ្ញៀវទេសចរអន្តរជាតិ ត្រូវសម្រាកមួយយប់
![](https://www.kampucheathmey.com/wp-content/uploads/2024/10/IMG_5077-1024x683.jpg)
>ក្របខណ្ឌក្រសួងទេសចរណ៍
-ដាក់ចុះយុទ្ធនាការ “ទស្សនាសៀមរាបឆ្នាំ ២០២៤” សំដៅជំរុញសន្ទុះងើបឡើងវិញវិស័យទេសចរណ៍ខេត្តសៀមរាប
-លើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍ រហូតដល់ដំណាច់ឆ្នាំ២០២៤
– ពន្យារ ឬបន្ថែមសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ពី ២ឆ្នាំ ទៅ ៣ឆ្នាំ ម្តង។
>ក្របខណ្ឌរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល
-កម្រៃសិទ្ធិហោះហើរតែម្ខាង (Traffic Right Charge Royalty ) ដល់ក្រុមហ៊ុនអាកាសចរណ៍ដែលប្រតិបត្តិការជើងហោះហើរអន្តរជាតិចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គររួមមាន៖
១.ផ្តល់ការចុះកម្រៃ ៥០% ដូចគ្នាជាមួយ Airlines ផ្សេងទៀតដែរ សម្រាប់ជើងហោះហើរបន្ថែម (Extra Flight) និងជើងហោះហើរដោយយន្តហោះជួល (Charter Flight)
២.ផ្តល់ការចុះកម្រៃ ៥០% ចំពោះជើងហោះហើរជាប្រចាំ (Regular Flight) គ្រប់ជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ ចំពោះកម្រៃ Royalty ចំនួន ៥០% ទៀត ដែលនៅសល់ ត្រូវបានផ្ដល់ជាការលើកទឹកចិត្ត (Incentive) បន្ថែមស្របទៅតាមលក្ខណ្ឌកំណត់ដូចខាងក្រោម៖
ក) សម្រាប់ជើងហោះហើរជាប្រចាំ (Regular Flight) ទាំងឡាយណាដែលផ្ទុកអ្នកដំណើរចាប់ពី ១២០ នាក់ ដល់ ១៤៩ នាក់ ទទួលបានការកាត់បន្ថយកម្រៃចំនួន ២៥% បន្ថែម (ឬទទួលបានការកាត់បន្ថយសរុប ៧៥%)
ខ)សម្រាប់ជើងហោះហើរជាប្រចាំ (Regular Flight) ទាំងឡាយណាដែលផ្ទុកអ្នកដំណើរចាប់ពី ១៥០ នាក់ឡើងទៅ នឹងត្រូវទទួលបានការការចុះកម្រៃ Royalty ចំនួន ៥០% បន្ថែម (ឬទទួលបានការកាត់បន្ថយសរុប ១០០%)
-Air Navigation Charges for Landing (កម្រៃសេវានាំផ្លូវសម្រាប់ការចុះចត)
១. បានកាត់បន្ថយកម្រៃសេវានាំផ្លូវសម្រាប់ការចុះចត (Air Navigation Charges for Landing) ចំនួន ៥០% ដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលប្រតិបត្តិការជើងហោះហើរក្នុងស្រុក (Domestic) និងអន្តរជាតិ (International) នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រាប់រដូវខ្សត់ភ្ញៀវ/រដូវបៃតង (Low season/Green season)
២. ក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ/YACA (ប្រតិបត្តិករ) បានកំពុងពិនិត្យ ពិចារណាដាក់ចេញនូវគោលការណ៍លើកទឹកចិត្ត និងសម្រួលដល់ការយកកម្រៃសេវានានាបន្ថែមទៀត ដល់ឧស្សាហកម្មអាកាសចរណ៍តាមលទ្ធភាពដែលអាចធ្វើទៅបាន។
>ក្របខណ្ឌធនាគារជាតិកម្ពុជា
-សម្របសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ទក់ រហែក
-ដាក់ឱ្យប្រើប្រាស់ការទូទាត់ប្រាក់តាមកម្មវិធីបាគងថ្មីមួយសម្រាប់ភ្ញៀវទេសចរ ដើម្បីជួយសម្រួលដល់ការចាយវាយ ឬទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗរបស់ភ្ញៀវទេសចរបរទេសនៅតាមគោលដៅទេសចរណ៍នានានៅកម្ពុជា។ តាមរយៈប្រព័ន្ធបាគងនេះ អនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសអាចប្រើប្រាស់ក្រេឌីតកាត ដូចជាវីសា (Visa) ម៉ាស្ទ័រកាត (Master Card) និងញូញៀនផេ (Union Pay) ផ្ទេរប្រាក់ចូលទៅក្នុងគណនីបាគងសម្រាប់ទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ បើទោះបីពួកគេគ្មានគណនីនៅធនាគារក្នុងស្រុកក៏ដោយ។
>ក្របខណ្ឌអាជ្ញាធរជាតិអប្សរា
-កែសម្រួលនៅលក្ខខណ្ឌតម្រូវថ្មី ពាក់ព័ន្ធនឹងការថតវីដេអូ រូបភាពសន្លឹកនៅក្នុងរមណីយដ្ឋាន អង្គរ
-ការកែសម្រួលពេលវេលាបើក-បិទ នៃការចូលទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ
-កែសម្រួលទម្រង់ការលក់ប័ណ្ណ និងនីតិវិធីប្រតិបត្តិក្នុងការត្រួតពិនិត្យប័ណ្ណចូល ទស្សនារមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរឡើង ដើម្បីបង្កភាពងាយស្រួលជូនដល់ភ្ញៀវទេសចរបន្ថែមទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/462086628_855109863435257_1199537722763805314_n-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/10/461995067_854600040152906_5961915751308366775_n-1024x683.jpg)
>ក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានពន្ធដារ)
ក) ការអនុគ្រោះផ្នែកពន្ធកាត់ទុក និងអាករពិសេស ចំពោះក្រុមហ៊ុនអាកាសចរណ៍ (Airlines companies)
១.បានបន្ថយអត្រាពន្ធកាត់ទុកពី ១៤ (ដប់បួន) ភាគរយ មកត្រឹម ១០ (ដប់) ភាគរយ ចំពោះការជួលយន្តហោះពីក្រៅប្រទេស មកប្រកបអាជីវកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក
២.បន្ថយអត្រាអាករពិសេសពី ១០ (ដប់) ភាគរយ មកត្រឹម ៥ (ប្រាំ) ភាគរយ ចំពោះសេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស ដោយពុំគិតថាការដឹកជញ្ជូនអ្នកដំណើរធ្វើឡើង ដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ឬក្រុមហ៊ុនអាកាសចរណ៍បរទេសឡើយ។
(*ការអនុគ្រោះដូចមានចែងក្នុងចំណុចទី១ និងចំណុចទី២ ខាងលើនេះ មានរយៈពេល ៣ ឆ្នាំ គិតចាប់ពី ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៧*)
ខ)ការអនុគ្រោះផ្នែកពន្ធកាត់ទុក និងអាករពិសេស ចំពោះឧស្សាហកម្មទេសចរណ៍នៅខេត្តសៀមរាប (Tourism Industries in Siem Reap only)
១. បន្តការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ (ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ និងភោជនីយដ្ឋាន ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានអាជីវកម្មនៅខេត្តសៀមរាប) លើកលែងពន្ធលើប្រាក់ចំណូល មិនចុះធ្វើសវនកម្មលើអាជីវកម្មក្នុងវិស័យទេសចរណ៍រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥
២. រាជរដ្ឋាភិបាលក៏បានផ្ដល់ថវិកាចំនួន ៥០ លានដុល្លារអាមេរិក តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) សម្រាប់ត្រៀមផ្តល់ឥណទាន ជាពិសេសជូនប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?