Connect with us

ព័ត៌មានជាតិ

របាំងបេតុងការពារគ្រោះថ្នាក់ចរាចរណ៍ ចុះពីច្រកទ្វារព្រំដែនអន្តរជាតិជាំ សាងសង់សម្រេច​ស្ទើរ ១០០%

បានផុស

នៅ

លោក ហោ ជិនវីរៈយុទ្ធ អភិបាល​រង​ខេត្ត​ឧត្តរមានជ័យ​ទទួល​បន្ទុក​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈ​បញ្ជាការ​រដ្ឋបាល​ឯកភាព​ខេត្តបានប្រាប់​ «កម្ពុជា​ថ្មី​» នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០២៤​ នេះថា គិត​មក​ដល់​ពេល​​បច្ចុប្បន្ន​នេះ របាំង​បេតុងការពារ​គ្រោះ​ថ្នាក់​ចរាចរណ៍​​តាម​បណ្ដោយ​ផ្លូវចុះ​ពីច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ជាំ សម្រេច​បានស្ទើរ ១០០% ដែល​គ្រោង​នឹង​បញ្ចប់​ជា​ស្ថាពរ​នៅ​ដំណាច់​ខែ​តុលា​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហោ ជិនវីរៈយុទ្ធ បាន​លើក​ឡើង​ថា ការ​សម្រេច​សាងសង់​របាំង​បេតុង​ការពារគ្រោះថ្នាក់ចរាចរណ៍​តាម​បណ្ដោយ​ផ្លូវចុះ​ពី​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ជាំ​នេះ បន្ទាប់​ពី​កើត​មាន​បញ្ហា​​គ្រោះ​ថ្នាក់​ចរាចរណ៍​ចំពោះ​ប្រជា​ពលរដ្ឋ​ ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់ជា​បន្តបន្ទាប់​។ ជាក់ស្ដែង​កាល​ពី​កំឡុង​ឆ្នាំ​២០១៦-២០១៧ ទីតាំង​នេះ​ក៏​ធ្លាប់​កើត​មាន​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​ចំពោះ​​ពលរដ្ឋជាច្រើន និង​គ្រោះថ្នាក់ដល់​​ឧត្ដមសេនីយ៍​ម្នាក់​ផង​ដែរ​។​

ហេតុ​ដូច​នេះ តប​តាម​ការ​ចង្អុល​បង្ហាញ​ពី​សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា និង​​ដឹក​នាំ​ផ្ទាល់ពីលោក មាន ចាន់យ៉ាដា អភិបាល​នៃ​គណៈអភិបាល​ខេត្ត​ឧត្តរមានជ័យ បាន​ដឹក​នាំ​ក្រុម​ការងារ​បច្ចេកទេស​ចុះ​ពិនិត្យ​​ទីតាំង​​ជាក់ស្ដែង ដើម្បី​ធ្វើ​របាំង​ការ​ពារ​បន្ថែមពី​ខាង​ឆ្វេង​ផ្លូវ​ឡើង ​ក្នុង​គោលបំណង​បញ្ចៀស​​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍។

«យ៉ាង​ណា​មិញ កន្លង​មករដ្ឋបាល​ខេត្ត​បាន​ធ្វើ​របាំង​បេតុង​ការពារ​នេះ​ម្តង​រួច​មក​ហើយ ប៉ុន្តែ​​ធ្វើ​ពី​ខាង​ស្តាំ​​ផ្លូវ ដែល​នៅ​ខាង​ឆ្វេង​ផ្លូវ ​ក៏​ជា​បញ្ហា​ប្រឈម​មួយ ទើប​រដ្ឋបាល​ខេត្ត​សម្រេច​ធ្វើ​នា​ពេល​នេះ​តែ​ម្តង​»។ លោក​បន្ថែមបែប​នេះ។

ជា​មួយ​គ្នា​នេះ លោក ហោ ជិនវីរៈយុទ្ធ ​ក៏​បាន​បញ្ជាក់​ដែរថា របាំង​បេតុង​នេះ ​ក្រុម​ការងារ​បច្ចេកទេសបានចាប់់ផ្តើម​សាងសង់​កាលពីខែមីនាកន្លងទៅ ​មាន​ប្រវែង​ប្រមាណ​ជាង ១០០​ ម៉ែត្រ និង​មាន​កម្ពស់​​ជាង ១.៦០​ម៉ែត្រ ដោយ​​ក្នុង​មួយ​ម៉ែត្រ​ មាន​តម្លៃ​ ៣០០​ ដុល្លារ ​(លេខ​មូល​)។ ​គម្រោង​នេះ ​ជា​ស្តង់​ដារ​របស់​ក្រសួង​សាធារណការ និង​​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​កង​​វិស្វកម្ម​របស់​កង​ពល​លេខ ៨ ដឹក​នាំ​ដោយ ឧត្តមសេនីយ៍ទោ ចាន់ សុខុន (២២២២) មេបញ្ជាការ​កងពល​តូច​អន្តរាគមន៍លេខ៨។

លោក អភិបាល​រង​ខេត្ត​រូប​នេះ បាន​អះអាង​ថា «ប្រហែល​ជា​មិន​យូរ​ទេ ​អាច​ត្រឹម​បំណាច់​ខែ​តុលានេះ​ ក្រុមការងារ​សាងសង់​នឹង​សម្រេច​រួច​រាល់​ជា​ស្ថាពរ​ ដោយ​បច្ចុប្បន្ន​​ក្រុម​ការងារ​កំពុង​សំអាត​ លាប​ថ្នាំ និង​ដាក់​ស្លាក​សញ្ញាតាមផ្លូវ ហើយ​យើងក៏​នឹង​បន្ត​អំពាវនាវ​ដល់​សប្បុរស​ជន​បន្ថែម​​ ដើម្បី​ដំឡើង​សូឡា​បំភ្លឺ​តាមផ្លូវឡើង​ទៅ​លើ​ភ្នំ​ផងដែរ»។​

ជុំ​វិញ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​តំបន់​នេះ លោក ហោ ជិនវីរៈយុទ្ធ បាន​បន្ថែម​ថា អភិបាល​ខេត្ត​ឧត្តរមានជ័យ​​បាន​នឹង​​សិក្សា​បន្ត​ទៀត ទៅ​លើ​ការ​ពង្រីក​តំបន់​ដែល​រួម​តូច និង​ពង្រីក​ផ្លូវ​ឡើង​បន្ថែម​ទៀត។ ដោយ​ឡែកសម្រាប់​ផ្លូវ​អន្លង់​វែង ទៅ​សៀម​រាប អាច​នៅ​ឆ្នាំ​ក្រោយ​នេះ រដ្ឋបាល​ខេត្ត​នឹង​សិក្សា​បន្ត​ ហើយ​ធ្វើ​ការ​ស្តារនិង​ជួស​ជុល​ផ្លូវ​នេះ​ឡើង​វិញ​ផង​ដែរ​ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ។

ជា​ចុង​ក្រោម​ លោកអភិបាលរងខេត្ត ក៏បាន​អំពាវនាវដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អ្នក​បើកបរ​នានា​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​នៅ​តំបន់​ដែល​មាន​គ្រោះ​ថ្នាក់​ និង​មាន​ភាព​ម្ចាស់​ការ​ទៅ​លើ​ការ​បើក​បរ​​ ត្រូវ​បង្ការ​ទៅ​លើ​លក្ខណៈ​បច្ចេកទេស​យានយន្ត ព្រោះ​បន្ទាប់​ពី​​មាន​ផ្លូវ​ល្អ​ ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ប្រជាជន​មួយ​ចំនួនអាចនឹង​មាន​ការ​ធ្វេស​ប្រហែស​ក្នុងការបើកបរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌឬស្សីកែវ ចុះ​ឈូស​កើប​ដី​ខ្សាច់ បាញ់ទឹកសម្អាតនៅលើផ្លូវជាតិ៥

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ និស្សិតអាហារូបករណ៍ ត្រូវ​នាំ​យក​ចំណេះវិជ្ជា វិល​ត្រឡប់​មកកម្ពុជា ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ច

នយោបាយ៧ ម៉ោង មុន

អ្នកវិភាគ៖ ពលរដ្ឋខ្មែរគួរយកចិត្តទុកដាក់តាមដានការវិវត្តនយោបាយនៅថៃ ខណៈក្រុមប្រឆាំងថៃតែងតែរុញច្រានបញ្ហាព្រំដែនឱ្យឡើងកម្ដៅ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាល​ខេត្តកណ្តាល រៀបចំតុបតែងត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​ខ្មែរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ បើក​វគ្គបណ្តុះបណ្តាលស្តីពី “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ តាមសហគ្រាស គ្រឹះស្ថានផលិត ឥដ្ឋ ក្បឿង”

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន»​ នឹ​ងទៅ​ជាយ៉ាងណា​ក្នុងការ​បោះឆ្នោត​ដកសេចក្តីទុកចិត្តនៅ​ថ្ងៃនេះ​​​?

លោក ប៊ីល ហ្គេត
ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ប៊ីល ហ្គេត៖ មាន​តែការងារ ៣ មុខ​ ប៉ុណ្ណោះ ដែល​នឹង​បន្តឈរជើងក្នុងបដិវត្តន៍ AI ​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

សម្តេច​សង្ឃ​កាតូលិក Pope Francis ជិតសុគត ខណៈគ្រូ​ពេទ្យ​​សម្រេ​ចឈប់ព្យាបាល​

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ថ្មី ៣ បន្ថែមទៀត នឹងតភ្ជាប់ជើងហោះហើរមកអាកាសយានដ្ឋានអន្តរជាតិតេជោ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ផ្ទៃក្នុងអាមេរិក ចង់ឲ្យបណ្តេញលោក Mike Waltz ចេញពីតំណែង ក្រោយបែកធ្លាយផែនការនៅ យេម៉ែន

Sokha Hotels

ព័ត៌មានពេញនិយម