ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌឫស្សីកែវ រៀបចំសណ្ដាប់ធ្នាប់មូលដ្ឋាន ដើម្បីបញ្ចៀសការកកស្ទះ
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋាននៅចំណុចសំខាន់មួយចំនួនដែលតែងតែមានការកកស្ទះជាប្រចាំ និងដាក់កម្លាំងតាមគោលដៅជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។
ដោយបានទទួលបទបញ្ជាពី លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ លោក នុត វី ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ បានសហការជាមួយកម្លាំងសណ្ដាប់ធ្នាប់សង្កាត់ដែលមានជាប់ពាក់ព័ន្ធទីតាំងភូមិសាស្ត្រតែងកកស្ទះចរាចរណ៍ ដោយបានបន្តដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងសម្រួលចរាចរណ៍ជូនដល់ប្រជាពលរដ្ឋធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៥ ត្រង់ចំណុចទីតាំង ៖ សង្កាត់ទួលសង្កែ១ ទីតាំងខាងមុខសាលាអន្តរជាតិប៊ែលធីផ្សាតូច ,ស្តុប ៦៨R ,សង្កាត់ឫស្សីកែវ ទីតាំងខាងមុខវិទ្យាល័យឫស្សីកែវ ,សង្កាត់គីឡូម៉ែត្រលេខ ៦ ទីតាំងខាងមុខរោងចក្រ ៣ ជាន់,សង្កាត់ច្រាំងចំរេះទី ១ ទីតាំងខាងមុខយឿត្រី ,សង្កាត់ច្រាំងចំរេះទី ២ ទីតាំងខាងមុខផ្សាច្រាំងចំរេះ។
កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ និងកម្លាំងសណ្ដាប់ធ្នាប់សង្កាត់ទាំង ៧ របស់មូលដ្ឋានខណ្ឌឫស្សីកែវ តែងតែបានចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្របសម្រួលចរាចរណ៍ តាមបណ្ដាទីតាំងខាងលើជាប្រចាំដែលជាទីតាំងភូមិសាស្ត្រមានលំហូរចរាចរណ៍ច្រើន,មានរោងចក្រ,សាលារៀន ជាដើម ក្នុងគោលបំណងជួយសម្រួលឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋតាមតម្រាយភូមិសាស្ត្រខាងលើមានភាពរលូន៕
អត្ថបទ ៖ ម៉េង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់