ព័ត៌មានជាតិ
លោក វង្សី វិស្សុត៖ ការងារវិភាគមុខងារ បាននិងកំពុងអនុវត្តយ៉ាងសកម្ម ធានារដ្ឋបាលសាធារណៈស្អាតស្អំ
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំស្តីពីការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃទីស្តីការគណៈរដ្ឋមន្រ្តី។ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ថា ការងារវិភាគមុខងារ បាននិងកំពុងអនុវត្តកាន់តែសកម្ម សំដៅធានាកសាងរដ្ឋបាលសាធារណៈស្អាតស្អំ។

ក្នុងមតិស្វាគមន៍ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា ការងារដែលកំពុងធ្វើនាពេលនេះ ជាការងារធំ ហើយតែងតែមានការពិភាក្សាជាប្រចាំកន្លងមក។ សម្រាប់ពេលនេះ ការងារវិភាគមុខងារ បាននិងកំពុងបន្តអនុវត្តកាន់តែសកម្ម និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្រោមការដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដើម្បីធានាការកសាងរដ្ឋបាលសាធារណៈពូកែ និងស្អាតស្អំ ហើយដែលនេះជាមូលដ្ឋាននៃការរៀបចំប្រទេសជាតិ និងការកសាងជាតិ ដែលកាន់តែខ្លាំង។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ដែលជាសហប្រធាន បានបង្ហាញពីសមិទ្ធផលសង្ខេបក្នុងការអនុវត្តវិធានការគន្លឹះទាំង៣ នៃការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីសម្រេចចក្ខុវិស័យរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី។
ឧបនាយករដ្ឋមន្ត្រី ថ្លែងថា កិច្ចប្រជុំពេលនេះ ជាការចូលរួមផ្សព្វផ្សាយឱ្យកាន់តែច្បាស់លាស់ថែមទៀតនូវគោលបំណង និងគោលដៅនៃការងារកែទម្រង់រដ្ឋបាលសាធារណៈ និងសារៈសំខាន់នៃការសហការគ្នា ការបំពេញគ្នាទៅវិញទៅមក លើការអនុវត្តការងារលើការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈ ដែលផ្តោតលើអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ បន្ថែមពីនេះ ក៏ជាការពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួតក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីឆ្លើយតបគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧។

សូមជម្រាបថា កិច្ចប្រជុំស្តីពីការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវបានធ្វើឡើងនៅវិមានមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ រៀបចំដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិលតាមបណ្តាក្រសួង ស្ថាប័ននានា បានជ្រាបបន្ថែម ពិសេសពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពប្រទាក់ក្រឡាគ្នាបានកាន់តែល្អប្រសើររវាងក្រសួងមុខងារសាធារណៈ និងទីស្តីការគណៈរដ្ឋមន្ត្រី។

ទីស្តីការគណៈរដ្ឋមន្ត្រី ជាស្ថាប័នទី៧ ដែលក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ បានសហការរៀបចំ បន្ទាប់ពីក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាល៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ