ព័ត៌មានជាតិ
ទណ្ឌិត១៩៩នាក់ ត្រូវបានផ្ទេរពីពន្ធនាគារកំពង់ស្ពឺ ទៅពោធិ៍សាត់ ដើម្បីរំដោះភាពចង្អៀតណែន
ដើម្បីរំដោះភាពចង្អៀតណែនក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ ទណ្ឌិតចំនួន ១៩៩នាក់ ត្រូវបានផ្ទេរចេញ ទៅកាន់មណ្ឌលអប់រំកែប្រែទី៤ ដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ដើម្បីឃុំខ្លួនបន្ត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាននៅលើទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានពន្ធនាគារ។
តាមអគ្គនាយកដ្ឋានពន្ធនាគារ ការផ្ទេរទណ្ឌិតចេញពន្ធនាគារខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តពោធិ៍សាត់ ដែលធ្វើឡើងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ គឺទទួលបានគោលការណ៍អនុញ្ញាតពីលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ និងអាជ្ញាធរដែនដីពាក់ព័ន្ធ។
តាមសំណេរលើទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានពន្ធនាគារ នាថ្ងៃទី២៤ ខែតុលា ឱ្យដឹងថា ក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាជាមួយនឹងអាជ្ញាធរខេត្ត ស្នងការដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់របស់ខេត្តកំពង់ស្ពឺ កណ្តាល កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ បានធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំចំនួន១៩៩នាក់ ពីពន្ធនាគារខេត្តកំពង់ស្ពឺ ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ គឺប្រកបដោយសុវត្ថិភាព។
គួរឱ្យដឹងថា នៅទូទាំងពន្ធនាគារក្នុងប្រទេសកម្ពុជាមានអ្នកជាប់ឃុំជាង៥ម៉ឺននាក់ ដែលអ្នកជាប់ក្នុងពន្ធនាគារភាគច្រើនគឺជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ ចំនួនអ្នកជាប់ឃុំ៥ ម៉ឺននាក់នេះ ត្រូវបានអ្នកនាំពាក្យពន្ធនាគាររអ៊ូថាជាចំនួនដ៏ច្រើន បណ្ដាលឱ្យមានភាពចង្អៀតណែនក្នុងពន្ធនាគារ បើទោះបីជាពង្រីកទំហំពន្ធនាគារក៏ដោយ ក៏នៅតែមានជនជាប់ឃុំកើនឡើងបន្ថែមជានិច្ច។
ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ សមត្ថកិច្ច បានបញ្ជូនទណ្ឌិត ចេញពីពន្ធនាគារមួយទៅកាន់ពន្ធនាគារមួយទៀត ដើម្បីបន្តឃុំខ្លួន តួយ៉ាងកាលពីថ្ងៃទី១២ខែតុលា ទណ្ឌិតចំនួន៤៤នាក់ ត្រូវបានផ្ទេរដឹកចេញពីពន្ធនាគារខេត្តកណ្ដាលទៅកាន់មណ្ឌលយុវនីតិសម្បទា ក្នុងឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
កាលពីថ្ងៃទី១២ ខែកញ្ញា អគ្គនាយកដ្ឋានពន្ធនាគារ ក៏បានផ្ទេរទណ្ឌិតចំនួន១៩៧នាក់ ពីពន្ធនាគារខេត្តកណ្តាល ទៅកាន់មណ្ឌលអប់រំកែប្រែទី៤ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តពោធិ៍សាត់។
សូមជម្រាបជូនបន្តិចថា មណ្ឌលអប់រំកែប្រែទី៤ គឺមណ្ឌលដែលទទួលអនុវត្តឃុំឃាំងជនជាប់ឃុំបុរសជាទណ្ឌិត ដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារក្រោម ៥ឆ្នាំ ឬអនុវត្តទោសពន្ធនាគារនៅសល់ក្រោម ៥ឆ្នាំ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ