ព័ត៌មានជាតិ
ក្រុមមន្ត្រីជំនាញរកឃើញគ្រាប់រ៉ុកកែតប្រឆាំងរថក្រោះ១គ្រាប់ក្នុងស្ទឹងសង្កែ
ក្រុមមន្ត្រីបច្ចេកទេសបានរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ១គ្រាប់ជាប្រភេទរ៉ុកកែត ដែលបន្សល់ពីសម័យសង្គ្រាមស៊ីវិល ក្នុងស្ទឹងសង្កែក្រុងបាត់ដំបង ខណៈកំពុងធ្វើការអភិវឌ្ឍន៍កែលម្អច្រាំងស្ទឹងសង្កែចៀសវាងការបាក់ស្រុតបន្តទៀត។
លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១១ខែមីនាឆ្នាំ២០២១នេះថា ក្រុមជាងរៀបចំកែលម្អច្រាំងស្ទឹងសង្កែត្រង់ចន្លោះស្ពានថ្មបុរាណនិងស្ពានថ្មថ្មីមុខសាលាខេត្តបាត់ដំបងបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១គ្រាប់ដែលបន្សល់ទុកពីសម័យសង្គ្រាមដោយកប់នៅបាតស្ទឹងសង្កែស្ថិតក្នុងភូមិសាស្ត្រភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេចក្រុង/ខេត្តបាត់ដំបង។

មន្ត្រីអង្គភាពជំនាញបានឲ្យដឹងដែរថា គ្រាប់យុទ្ធភណ្ឌដែលប្រទះឃើញខាងលើនេះ ជាប្រភេទគ្រាប់រ៉ុកកែតប្រឆាំងរថក្រោះធុនមី៤១(Mi41)ផលិតនៅសហភាពសូវៀតដែលវាមានកម្លាំងខ្លាំងក្នុងការកម្ទេចរថក្រោះ។
បច្ចុប្បន្នទីតាំងគ្រាប់រ៉ុកកែត១គ្រាប់នេះ ក្រោយពីក្រុមបច្ចេកទេសរកឃើញមន្ត្រីអង្គភាពកំចាត់មីនទី២បានចុះហ៊ុមព័ទ្ធដាក់សញ្ញាសំគាល់បម្រាមដើម្បីធ្វើការពិនិត្យឲ្យបានច្បាស់លាស់ឈានដល់កំណត់ថ្ងៃកម្ទេចចោលនៅហ្នឹងកន្លែងឬក៏នាំយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាពរងចាំពេលវេលាបំផ្លាញចោលតាមដែលអាចធ្វើទៅបាន៕
អត្ថបទ ៖ សៅ សារិទ្ធ




-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព