ព័ត៌មានជាតិ
រដ្ឋសភានឹងបើកសម័យប្រជុំពេញអង្គ នៅថ្ងៃទី៣១ ខែតុលា ដែលមានរបៀបវារៈចំនួន៧
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ រដ្ឋសភាកម្ពុជា នឹងបើកសម័យប្រជុំពេញអង្គរបស់ខ្លួន ដែលមានរបៀបវារៈចំនួន៧។ ការកំណត់ថ្ងៃបើកសម័យប្រជុំរដ្ឋសភា ត្រូវបានសម្រេចដោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភារកម្ពុជា ដែលប្រព្រឹត្តទៅក្រោមអធិបតីសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានអនុម័តកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ដោយមានរបៀបវារៈ ស្ដាប់ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ និងរបាយការណ៍សង្ខេបស្តីពីសកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី២ និង លើកទី៣ នីតិកាលទី៧។
បន្ថែមពីនេះ សម័យប្រជុំរដ្ឋសភា ក៏នឹងប្រកាសអំពីសុពលភាពនៃអាណត្តិរបស់លោក ហ៊ី វីរៈ ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ជំនួសសម្តេចចៅហ្វាវាំង គង់ សំអុល ដែលបានទទួលមរណភាព ការបោះឆ្នោតជ្រើសតាំងលោក អ៊ុត រ៉ាឌី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិទី៣ ជ្រើសតាំងដោយរដ្ឋសភា ព្រមទាំងការពិភាក្សា និងអនុម័តសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភាកម្ពុជា។

ដោយឡែក សេចក្ដីព្រាងច្បាប់ចំនួនពីរ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ក៏ត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈប្រជុំពេញអង្គរដ្ឋសភា នៅថ្ងៃទី៣១ ខែតុលាផងដែរ។ ក្នុងនោះ មានការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្តនិងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញ ទៅមកនៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ និងការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ