ព័ត៌មានជាតិ
លោក ប៉ែន បូណា៖ កងទ័ពសម័យសន្តិភាពមិនចេញច្បាំង តែការពារសន្តិភាព ភាពសុខសាន្តរបស់ពលរដ្ឋដោយមិនខ្លាចនឿយហត់
“ពិតណាស់ បច្ចុប្បន្នប្រទេសយើងមានសុខសន្តិភាព ដូច្នេះកងកម្លាំងប្រដាប់អាវុធយើងមិនចេញទៅច្បាំងក្នុងសមរភូមិដូចរៀមច្បងយើងជំនាន់មុនទៀតទេ។ ប៉ុន្តែ កងកម្លាំងទាំងបីប្រភេទ គឺកងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ និងកងរាជអាវុធហត្ថ ជាអ្នកឈរការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ”។ នេះជាការកត់សម្គាល់របស់ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសផ្តល់បាឋកថា ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។

លោក បន្តថា កងកម្លាំងយើងធ្វើការមិនថាថ្ងៃ មិនថាយប់ មិនថាហាលក្តៅ ហាលភ្លៀង គ្មានថ្ងៃសៅរ៍ អាទិត្យ គ្មានថ្ងៃឈប់សម្រាកទេ ដើម្បីការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋយើងបានសប្បាយរីករាយ ធ្វើដំណើរកម្សាន្តទៅណាមកណា ថ្មើរណាក៏បាន ដោយគ្មានការព្រួយបារម្ភ ជាពិសេសពេលមានបុណ្យទានម្តងៗ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា នៅពេលមានគ្រោះធម្មជាតិ ដូចជាគ្រោះទឹកជំនន់ ឬគ្រោះថ្នាក់ផ្សេងៗ កងកម្លាំងចេញប្រតិបត្តិការអន្តរាគមន៍ភ្លាមៗ ដើម្បីជួយប្រជាពលរដ្ឋ។ លើសពីនេះ កងកម្លាំងរបស់ក៏បានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ នេះគឺជាមោទនភាពយ៉ាងធំធេងណាស់ សម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរដែលបានប្រែក្លាយពីប្រទេសដែលត្រូវការកងទ័ពមួកខៀវរបស់អង្គការសហប្រជាជាតិ ដើម្បីការពារសន្តិភាព ទៅជាប្រទេសដែលជួយការពារសន្តិភាពក្នុងពិភពលោក។ ដូច្នេះ សកម្មភាពទាំងអស់នេះ ត្រូវផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹង។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ទៀតថា៖«បើទោះជាបងប្អូនយើងមានភារកិច្ចធំធេង លះបង់ខ្ពស់និងសម្រេចបានសមិទ្ធផលគួរឱ្យមោទនៈបែបនេះក៏ដោយ បើយើងមិនផ្សព្វផ្សាយ ប្រជាពលរដ្ឋមិនបានដឹង ហើយនៅពេលមានបញ្ហាអវិជ្ជមានណាមួយកើតឡើងបន្តិចបន្តួច មានអ្នកយកទៅបង្ហោះពេញហ្វេសប៊ុក ហើយក្រុមមនុស្សជ្រុលនិយមមួយចំនួនយកទៅបំពងសំឡេងបន្ថែមដើម្បីវាយប្រហារមកលើកងកម្លាំងយើង និងទៅលើរាជរដ្ឋាភិបាលយើង»។
ដូច្នេះ ទាមទារឱ្យកងទ័ព ចេះផ្សព្វផ្សាយតាមបែបបុរេសកម្មឱ្យបានច្រើន និងឱ្យមានប្រសិទ្ធភាព ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងនិងបានយល់ពីតួនាទីយ៉ាងសំខាន់របស់កងកម្លាំងដែលជាអ្នកបម្រើប្រទេសជាតិនិងប្រជាជនដ៏ស្មោះត្រង់និងដោយឥតខ្លាចនឿយហត់។ ជាអ្នកឈរការពារសន្តិភាព ការពារទឹកដី និងជាអ្នកលះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

លោក ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ សង្កេតឃើញថា ការងារព័ត៌មាន និងសាធារណមតិ មានបញ្ហាជាច្រើន ដូចជា បញ្ហាព័ត៌មានក្លែងក្លាយ ព័ត៌មានអុចអាល ញុះញុង ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ។ល។ ដែលទាមទារឲ្យកងទ័ពមានការប្រុងប្រយ័ត្ន ចេះគ្រប់គ្រង និងចេះឆ្លើយតប ដើម្បីការពារ និងរក្សាតម្លៃថ្នាក់ ដឹកនាំជាពិសេសការដឹកនាំរបស់រាជរដ្ឋាភិបាល និងតម្លៃយោធិននៃកងយោធពលខេមរភូមិន្ទរបស់យើង។
ការធ្វើបាឋកថានេះ ក៏មានលោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ធ្វើជាវាគ្មិនកិត្តិយសបកស្រាយលើប្រធានបទ ស្តីពី «ភូមិសាស្ត្រនយោបាយ» ផងដែរ៕



-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់