ព័ត៌មានជាតិ
មេបញ្ជាការទ័ពពិសេស ស្នើបញ្ជូនទាហានកម្ពុជាទៅហ្វឹកហ្វឺននៅប្រទេសជប៉ុន
មេបញ្ជាការកងទ័ពពិសេស នៃកងទ័ពជើងគោក បានស្នើសុំបញ្ជូនកងទ័ពរបស់កម្ពុជាទៅទស្សនៈកិច្ចសិក្សា និងហ្វឹកហ្វឺនរៀនសូត្រនៅប្រទេសជប៉ុន ដើម្បីទុកជាបទពិសោធន៍ ខណៈមន្ត្រីយោធាជប៉ុន បានសន្យានាំយកសំណើនេះជូនថ្នាក់លើសម្រេច។

ក្នុងឱកាសទទួលស្វាគមន៍គណៈប្រតិភូក្រុមការងារនាំមុខកងស្វ័យការពារជើងគោកជប៉ុន ដែលអញ្ជើញធ្វើទស្សនៈកិច្ចនៅបញ្ជាការដ្ឋានទ័ពពិសេស លោកឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស បានលើកឡើងពីប្រវត្តិការទូតរវាងកម្ពុជា និងជប៉ុន ដែលមារយៈពេលជាង៧០ឆ្នាំមកហើយ ពីឆ្នាំ១៩៥៣ រហូតមកដល់បច្ចុប្បន្ន។ លោក ថា ចំណងទាក់ទងរវាងប្រទេសទាំងពីរ បាននាំមកសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាអាទិ៍ វិស័យការពារជាតិ សន្តិសុខ សេដ្ឋកិច្ច សង្គមកិច្ច សុខាភិបាល និងមនុស្សធម៌ ជាដើម។
ក្នុងន័យនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង ក៏បានសំណូមពរដល់គណៈប្រតិភូក្រុមការងារនាំមុខកងស្វ័យការពារជើងគោកជប៉ុន ដោយស្នើសុំបញ្ជូននាយទាហាន និងពលទាហានទៅទស្សនៈកិច្ចសិក្សា និងហ្វឹកហ្វឺនរៀនសូត្រនៅប្រទេសជប៉ុន ដើម្បីទុកជាបទពិសោធន៍។

ជាការឆ្លើយតបចំពោះសំណើរសុំធ្វើទស្សនៈកិច្ចផ្លាស់ប្តូរបទពិសោធន៍រវាងកងទ័ពពិសេសកម្ពុជាប្រទេសទាំងពីរកម្ពុជា-ជប៉ុន លោកវរសេនីយ៍ឯក អារ៉ៃ នូប៊ូហ៊ីរ៉ូ នាយផ្នែកនយោបាយផែនការអន្តរជាតិមជ្ឈមណ្ឌលសហប្រតិបត្តិការការពារជាតិ និងនយោបាយការិយាល័យទី៥ កងស្វ័យការពារជើងគោកជប៉ុន នឹងយកសំណើរនេះទៅរាយការណ៍ជូនថ្នាក់លើបន្ត។
លោកវរសេនីយ៍ឯក អារ៉ៃ នូប៊ូហ៊ីរ៉ូ បានសម្តែងក្តីរីករាយចំពោះការទទួស្វាគមន៍យ៉ាងកក់ក្តៅដល់ប្រតិភូនាពេលនេះលោក និងបានកោតសរសើរផងដែរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានទ័ពពិសេសទាំងអស់ ដែលពិតជាមានសមត្ថភាពខ្ពស់ និងបទពិសោធន៍ និងគ្រប់ជំនាញក្នុងកិច្ចការពារជាតិមាតុភូមិបានរឹងមាំ។

គួរជម្រាបថា ក្នុងឱកាសបំពេញទស្សនៈកិច្ចការងារនៅកម្ពុជា លោកវរសេនីយ៍ឯក អារ៉ៃ នូប៊ូហ៊ីរ៉ូ នាយផ្នែកនយោបាយផែនការអន្តរជាតិ មជ្ឈមណ្ឌលសហប្រតិបត្តិការការពារជាតិ និងនយោបាយការិយាល័យទី៥ កងស្វ័យការពារជើងគោកជប៉ុន និងសហការី បានអញ្ជើញមកធ្វើទស្សនៈកិច្ចនៅបញ្ជាការដ្ឋានទ័ពពិសេស កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានទ័ពពិសេសកំបូល។
ក្នុងជំនួបនេះ ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង បានគូសបញ្ជាក់ប្រតិភូជប៉ុនអំពីប្រវត្តិនៃបញ្ជាការដ្ឋានទ័ពពិសេស ដែលដំបូងឡើយ ជាកងទ័ពឆត្រយោងត្រូវបានបង្កើតឡើងវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ដែលសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានប្រសិទ្ធនាមថា កងវរសេនាធំទ័ពពិសេសឆត្រយោង៩១១។

ដោយមានទម្រង់កងយោធពលខេមរភូមិន្ទ អង្គភាពនេះបានបូកបន្ថែមមួយកងពលតូចទ័ពព្រៃ ហើយបានប្តូរឈ្មោះទៅជាកងពលតូចទ័ពពិសេសឆត្រយោង៩១១ ក្រោមចំណុះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ រហូតដល់ឆ្នាំ២០២០ បានប្តូរឈ្មោះមកជាបញ្ជាការដ្ឋានទ័ពពិសេស ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី