Connect with us

ព័ត៌មានជាតិ

ស្ថានទូត​កម្ពុជា ជួយ​ពលករ​ខ្មែរ​១៣​នាក់ ដែល​ធ្វើការ​ខុសច្បាប់​នៅ​ម៉ាឡេស៊ី​

បានផុស

នៅ

​លោក កុយ គួ​ង រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិកា​អន្តរជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​នា​រសៀល ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១​នេះ​ថា ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ជួយ​ពលករ​ខ្មែរ​ចំនួន​១៣​នាក់ ក្នុងនោះ​មាន​ក្មេង​ផង ដែល​ចេញទៅ​ធ្វើការ​ខុសច្បាប់ បាន​ត្រឡប់មកវិញ​នា​ល្ងាច​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កុយ គួ​ង បញ្ជាក់​យ៉ាងនេះ​ថា “​ដោយមាន​ការជួយ​សម្រប​សមរួល​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ពលករ ពល​ការិនី​ខ្មែរ​ចំនួន​០៩ នាក់ និង​កុមារ​០៤​នាក់ ដែល​បានមក​រស់នៅ និង​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី នឹង​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តាម​ជើងយន្តហោះ​អាកាសចរណ៍​សិង្ហបូរី​លេខ SQ5008 ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​០៥ និង​៣៥ នាទី​ល្ងាច​”​។​

​លោក កុយ គួ​ង បាន​ឲ្យ​ដឹង​ដែរ​ថា ដើម្បី​ជួយ​ពួកគាត់ ស្ថានទូត​បានចេញ​លិខិត​ធ្វើដំណើរ​បណ្តោះអាសន្ន ចំពោះ​អ្នក​ដែល​គ្មាន​លិខិតឆ្លងដែន និង​រៀបចំ​ឯកសារ​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ម៉ាឡេស៊ី និង​ជូនទៅ​ធ្វើតេស្ត​កូ​វីដ​-១៩ ព្រមទាំង​បាន​ចាត់​មន្ត្រី​ជូន​ពួកគាត់​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ KLIA ផងដែរ​៕

អត្ថបទ៖កោះ​កែវ​


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទីutes មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៣ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម