ព័ត៌មានជាតិ
អ្នកវិភាគបង្ហាញភាពគ្រោះថ្នាក់នៃភាពជ្រុលនិយមរបស់ទណ្ឌិតសមរង្ស៊ីលើបញ្ហាទឹកដីដែលពលរដ្ឋមិនគួរចូលរួម
អ្នកវិភាគ បានបង្ហាញការកត់សម្គាល់ថា ចាប់តាំងពីទស្សវត្សឆ្នាំ ១៩៩០ ដែលទណ្ឌិត សម រង្ស៊ី បានឈានជើងចូលប្រឡូកក្នុងសង្វៀននយោបាយកម្ពុជា បុគ្គលបរទេសនិយមរូបនេះ តែងតែប្រើប្រាស់បញ្ហាទឹកដី បញ្ហានិគមជនបរទេស និងស្តារលទ្ធិប្រជាធិបតេយ្យធ្វើជាឈ្នាន់ដើម្បីអូសទាញប្រជាពលរដ្ឋស្លូតត្រង់ និងយុវជនកម្ពុជាដែលខ្វះការពិចារណាឱ្យដើរចូលក្នុងគន្លងនយោបាយនៃភាពជ្រុលនិយមរបស់ខ្លួន។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា មហិច្ឆតានយោបាយរបស់ក្រុមជ្រុលនិយម សម រង្ស៊ី គឺព្យាយាមសងសឹកនូវគំនុំបុគ្គល ចង់ឱ្យខ្មែរបែកបាក់គ្នា ស្រុកទេសមានសង្រ្គាមដូចពីសម័យអតីតកាល និងរណបបរទេសផងដែរ។
លោកបណ្ឌិតសង្កត់ធ្ងន់ថា៖«លោក សម រង្ស៊ី តែងតែប្រើវោហាស័ព្ទនយោបាយរបស់គាត់ពីបញ្ហាទឹកដី បញ្ហាព្រំដែន ជនជាតិវៀតណាមនៅកម្ពុជា និងបញ្ហាសិទ្ធិមនុស្ស ក្នុងការប្រើប្រាស់ជាឧបករណ៍ ឬជាគ្រាប់អុក សម្រាប់ទាក់ទាញការគាំទ្រពីពលរដ្ឋ។ អ្នកដែលគាំទ្រនយោបាយសម រង្ស៊ី គឺទទួលរងទុក្ខវេទនា គ្រោះថ្នាក់ រងរបួសស្នាម ការបាត់បង់ផ្ទះសម្បែង រត់ចោលស្រុក ជាប់ពន្ធនាគារ និងអ្នកខ្លះឈានដល់ស្លាប់បាត់ជីវិតទៅទៀត ដែលផ្ទុយពីលោក សម រង្ស៊ី និងភរិយាគាត់ ដែលរស់នៅក្នុងភូមិគ្រឹះដ៏ស្គឹមស្កៃ មានទាំងចម្ការទំពាំងបាយជូនៅបារាំងថែមទៀតផង»។

ក្នុងន័យនេះ លោកថា ពួកគេតែងតែបង្កើតជាលេសផ្សេងៗជាពិសេសបង្កើតនយោបាយភូតកុហក ពីរឿងយួនលេបទឹកដីខ្មែរ បញ្ហាព្រំដែន និងបញ្ហាសិទ្ធមនុស្ស ដើម្បីរៀបចំគម្រោងធ្វើបាតុកម្មជាបន្តបន្ទាប់ ក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាលដែលបោះឆ្នោតគាំទ្រយ៉ាងលើសលុបដោយប្រពលរដ្ឋ។
ចំណែកលោក ថុង ម៉េងដាវីត អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសន្តិសុខ បានលាតត្រដាងថា ទណ្ឌិត សម រង្ស៊ីតែងតែយកប្រជាពលរដ្ឋជាឈ្នាន់តាមរយៈការលើកយកបញ្ហាទឹកដី កោះត្រល់ ជនជាតិវៀតណាមនៅកម្ពុជា និងបញ្ហាសិទ្ធមនុស្សផ្សេងៗ ដោយសារបញ្ហាទឹកដី គឺជាចំណុចរសើបរបស់ពលរដ្ឋកម្ពុជាដែលធ្លាប់ឈឺចាប់កាលពីសម័យអតីតកាល។
លោកបន្តថា នយោបាយញុះញង់របស់សម រង្ស៊ី លែងមានប្រសិទ្ធភាពចំពោះពលរដ្ឋកម្ពុជា ដោយសារបុគ្គលនេះមិនដែលផ្តល់តម្លៃសូម្បីបន្តិចដល់ពលរដ្ឋ និងជាតិសាសន៍ខ្លួនឯង ហើយងប់ងល់និងបម្រើប្រយោជន៍បរទេសរហូតដល់បើកដៃឲ្យបរទេសប្រើប្រាស់ជាកូនអុក ដើម្បីផលប្រយោជន៍របស់ពួកគេ។

អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសន្តិសុខបន្ថែមថា៖«យើងបានសង្កេតឃើញជារើយៗថា ទណ្ឌិត សម រង្ស៊ី តែងតែយកពលរដ្ឋធ្វើជាឈ្នាន់នយោបាយខ្មៅងងិតរបស់គាត់ តាមរយៈកាលើកយកបញ្ហាទឹកដី បញ្ហាជនជាតិវៀតណាម កោះត្រាល់ និងបញ្ហាសិទ្ធិមនុស្ស មកនិយាយ ព្រោះបញ្ហាទឹកដីនេះ គឺជាចំណុចដ៏រសើបខ្លាំងចំពោះពលរដ្ឋខ្មែរយើង»។
ជាង៣០ឆ្នាំមកនេះ មេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី នៅតែបន្តប្រើប្រាស់ក្បាច់ដដែល ពាក្យដដែលដើម្បីល្បួងចិត្តពលរដ្ឋខ្មែរដែលស្រឡាញ់ទឹកដី និងសង្គមជាតិឱ្យមានភាពរំជើបរំជួលទៅតាមអណ្តាតនៅខ្មៅកខ្វក់របស់ខ្លួន ហើយក្លាយជាក្រុមជ្រុលនិយមខុសច្បាប់។
ថ្មីៗនេះបញ្ហា CLV-DTA ត្រូវបានក្រុមទណ្ឌិតសម រង្ស៊ី និងគូរកន បានឆ្កឹះ និងបន្តឆ្កឹះជាអាវុធសម្រាប់អូសទាញពលរដ្ឋខ្មែរស្លូតត្រង់បន្តទៀត តាមរយៈធ្វើបាតុកម្មនេះ បាតុកម្មនោះនៅក្រៅប្រទេស។ យ៉ាងហោចក៏មានយុវជនមួយចំនួនតូចនៅប្រទេសកូរ៉េខាងត្បូង និងជប៉ុន ដែលទទួលរងនូវមនោគមន៍វិជ្ជាពង្វក់របស់ទណ្ឌិត សម រង្ស៊ី។ អ្នកទាំងនោះជាអ្នកឈរនៅជួរមុខទណ្ឌិត សម រង្ស៊ី ធ្វើបាតុកម្មទាមទារឱ្យរាជរដ្ឋាភិបាលដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA ។

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA ដើម្បីអាវុធចេញពីដៃក្រុមប្រឆាំងក្រៅប្រទេសដែលបានយកបញ្ហានេះមកចាក់ប្រជាពលរដ្ឋឱ្យមានការបារម្ភអំពីបញ្ហាបាត់បង់ទឹកដី។
លោក ថុង ម៉េងដេវីត បានអំពាវនាវថា៖«សូមឱ្យប្រជាពលរដ្ឋចៀសវាងឱ្យឆ្លាយពីទណ្ឌិត សម រង្ស៊ី ដើម្បីចៀសវាងការប្រព្រឹត្តខុសច្បាប់ណាមួយ ដែលបង្កឱ្យមានការជាប់ពន្ធនាគារ រត់ចោលស្រុក និងអាចជាឈ្មោះជាជនក្បត់ជាតិនៅក្នុងប្រវត្តិសាស្រ្ត»។
បើតាមលោកបណ្ឌិត គិន ភា បន្ថែមថា ប្រជាជនកម្ពុជាដែលជាអ្នកស្នេហាសន្តិភាពនិយម ក៏មិនហៃអើ និងមិនគាំទ្រសកម្មភាពតាមផ្លូវបដិវត្តន៍ពណ៌របស់ សម រង្ស៊ី ដុតបំផ្លាញប្រទេសជាតិសារជាថ្មីនោះទេ។
លោកបណ្ឌិតថា៖«ខ្ញុំគិតថា បងប្អូនប្រជាពលរដ្ឋយើងដែលនៅជឿតាមនយោបាយសម រង្ស៊ី គួរតែល្មមដល់ពេលវេលាដកខ្លួនចេញពីសម រង្ស៊ីហើយ ប្រសិនបើពួកគាត់នៅតែបន្តជឿតាមគាត់ទៀត គឺនឹងប្រឈមនឹងទុក្ខទោសចំពោះដល់ខ្លួនឯង និងក្រុមគ្រួសារ ហើយថែមទាំងបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិ និងបង្កអរិយភាពទំនាក់ទំនងជាមួយប្រទេសជិតខាងផងដែរ ព្រោះវោហាសាសន៍នយោបាយគាត់ តែងតែដុតរោល បញ្ឆេះកំហឹង និងមានជំងឺជាតិនិយមជ្រុល ដែលបង្កប៉ះពាល់ទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង»៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី