Connect with us

ព័ត៌មានជាតិ

គម្រោងអគារជាប់គាំង​ ៨៥ គម្រោង​​ នៅ​ខេត្តព្រះសីហនុ ទទួល​បាន​ការ​លើក​ទឹកចិត្ត​ពិសេស​ជំរុញ​អភិវឌ្ឍបន្ត

បានផុស

នៅ

គិតត្រឹមខែ តុលា ឆ្នាំ ២០២៤ ​ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បាន​ឯកភាពជាគោលការណ៍ផ្តល់​ការ​​លើកទឹកចិត្តពិសេសចំពោះ​​​​គម្រោងអគារជាប់គាំង​ចំនួន ៨៥ គម្រោង​ នៅ​ខេត្តព្រះសីហនុ ដើម្បីអាច​ចាប់ផ្តើម​ដំណើរការ​អភិវឌ្ឍ​បន្ត​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីម្សិលមិញនេះ ​ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ​ដឹកនាំ​ដោយ​ លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានរៀបចំ​កិច្ចប្រជុំលើកទី ១១ ដើម្បីពិនិត្យគម្រោងវិនិយោគនិងធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”

ក្នុង​កិច្ចប្រជុំ​បាន​សម្រេច​ឯកភាព​ជាគោលការណ៍​ដល់​គម្រោងវិនិយោគនិងធុរកិច្ចចំនួន ២៥ ក្រោមទុនវិនិយោគសរុប ៩១៧ លានដុល្លារ ក្នុងខេត្តព្រះសីហនុ ដើម្បី​​ទទួល​បាន​ការលើកទឹកចិត្តពិសេស។ ក្នុងនោះគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង​មាន​ចំនួន ១២, គម្រោងថ្មីចំនួន ១២ និង ការពង្រីកគម្រោងចំនួន ១ ដែលមានទុនវិនិយោគសរុប ៩១៧ លានដុល្លារដែល​មាន​ជាអាទិ៍ រោងចក្រផលិតសម្ភារបរិក្ខារតុបតែងលំអគេហដ្ឋាន, រោងចក្រផលិតកាបូប, រោងចក្រផលិតសម្ភារពីក្រដាស, អគារពហុមុខងារ, អគារស្នាក់នៅរួម, សណ្ឋាគារ, ភោជនីយដ្ឋាន និង រមណីយដ្ឋាន។

ក្នុងចំណោមគម្រោងទាំងនោះ មានគម្រោងរមណីយដ្ឋានទេសចរណ៍នៅលើកោះរ៉ុង ដែលវិនិយោគដោយជនជាតិប៉ូឡូញ ក្នុងការទាក់ទាញភ្ញៀវទេសចរពីអឺរ៉ុប និង ប្រទេសនានា ដែលជានិន្នាការល្អសម្រាប់ការបង្កើតបរិយាកាសវិនិយោគ និង ការធ្វើពិពិធកម្មភ្ញៀវទេសចរ។

បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ គិតត្រឹមខែ តុលា ឆ្នាំ ២០២៤ គម្រោងដែលទទួលបានគោលការណ៍លើកទឹកចិត្តពិសេសសរុបមានចំនួន ១៦៥ គម្រោង ដែល​រួមបញ្ចូល​មានគម្រោងខ្នាតមីក្រូ តូច មធ្យម និង ធំ របស់ម្ចាស់គម្រោង និងក្រុមហ៊ុនក្នុងស្រុក និង បរទេស ដែលមានវិសាលភាពនៅគ្រប់ក្រុងស្រុកនៃខេត្តព្រះសីហនុ ក្នុងនោះ គម្រោងដែលមានទុនវិនិយោគលើសពី ១០០ លានដុល្លារអាមេរិក មានចំនួន ២៣ គម្រោង។ ក្នុងចំណោមគម្រោងទាំង ១៦៥ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងមានចំនួន ៨៥, គម្រោងថ្មីមានចំនួន ៦១, ការពង្រីកគម្រោងមានចំនួន ១៥ និង គម្រោងមានស្រាប់មានចំនួន ៤។

គម្រោងទាំងនេះក៏រាប់បញ្ចូលគម្រោងដែលមានសក្តានុពលសំខាន់ៗ ដូចជា គម្រោងផលិតផ្ទាំងសូឡា និង គ្រឿងបង្គុំ, គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម, និង គម្រោងសួនកសិ-ឧស្សាហកម្ម ជាដើម។

បើតាមប្រភពី​មន្រ្តី​នៅ​ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបាន​បញ្ជាក់​ថា ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២៤ វិស័យឯកជនជាច្រើនកាន់តែយល់ដឹង និងបានសម្រេចចិត្តវិនិយោគក្នុងខេត្តព្រះសីហនុ ពិសេសរួមទាំងការវិនិយោគដែលតម្រង់ទិស ឬ ផ្តោតការវិនិយោគលើវិស័យនានាក្រៅពីកាស៊ីណូ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម