Connect with us

ព័ត៌មានជាតិ

ក្រសួងវប្បធម៌ រៀបចំ មហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២៤ ដើម្បីអភិរក្ស និងលើកស្ទួយតម្លៃសិល្បៈល្ខោនបាសាក់

បានផុស

នៅ

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំ “មហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២៤” ក្រោមប្រធានបទ
«ចង្កឹះមួយបាច់» រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៤ ដើម្បីថែរក្សាការពារនិងលើកស្ទួយតម្លៃសិល្បៈល្ខោនបាសាក់ ដែលជាមត៌កវប្បធម៌អរូបី ក្នុងចំណោមមរតកវប្បធម៌ជាច្រើនទៀត ដែលនឹងត្រូវស្តារឱ្យរស់ឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងដំណើរនៃពិធីបើកកម្មវិធី នាព្រឹកនេះ លោក ឈាង ឆដាភ័ក្រ្ត ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានឱ្យដឹងថា ក្រោយការប្រកាសបើកទទួលពាក្យ មហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២៤ គណៈកម្មការមហោស្រពទទួលបានពាក្យបេក្ខជនសរុប ១២ក្រុម មកពីបណ្តាខេត្តចំនួន ៩ ។

ក្នុងនោះ គណៈកម្មការបានវាយតម្លៃការសម្តែងរបស់បេក្ខជនតាមរយៈវីដេអូ ១៥-២៥នាទី របស់ក្រុមនីមួយៗ ក្រោមប្រធានបទ “ចង្កឹះមួយបាច់” បានពិនិត្យវាយតម្លៃប្រកបដោយស្មារតីទទួលខុសត្រូវ សុក្រឹត្យ មិនលំអៀង និងសម្រេចជ្រើសយក ៥ស្នាដៃ ចូលដល់វគ្គផ្តាច់ព្រ័ត្រ។

ក្នុងចំណោមក្រុមល្ខោនដែលមានឱកាស ត្រូវបានជ្រើសរើសចូលដល់វគ្គផ្តាច់ព្រ័ត្រនេះ រួមមាន៖
១. ក្រុមល្ខោនបាសាក់ រស្មីអង្គរ មកពីខេត្តបន្ទាយមានជ័យ
២. ក្រុមល្ខោនបាសាក់ កែវ សុភ័ណ្ឌ មកពីខេត្តកំពង់ចាម
៣. ក្រុមល្ខោនបាសាក់ សុធារិទ្ធពិជ័យ បារមីភ្នំខ្សាច់ មកពីខេត្តកំពង់ចាម
៤. ក្រុមល្ខោនបាសាក់ នាយប្រិមប្រិយស្រីម៉ៅ មកពីខេត្តត្បូងឃ្មុំ
៥. ក្រុមល្ខោនបាសាក់ រស្មីអប្សរា មកពីខេត្តត្បូងឃ្មុំ

ក្នុងឱកាសពិធីបើកនេះដែរ លោកស្រី ឡុងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចាត់ទុកការរៀបចំមហោស្រពល្ខោនបាសាក់នេះ គឺជាព្រឹត្តិការណ៍វប្បធម៌មួយ មានសារៈសំខាន់ក្នុងការរួមចំណែកដល់ការអភិរក្ស និងលើកស្ទួយសិល្បៈល្ខោនបាសាក់
ដែលជាទម្រង់ មរតកវប្បធម៌អរូបីដ៏ចំណាស់មួយរបស់កម្ពុជា និងជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ឱ្យ
បានស្ថិតស្ថេរជាអមតៈក្នុងបេះដូងកូនខ្មែរគ្រប់រូប។

មួយវិញទៀត មហោស្រពនេះក៏ជាការ ផ្តល់នូវកាលានុវត្តភាព ក្នុងការរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាព និងគុណភាពក្នុងអាជីព សិល្បករ សិល្បការិនីល្ខោនបាសាក់ សំដៅអភិរក្សទម្រង់សិល្បៈល្ខោនបាសាក់ឱ្យបានគង់វង្ស ធានាការបន្តវេនទៅអ្នកជំនាន់ក្រោយ ព្រមទាំងអាចទាញយកអត្ថប្រយោជន៍ពីវិស័យនេះ ដើម្បីរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងបម្រើសេចក្តីត្រូវការរបស់មហាជនផងដែរ។

លោកស្រីរដ្ឋលេខាធិការបានមានប្រសាសន៍ដែរថា មហោស្រពនេះគឺជាការផ្តល់ឱកាសដល់សហគមន៍ យុវជន យុវនារី
ដើម្បីចូលរួមថែរក្សាការពារ នូវសម្បត្តិវប្បធម៌ជាតិរបស់ខ្លួនដូចពាក្យថា “កិច្ចថែរក្សាការពារបេតិកភណ្ឌវប្បធម៌ គឺជាភារកិច្ច របស់កូនខ្មែរគ្រប់ៗរូប”៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

អយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធករណីឃាតកម្មលើអ្នកកាសែត

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម១៤ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រមុខការទូតកម្ពុជា ជជែកជាមួយសមភាគីវៀតណាមលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

កីឡា១៤ ម៉ោង មុន

សហព័ន្ធ​បាល់ទាត់​ស៊ី​រី​ ប្តូរ​ពណ៌​ឯកសណ្ឋាន ក្រោយ​​លោក អាសាដ​ បាន​ដួល​រំលំ

Sokha Hotels

ព័ត៌មានពេញនិយម