Connect with us

ព័ត៌មានជាតិ

ខេត្ត​ព្រះសីហនុ មាន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​សរុប​១៣២​នាក់ ក្នុងនោះ​ជនជាតិ​ចិន​១១៦​នាក់​

បានផុស

នៅ

​លោក ឃាង ភារ​ម្យ អ្នក​នាំ​ណា​ក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹងថា គិត​ត្រឹម​នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ នៅ​ខេត្ត​ព្រះសីហនុ មាន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ សរុប​ចំនួន​១៣២ នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​៥៣ នាក់ និង​មាន​ជនជាតិ​ចិន​សរុប​ចំនួន​១១៦​នាក់ ស្ត្រី​៤៣​នាក់ ហើយ​ជនជាតិ​វៀតណាម​ចំនួន​៦​នាក់ និង​ខ្មែរ​ចំនួន​១០​នាក់ ស្រី​៤​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​លោក ឃាង ភារ​ម្យ មកដល់ពេលនេះ នៅ​ខេត្ត​ព្រះសីហនុ មាន​អ្នកជា​សះស្បើយ​សរុប​ចំនួន​១១​នាក់ ស្រី​៥​នាក់ ក្នុងនោះ​បុរស​ជនជាតិខ្មែរ​១​នាក់ ជនជាតិ​ចិន​ចំនួន​៩​នាក់ ស្រី​៤​នាក់ និង​ស្ត្រី​ជនជាតិ​វៀតណាម​១​នាក់ ហើយ​អ្នកជំងឺ​ទាំងអស់​បានដាក់​ឲ្យស​ម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត (​ពេទ្យ​ចំការចេក​) និង កន្លែង ព្យាបាល សា​កា​ណា (Sakana) ។​


​លោក ឃាង ភារ​ម្យ បាន​ឲ្យ​ដឹង​ដែរ​ថា គិត​ត្រឹម​នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ នៅ​ខេត្ត​ព្រះសីហនុ យក​សំណាក​តាម​គោលដៅ HOTSPOT បាន​ចំនួន​១០៨២៥ នាក់ (​ស្រី​ចំនួន​៤៦២៨​នាក់​)​។ ជាមួយគ្នា​នោះ អាជ្ញាធរ​បាន​ចុះ​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​ទីតាំង​អាជីវកម្ម​សេវាកម្ម​គ្រប់​ប្រភេទ​សរុប​បាន​ចំនួន​១២៨១​កន្លែង និង​បាន​បាន​បន្ត​ដាក់​គោលដៅ​ត្រួតពិនិត្យ និង​ទប់ស្កាត់​រថយន្ត​ចេញ​-​ចូល​ខេត្ត ចំនួន​៤​កន្លែង​។​
​សំរាប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង អ្នក​នាំ​ណា​ក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ លោក ឃាង ភារ​ម្យ បាន​បញ្ជាក់ថា មកដល់ពេលនេះ ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ បាន​ចំនួន​៣៣៩៩ នាក់ ស្រី​៨៣១ នាក់​៕

អត្ថបទ ៖ កោះ​កែវ​


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម