ព័ត៌មានជាតិ
លោកអភិបាលខណ្ឌ ៧ មករា សំណូមពរពលរដ្ឋចូលរួមទុកដាក់សំរាម និងគោរពច្បាប់ចរាចរណ៍
លោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់។

បញ្ហាសំរាមប្រជាពលរដ្ឋមួយចំនួននៅតែបន្តទុកដាក់ វេចខ្ចប់មិនបានត្រឹមត្រូវ និងបញ្ចេញខុសម៉ោងខុសវេលា ធ្វើឲ្យបាត់បង់សោភណភាព បរិស្ថានអនាម័យ តាមដងផ្លូវ ជាពិសេសជះក្លិនឆ្អេះឆ្អាបដល់អ្នកជិតខាងផងដែរ។ ដោយឡែក បញ្ហាគ្រោះថ្នាក់ចរាចរណ៍ដូចគ្នាផងដែរកើតឡើងហូរហែបង្កគ្រោះថ្នាក់ដល់មនុស្សរងរបួស និងឈានដល់បាត់បង់អាយុជីវិត ដោយសារតែកត្តាមនុស្សភាគច្រើនមិនចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ។
លោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ បានលើកឡើងពីបញ្ហាការទុកដាក់សំរាម និងការគោរពច្បាប់ចរាចរណ៍នេះ កាលព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៤ ក្នុងពិធីចុះចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

លោកអភិបាលខណ្ឌ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋចូលរួមទុកដាក់សំរាមឲ្យបានត្រឹមត្រូវទាំងអស់គ្នា មិនត្រូវនាំគ្នាស្អប់សំរាមនោះទេ ព្រោះយើងទាំងអស់គ្នាជាអ្នកបញ្ចេញសំរាម។ ទន្ទឹមនេះ លោកបានសំណូមពរដល់ប្រជាពលរដ្ឋ សូមនាំគ្នាគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រោះបច្ចុប្បន្នករណីគ្រោះថ្នាក់ចរាចរណ៍នៅតែបញ្ហាប្រឈម និងធ្វើឲ្យបាត់បង់ជីវិតមនុស្សជារៀងរាល់ថ្ងៃ។ លោកអភិបាលសង្កត់ធ្ងន់ថា ទង្វើទាំងនេះគឺជាការចូលរួមចំណែកជាមួយសង្គម និងរាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា នៅតាមមូលដ្ឋាន សួនច្បារ និងតាមដងផ្លូវសាធារណៈ មន្ត្រីអាជ្ញាធរ សហការជាមួយក្រុមប្រមូលសំរាម ក៏បានពង្រាយធុងសំរាមសម្រាប់ឲ្យប្រជាពលរដ្ឋទុកដាក់ផងដែរ។ បញ្ហាសំរាម និងករណីគ្រោះថ្នាក់ចរាចរណ៍ អាជ្ញាធរជំនាញពាក់ព័ន្ធ ក៏តែងតែផ្សព្វផ្សាយជាសាធារណៈដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ឲ្យចូលរួមជាមួយអាជ្ញាធរ ដើម្បីទីក្រុងស្អាត បរិស្ថានអនាម័យល្អ៕
អត្ថបទ ៖ សុភា











-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ