Connect with us

ព័ត៌មានជាតិ

អាជ្ញាធរបន្តជីកផ្លូវបេតុងដាក់លូលើកំណាត់ផ្លូវ ០៤ បន្ទាប់ពីផ្អាកឆ្នាំមុន

បានផុស

នៅ

កំណាត់​ផ្លូវ ០៤ ខាង​ជើង​ឆៀង​ខាង​កើត​ផ្សារ​ចាក់​អង្រែ​ក្រោម ស្ថិត​ក្នុង​ភូមិ​ទួល​រកា ១ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ត្រូវ​បាន​អាជ្ញាធរ​បើក​ការដ្ឋាន​ជីក​ដាក់​លូ​ប្រមាណ​ជាង ៨០ ម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា សុខៃ ចៅសង្កាត់​ចាក់​អង្រែ​ក្រោម បាន​ប្រាប់ កម្ពុជា​ថ្មី នា​រសៀល​ថ្ងៃ​ទី ២៥ ខែ​តុលា នេះ​ថា ចាប់ពី​ថ្ងៃនេះ​ទៅ អាជ្ញាធរ​ខណ្ឌ​មានជ័យ បាន​សម្រេច​ដាក់​គ្រឿងចក្រ​ជីក​ផ្លូវ​បេតុង ០៤ ដើម្បី​ដាក់​លូ បន្ទាប់ពី​ខកខាន​សកម្មភាព​នា​ចុង​ឆ្នាំ ២០២៣ មក។

លោក​ចៅសង្កាត់​បាន​បន្ត​ថា នៅ​អំឡុង​ឆ្នាំ ២០២៣ អាជ្ញាធរ​បាន​បើក​ការដ្ឋាន​ជីក​ដាក់​លូ​បង្ហូរ​ទឹក​លើ​កំណាត់​ផ្លូវ ០៤ ក្នុង​ភូមិ​ទួល​រកា ០១ ឆ្ពោះ​មក​ផ្លូវ​បេតុង​ចូល​លូ​ធំ​ក្រោយ​វិទ្យាល័យ​សម្តេច​តេ​ជោ ចាក់​អង្រែ​ក្រោម ប៉ុន្តែ​ចៃដន្យ​នៅ​សល់​ប្រមាណ​ជា ៨០ ម៉ែត្រ គ្រឿងចក្រ​បាន​ផ្អាក​ដោយសារ​អស់​លូ។ ដូច្នេះ​ហើយ​ទើប​ថ្ងៃ​ទី ២៤ ខែ​តុលា ឆ្នាំ ២០២៤ អាជ្ញាធរ​បាន​បើក​ការដ្ឋាន​ជីក​ដាក់​លូ​ដែល​នៅសល់​ប្រមាណ ៨០ បង្ហើយ។

គួរ​បញ្ជាក់​ថា ផ្លូវ​លេខ ០៤ ក្នុង​ភូមិ​ទួល​រកា ០១ អាជ្ញាធរ​បាន​បើក​ការដ្ឋាន​ជីក​ដាក់​លូ​បង្ហូរ​ទឹក ប៉ុន្តែ​ជីក​ដាក់​បាន​ជិត​រួចរាល់​នៅសល់​ប្រមាណ ៨០ ម៉ែត្រ ក៏​អស់​លូ ទើប​ផ្អាក​ការដ្ឋាន ហើយ​ថ្ងៃនេះ​បាន​ដាក់​គ្រឿងចក្រ​ជីក​ដាក់​លូ​ត​ភ្ជាប់​លូ​ដែល​ជីក​ពី​ឆ្នាំ ២០២៣ មក​នោះ។ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ផ្លូវ មេត្តា​ចូលរួម​សហការ ដើម្បី​ឲ្យ​ផ្នែក​ជំនាញ​ដំណើរការ​បាន​ដោយ​ជោគជ័យ៕

អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម