ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកពលរដ្ឋប្រុងប្រយ័ត្នជនឆបោកតាំងខ្លួនជាមន្ត្រី ប.ស.ស ឱ្យរត់ការចុះបញ្ជី ឬ អូសទាញបង់ភាគទាន
មន្ត្រីជាន់ខ្ពស់បេឡាសន្តិសុខសង្គម (ប.ស.ស) បានធ្វើការក្រើនរំលឹកដល់សាធារណជនទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជនឆបោកទាំងឡាយដែលបានតាំងខ្លួនជាមន្ត្រី ប.ស.ស រត់ការសម្រួលចុះបញ្ជីសមាជិក ប.ស.ស និងអូសទាញបង់ភាគទានទៅគណនីធនាគារផ្ទាល់ខ្លួនណាមួយ មិនមែនជាគណនីរបស់ ប.ស.ស ធ្វើឱ្យខាតបង់ទ្រព្យសម្បត្តិ និងប្រាក់កាក់ ដោយឥតប្រយោជន៍។
ថ្លែងក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសបកស្រាយអំពីប្រធានបទ" អត្ថប្រយោជន៍និយោជិតពីបេឡាជាតិសន្តិសុខសង្គម" កាលពីរសៀលថ្ងៃទី ២៤ តុលា លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង លោក ម៉េងហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា «ខ្ញុំសូមរំលឹកដល់សាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះជនឆបោកទាំងឡាយដែលអះអាងថាខ្លួនជាមន្ត្រី ប.ស.ស ហើយរត់ការសម្រួលការចុះបញ្ជី ឬអូសទាញបងប្អូនឱ្យបង់ភាគទាន ឬបញ្ចុះបញ្ចូលបងប្អូនឱ្យបង់ប្រាក់ទៅគណនីធនាគារផ្ទាល់ខ្លួនណាមួយដែលមិនមែនជាគណនីរបស់ ប.ស.ស. ក្នុងរូបភាពណាមួយនេះមិនមែនជាគោលការណ៍របស់ ប.ស.ស. ឡើយ សូមបងប្អូនកុំចាញ់បោកឱ្យសោះ»។
ក្នុងឱកាសនោះដែរ លោកបណ្ឌិតអគ្គនាយករង ប.ស.ស បានអំពាវនាវដល់គ្រប់សហគ្រាស គ្រឹះស្ថានទាំងអស់ ព្រមទាំងម្ចាស់ផ្ទះដែលមានប្រើប្រាស់កម្មករ-និយោជិតចាប់ពីម្នាក់ឡើងទៅ សូមអញ្ជើញមកចុះបញ្ជិកាជាមួយ ប.ស.ស ដើម្បីធានាឱ្យបាននូវសុខុមាលភាពរបស់បុគ្គលិក ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗ ដែល ប.ស.ស ផ្ដល់ជូនផងដែរ។
លោកបណ្ឌិតអគ្គនាយករង ប.ស.ស បានបន្ថែមថា ដើម្បីបង្កឱ្យមានភាពកាន់តែងាយស្រួល បច្ចុប្បន្ននេះ ប.ស.ស បានដាក់ចេញនូវប្រព័ន្ធចុះបញ្ជិកាតាមរយៈតាមប្រព័ន្ធអនឡាញ (Web Base
Application) ដែលអនុញ្ញាតដល់គ្រប់សហគ្រាស គ្រឹះស្ថានទាំងអស់ ម្ចាស់អាជីវកម្មខ្នាតតូច ព្រមទាំងម្ចាស់ផ្ទះ អាចចុះបញ្ជីកាមក ប.ស.ស. បាន ដោយមិនចាំបាច់មកស្នាក់ការកណ្ដាល ឬសាខា ប.ស.ស. ដោយផ្ទាល់នោះទេ។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមដើមខែតុលា ឆ្នាំ ២០២៤ ប.ស.ស បានទទួលសមាជិករបស់ខ្លួនកើនឡើងដល់២ ៥៤៣ ៨៧០ នាក់ ស្រី ១ ៤១៣ ០១១ នាក់។ ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈចំនួន ៤៨២ ៥៧៧ នាក់ បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារចំនួន ១ ៥៨១ ៩៨៨ នាក់ ,បុគ្គលស្វ័យនិយោជន៍ ចំនួន ៣៦២ ៣៥៥ នាក់, និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួន ១១៦ ៩៥០ នាក់ ដែលទាំងនេះបង្ហាញថា ប្រជាពលរដ្ឋកាន់តែជឿទុកចិត្ត និងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍ នៃ ប.ស.ស៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់