ព័ត៌មានជាតិ
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ ការយកអត្តសញ្ញាណប័ណ្ណ ទៅដេញហ្គីតា ជាទង្វើមិនគប្បី បង្ហិនថវិការដ្ឋ
តាមរយៈសេចក្ដីជូនព័ត៌មាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចាត់ទុកទង្វើរបស់បុរសម្នាក់ ដែលយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅដេញហ្គីតា លេងកម្សាន្ត ជាទង្វើដែលមិនគួរគប្បី និងជាគំរូមិនល្អ បណ្ដាលឱ្យបំផ្លាញថិវការដ្ឋ។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចាត់ទុកដូច្នេះ បន្ទាប់កាលពីពេលថ្មីៗនេះ មានករណីផ្សព្វផ្សាយវីដេអូពីពលរដ្ឋម្នាក់ដែលបានយកសន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅប្រើប្រាស់ជាឧបករណ៍ដេញហ្គីតាលេងកម្សាន្ត បណ្តាលឱ្យបាក់ របក ខូចខាត ខុសពីទម្រង់ដើមនៃអត្តសញ្ញាណប័ណ្ណ។
នៅក្នុងសេចក្ដីជូនព័ត៌មាន ចេញថ្ងៃទី២៤ ខែតុលា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សរសេរដូច្នេះ៖«អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមជម្រាបជូនថា ការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងគោលបំណងមិនត្រឹមត្រូវ បានធ្វើឱ្យខូចខាតអសារបង់ដែលជាការខ្ជះខ្ជាយការចំណាយថវិការដ្ឋ។»។

មិនត្រឹមតែករណីបុរសម្នាក់យកអត្តសញ្ញាណប័ណ្ណទៅដេញហ្គីតាកម្សាន្ត ដែលទើបនឹងកើតឡើងថ្មីៗនេះទេ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អះអាងថា តាមការកត់សម្គាល់របស់ខ្លួន គឺឃើញថា កាលពីពេលកន្លងទៅ មានប្រជាពលរដ្ឋមួយចំនួនតូចមិនបានយល់ពីសារសំខាន់ នៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនោះទេ និងបានប្រើប្រាស់ខុសពីគោលបំណងនៃការផ្តល់ជូន ដោយមិនបានប្រុងប្រយ័ត្ន និងមិនបានថែរក្សាឱ្យបាន ត្រឹមត្រូវគត់មត់ដូចគ្នា។
ជុំវិញករណីនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មេត្តាយកចិត្តទុកដាក់ថែរក្សាឱ្យបានគត់មត់ ដើម្បីជួយសន្សំ សំចៃថវិការដ្ឋ និងលើកតម្លៃអត្តសញ្ញាណរបស់ជាតិ ពីព្រោះថា រាជរដ្ឋាភិបាលបានទទួលបន្ទុកចំណាយទាំងស្រុងទៅលើ ការផលិត និងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋគ្រប់រូបដោយឥតគិតថ្លៃ ក្នុងគោលបំណងគាំពារប្រជាពលរដ្ឋ។

តាមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺជាឯកសារផ្លូវការដ៏មានសារសំខាន់ សម្រាប់បញ្ជាក់អត្តសញ្ញាណ ជាពលរដ្ឋខ្មែរ និងត្រូវផ្តល់ជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីទទួលបាននូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ជាមូលដ្ឋានរបស់បុគ្គល។
យោងតាមប្រកាសលេខ៦៣៧៥ ប្រ.ក របស់ក្រសួងមហាផ្ទៃស្តីពីនីតិវិធី លក្ខខណ្ឌ នៃការសុំផ្តល់ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រង់ប្រការ៧ បានកំណត់ថា “ប្រជាពលរដ្ឋដែលទទួលបាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររួចហើយ ត្រូវថែរក្សាឱ្យបានល្អ បង្ការការបាត់ ឬខូច ដើម្បីទុកប្រើប្រាស់ជា ប្រយោជន៍ផ្សេងៗតាមការកំណត់នៃច្បាប់”៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ