Connect with us

ព័ត៌មានជាតិ

យុវជន ថា ជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម និងសំណង់ស៊ីវិល ជាជំនាញមានសក្ដានុពលលើទីផ្សារកម្ពុជា

បានផុស

នៅ

បេក្ខជន​ដែល​បាន​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា លើក​ទី ៩ ឆ្នាំ ២០២៤ បង្ហាញ​ថា ជំនាញ​ម៉ាស៊ីន​ស្វ័យប្រវត្តិកម្ម (Automation) និង​សំណង់​ស៊ីវិល (Civil engineering) ជា​ជំនាញ​ដែល​មាន​សក្ដានុពល​លើ​ទីផ្សារ​ការងារ​នៅ​កម្ពុជា ពីព្រោះ​ជំនាញ​មួយ​នេះ​មាន​ទីផ្សារ​ខ្ពស់​នៅ​ប្រទេស​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​ឧស្សាហកម្ម​នៅ​តាម​បណ្ដា​រោងចក្រ​ក្នុង​ស្រុក ដែល​សុទ្ធសឹងតែ​ជា​ការងារ​មាន​ប្រាក់ចំណូល​ខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជន អុល សុភា​រម្យ ជា​និស្សិត​វិទ្យាស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស (NTTI) និង​ជា​បេក្ខជន​ចូលរួម​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា​លើក​ទី ៩ ឆ្នាំ ​២០២៤ លើ​ជំនាញ ម៉ាស៊ីន​ស្វ័យប្រវត្តិកម្ម (Automation) លើក​ឡើង​ថា ខ្លួន​បាន​ជ្រើសរើស​ជំនាញ Automation នេះ​មក​ចូលរួម​ប្រកួតប្រជែង ព្រោះ​ជា​ជំនាញ​ដែល​ខ្លួន​រំពឹង​ខ្ពស់​ក្នុងការ​ទទួលបាន​លទ្ធ​ផល​គាប់ប្រសើរ ដើម្បី​បន្ត​ទៅ​ប្រកួត​ប្រជែង​នៅ​ថ្នាក់​អន្តរជាតិ ជាពិសេស​ការប្រឡងប្រជែង​ជំនាញ​ថ្នាក់​អាស៊ាន​នៅ​ប្រទេស​ហ្វីលីពីន​ឆ្នាំ ២០២៥ ដើម្បី​លើក​មុខមាត់​ជូន​ជាតិ ពីព្រោះ​ខ្លួន​បាន​ត្រៀមខ្លួន​រួចរាល់​ពេញលេញ និង​មានការ​ណែនាំ​ពី​សំណាក់​សាស្ត្រាចារ្យ​នៅ​ក្នុង​ថ្នាក់​គ្រប់​ជ្រុងជ្រោយ​លើ​ជំនាញ​នេះ។

ដោយឡែក យុវតី ដូរ ស្រីណុច មកពី​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) បាន​លើក​ឡើង​ថា ជំនាញ​សរសេរ​កម្មវិធី​កុំព្យូទ័រ​ធុរកិច្ច ជា​ជំនាញ​ដែល​ខ្លួន​ជ្រើសរើស​យក​មក​ធ្វើការ​ប្រកួតប្រជែង​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​កម្ពុជា​លើក​ទី​ ៩ ឆ្នាំ ​២០២៤។ មូលហេតុ​ដែល​ខ្លួន​ជ្រើសរើស​ជំនាញ​នេះ​មក​ប្រកួត ពីព្រោះ​វា​ជា​ជំនាញ​ពេញ​និយម​នៅក្នុង​ស្រុក ងាយស្រួល​រក​ការងារ​ធ្វើ ក្នុងនោះដែរ​តាមរយៈ​ការប្រឡងប្រជែង​នេះ ​នឹងធ្វើ​ឱ្យ​ខ្លួន​កាន់តែ​មាន​ភាព​លេចធ្លោ ទទួល​បាន​បទ​ពិសោធ​ថ្មី ធ្វើ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ផ្តល់​ឱកាស​ខ្ពស់​លើ​រូបគេ។

យុវតី​រូបនេះ​បន្ថែមថា បើទោះបី​លទ្ធផល​ប្រឡង​ថ្នាក់ជាតិ​បែបណាក៏ដោយ តែ​យុវជន​រូបនេះ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ជំនាញ​សរសេរ​កម្មវិធី​កុំព្យូទ័រ​ធុរកិច្ច នឹង​អាច​យកទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ ហើយ​ទទួលបាន​លទ្ធផល​ល្អ បន្ទាប់ពី​មានការ​ត្រៀមខ្លួន​គ្រប់​ជ្រុងជ្រោយ ពេញលេញ​នៅមុន​ការ​ប្រកួត​។ អ្វីដែល​សំខាន់​នោះ ប្រសិនបើ​ខ្លួន​ទទួលបាន​ជ័យលាភី​ល្អប្រសើរ បណ្តា​ក្រុមហ៊ុន​ឯកជន​នឹង​សម្លឹង​មើលឃើញ​រូបគេ ដែលជា​បេក្ខជន​ឆ្នើម​ក្នុង​ការប្រឡង​កម្មវិធី​លំដាប់​ថ្នាក់ជាតិ និង​អន្តរជាតិ​មួយ​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់ជាតិ​កម្ពុជា លើក​ទី​ ៩ ឆ្នាំ ​២០២៤ បាន​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​ ២១ ដល់​ថ្ងៃទី ​២៥ ខែតុលា ឆ្នាំ​ ២០២៤ នៅក្នុង​សួន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​រាជធានី​ភ្នំពេញ (TVET Park Phnom Penh) ត្រូវធ្វើ​ឡើងជា​រៀងរាល់​ពីរ​ឆ្នាំ​ម្តង ដែលជា​ព្រឹត្តិការណ៍​សម្រាប់​សិស្ស និស្សិត​ឆ្នើម និង​អ្នកជំនាញ​វ័យក្មេង​មកពី​បណ្តា​សហគ្រាស​គ្រឹះស្ថាន ដើម្បី​បង្ហាញ​ពី​ទេពកោសល្យ ភាព​ច្នៃប្រឌិត និង​ចំណង់​ចំណូលចិត្ត​ក្នុង​អាជីព​រៀងៗ ​ខ្លួន។

កម្មវិធី​ប្រកួតប្រជែង​ជំនាញ​ថ្នាក់ជាតិ​កម្ពុជា លើក​ទី​ ៩ ឆ្នាំ​ ២០២៤ មាន​បេក្ខជន​សរុប​ចំនួន ​៩៣ ​រូប (ស្រី ១២ ​រូប​) មកពី​គ្រឹះស្ថានសិក្សា​ចំនួន ​១៦ ចូលរួម​ប្រកួតប្រជែង​លើ​ជំនាញ ៖ ជំនាញ​ត​បណ្តាញ​អគ្គិសនី​, ជំនាញ​រៀប​ឥដ្ឋ​, ជំនាញ​ផ្សារ​, ជំនាញ​សរសេរ​កម្មវិធី​កុំព្យូទ័រ​ធុរកិច្ច​, ជំនាញ​រចនា​គេហទំព័រ​, ជំនាញ​រចនា​ក្រាហ្វិក​, ជំនាញ​រៀប​ការ៉ូ​, ជំនាញ​ម៉ាស៊ីន​ស្វ័យប្រវត្តិកម្ម​, ជំនាញ Information Network Cabling (Demo)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទីutes មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ២ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម២ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម