ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ណែនាំនិស្សិតទៅសិក្សានៅបារាំង ត្រូវខិតខំសិក្សា យកចំណេះដឹងមកអភិវឌ្ឍន៍ប្រទេសជាតិវិញ
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការណែនាំដល់និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសដែលបានទទួលអាហារូបករណ៍ទៅបន្តសិក្សានៅសាធារណរដ្ឋបារាំង ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីនាំយកនូវចំណេះដឹងមកអភិវឌ្ឍន៍ប្រទេសជាតិវិញ និងចែករំលែកចំណេះដឹងទាំងនោះដល់និស្សិតជំនាន់ក្រោយជាបន្តទៀត។
លោករដ្ឋមន្ត្រី បានណែនាំបែបនេះ កាលពីរសៀលថ្ងៃទី ២៥ តុលា ក្នុងឱកាសអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ដែលបានទទួលអាហារូបករណ៍ទៅបន្តសិក្សានៅសាធារណរដ្ឋបារាំង ចំនួន ១២៤ រូប និងនិស្សិតកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
លោករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះការខិតខំរបស់និស្សិតជ័យលាភីទាំងអស់ និងបានផ្តល់នូវអនុសាសន៍ចែករំលែកនូវបទពិសោធ និងរំលឹកអនុស្សាវរីយ៍ ក្នុងអំឡុងពេល លោកសាស្ត្រាចារ្យ កំពុងសិក្សានាពេលនោះ ដល់និស្សិត ដើម្បីជាគន្លឹះក្នុងការសិក្សាដូចជា ត្រូវថែរក្សាសុខភាព ខិតខំកត់ត្រា បង្កើតទំនាក់ទំនងឱ្យបានល្អអំឡុងពេលសិក្សា និងក្រោយសិក្សា និងត្រូវខិតខំឱ្យក្លាយជាធនធានសម្រាប់ប្រទេសជាតិ ដើម្បីនាំយកនូវចំណេះដឹងមកអភិវឌ្ឍន៍ប្រទេស និងចែករំលែកដល់និស្សិតជំនាន់ក្រោយ។
ក្នុងឱកាសនោះដែរ តាមរយៈឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា លោករដ្ឋមន្ត្រី បានសូមសំណូមពររដ្ឋាភិបាលបារាំង មេត្តាបន្តជួយគាំទ្របន្ថែមទៀតដល់ការបណ្ដុះបណ្ដាល ការស្រាវជ្រាវ នវានុវត្តន៍ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជាពិសេសការផ្តល់អាហារូបករណ៍ដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍គន្លឹះដល់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សំដៅកាន់តែប្រសើរថែមទៀតលើនវានុវត្តន៍ ការបណ្ដុះបណ្ដាលកិច្ចសហប្រតិបត្តិការជាតិ/អន្តរជាតិ និងការស្រាវជ្រាវ។
លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីសក្ខីភាព នៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងប្រកបដោយផ្លែផ្ការវាងក្រសួងសុខាភិបាល និងកិច្ចសហប្រតិបត្តិការបារាំងនៅកម្ពុជាដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងបង្កើនគុណភាព នៃការអប់រំក្នុងវិស័យសុខាភិបាល ខណៈរាជរដ្ឋាភិបាលកម្ពុជា មានការយកចិត្តទុកដាក់ខ្ពស់ក្នុងការកសាងសមត្ថភាពធនធានមនុស្សក្នុងវិស័យសុខាភិបាល សំដៅឱ្យមានសមត្ថភាពខ្ពស់ និងប្រកបដោយសីលធម៌វិជ្ជាជីវៈ។
លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសកលវិទ្យាធិការសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ ២០២៤ នេះ មាននិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស សរុបចំនួន ១២៤ នាក់ បានទទួលអាហារូបករណ៍ ទៅបន្តកម្មសិក្សាតាមឯកទេសផ្សេងៗ គ្នា តាមបណ្តាមន្ទីរពេទ្យនានានៅប្រទេសបារាំង ក្នុងនោះមាន ៖ អាហារូបករណ៍ DFMS ចំនួន ១០៤ នាក់ អាហារូបករណ៍ DFMSA ចំនួន ០៥ នាក់ អាហារូបករណ៍ Stage associé ចំនួន ១៥ នាក់។ កម្មវិធី DFMS/A នេះ គឺជាផ្នែកមួយ នៃប្រពៃណី នៃកិច្ចសហប្រតិបត្តិការវេជ្ជសាស្ត្ររវាងប្រទេសបារាំង និងប្រទេសកម្ពុជា ដែលមានរយៈពេលយូរអង្វែងមកហើយ ដោយនៅឆ្នាំ ១៩៩៦ នៅពេលដែលកម្មវិធីនេះបានចាប់ផ្តើម មានតែនិស្សិត ៦ នាក់ប៉ុណ្ណោះ។
លោកសកលវិទ្យាធិការ បានបន្តថា បច្ចុប្បន្ននេះ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មានកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិចំនួន ៩៣ ស្ថាប័ន ព្រមទាំងការចូលរួមក្នុងបណ្ដាញសាកលវិទ្យាល័យជាតិ និងអន្តរជាតិចំនួន ១៣ បណ្តាញ, និងការទទួលបាននូវចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមសាកលវិទ្យាល័យ ២០០ លើពិភពលោកដែលចូលរួមប្រកួតប្រជែងក្នុងប្រព័ន្ធ World University Ranking for Innovation (WURI) សម្រាប់ការងារផ្លាស់ប្ដូរនិស្សិត និងបើកចំហ៕
អត្ថបទ ៖ សំអឿន
-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច