ព័ត៌មានជាតិ
មន្ត្រីកម្ពុជាប្រមាណ ៤ ០០០ នាក់ ទទួលបានអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ CIAT
លោក ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងក្តីសង្ឃឹមថា សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) នឹងបន្តធ្វើជាស្ពានដ៏សំខាន់រវាងប្រទេសទាំងពីរ។
នៅក្នុងពិធី “បដិសណ្ឋារកិច្ចប្រចាំ ២០២៤” រៀបចំឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និងសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) កាលពីថ្ងៃទី ២៥ តុលា ឯកអគ្គរដ្ឋទួតបានកោតសរសើរចំពោះវឌ្ឍនភាពដ៏សំខាន់ក្នុងទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើទំនាក់ទំនងដែលកំពុងបន្ត និងការផ្លាស់ប្តូរប្រជាជនទៅប្រជាជនកម្ពុជា-កូរ៉េ។

រដ្ឋាភិបាលកូរ៉េ តាមរយៈទីភ្នាក់ងារកយកា-KOICA បានចូលរួមយ៉ាងសកម្មក្នុងទម្រង់ជាច្រើន នៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា ដូចជាគម្រោងទ្វេភាគី គម្រោងភាពជាដៃគូពហុភាគី កម្មវិធីបញ្ជូនអ្នកស្ម័គ្រចិត្ត និង កម្មវីធីបណ្តុះបណ្តាល CIAT (Capacity Improvement and Advancement for Tomorrow-ការកែលម្អសមត្ថភាព និងការរីកចម្រើនសម្រាប់អនាគត)។
បើតាមមន្រ្តីទូតកូរ៉េ ចាប់តាំងពីការបណ្តុះបណ្តាលដំបូងពីឆ្នាំ១៩៩៤ កម្មវិធីកម្មវីធីបណ្តុះបណ្តាល CIAT បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរជំនាញ និងបច្ចេកវិទ្យា ដោយមានមន្ត្រីកម្ពុជាប្រហែល ៤ ០០០ នាក់ទទួលបានអត្ថប្រយោជន៍ពីឱកាសទាំងនេះនៅប្រទេសកូរ៉េ។

លោកស្រី ឆយ មូន ជុង (Ms. CHOI Moon Jung) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំប្រទេសកម្ពុជា បានសម្តែងនូវមោទនភាពយ៉ាងខ្លាំងចំពោះសកម្មភាពចែករំលែកចំណេះដឹងដែលកំពុងបន្តរបស់ សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) និងការរួមចំណែករបស់ខ្លួនក្នុងការគាំទ្រសហគមន៍មូលដ្ឋាន ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងទាំងនេះក្នុងការបង្កើនកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ។
ចំណែក លោក អ៊ឹម សួរ ប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) បានថ្លែងអំណរគុណចំពោះ ទីភ្នាក់ងារកយកា-KOICA សម្រាប់ការគាំទ្រ និងការយកចិត្តទុកដាក់ឥតឈប់ឈរចំពោះការអភិវឌ្ឍរបស់កម្ពុជា ដោយសង្កត់ធ្ងន់លើឥទ្ធិពលវិជ្ជមានរបស់ទីភ្នាក់ងារកយកា-KOICA ចំពោះប្រទេសកម្ពុជា។

ទាំងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និងសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) បានបញ្ជាក់សារជាថ្មីនូវការយកចិត្តទុកដាក់របស់ស្ថាប័នទំាងពីរនេះ ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ ដោយកសាងលើតម្លៃរួមគ្នា និងការខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅរកអនាគតដ៏រុងរឿង។
សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ដោយអតីតកម្មសិក្សាការីន និងនិស្សិតដែលបានទទួលការបណ្តុះបណ្តាលតាមរយៈកយកា-KOICA បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពចែករំលែកចំណេះដឹង និងការចូលរួមចំណែកសង្គមរវាងប្រជាជាតិទាំងពីរកម្ពុជា-កូរ៉េ។ កាលពីខែតុលាកន្លងទៅ សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) បានសហការជាមួយអ្នកស្ម័គ្រចិត្ដកយកា-KOICA បានរៀបចំព្រឹត្តិការណ៍រួមចំណែកសង្គមដ៏មានអត្ថន័យ តាមរយៈការបរិច្ចាគសម្ភារៈអប់រំ និងសុខភាពដល់ខេត្តកំពង់ឆ្នាំង៕

អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ចរាចរណ៍៣ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរក្រុងសៀមរាបថា កំពុងរៀបចំមើលថែសួនស្មៅ និងផ្កាឡើងវិញហើយ ក្រោយព្រះតេជគុណ គូ សុភាព ស្នើតាមហ្វេសប៊ុក