Connect with us

ព័ត៌មានជាតិ

ឆ្នាំ ២០២៥ រាជរដ្ឋាភិបាល​អនុម័ត​ថវិកា​ប្រមាណ ៩ ៤៨៧ លាន​ដុល្លារ ​ទ្រទ្រង់​និរន្តភាព​ស្ថាប័នរដ្ឋ​

បានផុស

នៅ

បើ​យោង​តាម​សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ ដែល​មាន ៦ ជំពូក និង ១៥​ មាត្រា នៅឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកា​រដ្ឋ​សរុបចំនួន ៣៧ ៩៥០ ៣៨៥ លាន​រៀល ( ប្រហែល ៩ ៤៨៧ លាន​ដុល្លារ) ដើម្បីទ្រទ្រង់និរន្តភាព​នៃកិច្ចប្រតិបត្តិការរបស់​ស្ថាប័នរដ្ឋ ជាពិសេស​ដើម្បី​សម្រេចឱ្យបានជាអតិបរមា​នូវគោលដៅ​ជាយុទ្ធសាស្ត្រទាំង ៥ ដូច​មាន​ចែងក្នុងយុទ្ធសាស្ត្រ​បញ្ចកោណ- ដំណាក់កាលទី១ របស់​រដ្ឋាភិបាលនីតីកាលទី ៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថវិកា​ប្រមាណ ៣៧ ៩៥០ ៣៨៥ លានរៀល ដែល​រដ្ឋាភិបាល​គ្រោង​ចំណាយ​ត្រូវ​ជា ១៨,១៤% នៃ​ផលិតផល​ក្នុងស្រុក​សរុប (ផ.ស.ស.) ដែល​ក្នុង​នោះ​ចំណាយ​ចរន្ត ២៦ ០៥៤ ០១៩ លាន​រៀល និង​ចំណាយ​មូលធន ១១ ៨៩៦ ៣៦៦ លានរៀល។

ដើម្បី​កសាងមូលដ្ឋាន​គ្រឹះឆ្ពោះទៅ​សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ដែលជារបៀបវារៈគោល​នយោបាយ​សង្គម-សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃ​រដ្ឋសភា ​ក្នុង​នោះ​មនុស្ស​ត្រូវបានបន្ត​កំណត់​ជាអាទិភាព​គន្លឹះទី១ ហើយ ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា ជា​អាទិភាព​គន្លឹះ​បន្តបន្ទាប់​តាម​លំដាប់និង​មានលក្ខណៈ​ប្រទាក់ក្រឡា​គ្នា។

យោងតាម​សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៥ ដែល​ត្រូវ​បាន​អនុម័ត​នៅក្នុង​កិច្ចប្រជុំពេញ​អង្គគណៈរដ្ឋមន្ត្រី​ក្រោមអធិបតីភាព​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពី​ម្សិលមិញ​នេះ ច្បាប់​ថវិកាជាតិ​ឆ្នាំ២០២៥ នឹងដើរតួនាទីជាឧបករណ៍​គោលនយោបាយ​​ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិ​ភាព​របស់​រាជរដ្ឋាភិបាលក្នុងការរក្សា ការការពារ និងការពង្រឹង​ថែម​ទៀ​ត​នូវ​សមិទ្ធផល​ដ៏ធំធេង ដែល​កម្ពុជា​សម្រេច​បានកន្លងមក ក៏ដូចជាក្នុងការបន្តបុកគ្រឹះ​សម្រាប់​បម្រើ​ឱ្យ​ការអភិវឌ្ឍ​របស់​​កម្ពុជាត​ទៅមុខទៀត។

សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ​២០២៥ ត្រូវបាន​ព្យាករ​ថា ស្ថិត​ក្នុង​អត្រា​កំណើន ៦,៣%។ ការរំពឹងទុកនៃ​កំណើន ៦,៣% ត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ទី១. វិស័យ ឧស្សាហកម្ម នឹង​មានកំណើន ៨,៦% ទី២. វិស័យ​សេវាកម្ម នឹង​មានកំណើន ៥,៦% និងទី៣. វិស័យ​កសិកម្ម នឹង​កើនឡើង ១,១%។ ចំណែកអតិផរណាត្រូវបានព្យាករថា នឹង​ស្ថិតក្នុងរង្វង់ ២,៥% ក្នុងនោះ ​វិស័យសង្គមកិច្ច នៅតែត្រូវបានចាត់ទុកជាវិស័យអាទិភាពទី១៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ៧ ម៉ោង មុន

ផលិត​ករភាពយន្តខ្នាត​ធំ​ដ៏​ល្បី​របស់​បរទេស​ ស្នើយក​ប្រទេស​កម្ពុជា ពិសេស​តំបន់​អង្គរវត្ត​ជា​ទីតាំង​ផលិតវិដេអូ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោល​ការ​ចុះផ្សាយ​​គណនី​ហ្វេសបុក​ម្នាក់​ថា អាជ្ញាធរ​កំពុង​កាន់កាប់​ដី​ធ្លី​ក្នុង​តំបន់​អភិរក្ស ភ្នំ១៥០០

ព័ត៌មានជាតិ១១ ម៉ោង មុន

នគរបាល​ខេត្តបន្ទាយមានជ័យ ចុះ​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​នារដូវក្តៅ

សុខភាព១១ ម៉ោង មុន

ម៉ាស៊ីន​លាង​ឈាម​ទំនើប​តម្លៃ​ជាង ១៦,០០០ដុល្លារ​ ត្រូវ​​ប្រគល់​ជូន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង

បទល្មើសចោរកម្ម
សន្តិសុខសង្គម២១ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ១៩ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានជាតិ១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម