ព័ត៌មានជាតិ
កិច្ចព្រមព្រៀងគម្រោងស្ដីពី«មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជំនាញបដិសណ្ឋារកិច្ច និងឯកទេសធ្វើនំ»
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី ចាន់ សុទ្ធា នាយិកាប្រចាំប្រទេសកម្ពុជា នៃអង្គការប្ល៊ូម អេស៊ា (Bloom Asia) បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងស្តីពី «មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញបដិសណ្ឋារកិច្ច និងឯកទេសធ្វើនំ»។
កិច្ចព្រមព្រៀងរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយអង្គការ ប្ល៊ូម អេស៊ា (Bloom Asia) ដែលត្រូវបានចុះហត្ថលេខា នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ នេះ មានរយៈពេល ៣ ឆ្នាំ លើទំហំថវិកាគម្រោងសរុបចំនួន ១ ៩៣០ ០០០ ដុល្លារអាមេរិក សម្រាប់គម្រោងអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដល់ក្រុមគោលដៅចំនួន ៧០ នាក់ មានប្រភពមកពីគ្រួសារក្រីក្រ និងជាស្ត្រីងាយរងហានិភ័យដោយសារការជួញដូរមនុស្ស។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹងរួមចំណែកយ៉ាងសំខាន់ មិនត្រឹមតែការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការអភិវឌ្ឍនូវជំនាញក្នុងវិស័យបដិសណ្ឋារកិច្ច និងធ្វើនំសម្រាប់ក្រុមគោលដៅប៉ុណ្ណោះទេ តែក៏បានផ្តល់ឱកាសការងារសមរម្យ ព្រមទាំងការថែទាំ និងព្យាបាលបញ្ហាផ្លូវចិត្តដល់ពួកគាត់ទៀតផង។ លោករដ្ឋមន្ត្រី ក៏ស្នើដល់អង្គការប្ល៊ូម អេស៊ា ពិចារណាពង្រីកជំនាញក្នុងវគ្គបណ្ដុះបណ្ដាលរបស់ខ្លួនទៅកាន់ក្រុមងាយរងហានិភ័យផ្សេងទៀត ដូចជាជនមានពិការភាពផងដែរ។
លោករដ្ឋមន្ត្រី លើកឡើងថា កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់អង្គការប្ល៊ូម អេស៊ា (Bloom Asia) គឺជាការគាំទ្រដល់ក្រសួងផងដែរ ឱ្យសម្រេចបាននូវគោលដៅក្នុងការបណ្តុះបណ្តាលយុវជនប្រមាណ ១,៥ លាននាក់ ដែលមកពីក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ជាក់ស្តែង កម្មវិធីបណ្តុះបណ្តាលនេះ ក៏ស្របតាមអភិក្រមដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ