Connect with us

ព័ត៌មានជាតិ

ឆ្នាំ ២០២៥ GDP ​ពលរដ្ឋ​កម្ពុជា ​រំពឹង​នឹង​កើន​ដល់ ២ ៩២៤ ដុល្លារ​អាម៉េរិក

បានផុស

នៅ

យោង​តាម​​ការ​វាយ​តម្លៃ​នៃ​ក្របខ័ណ្ឌ​ហិរញ្ញវត្ថុ​សាធារណៈរយៈពេល​មធ្យម​របស់​រាជរដ្ឋាភិបាល ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​មនុស្សម្នាក់ (GDP Per Capita) របស់​ពលរដ្ឋ​កម្ពុជា​​រំពឹង​ថា នឹង​កើន​ដល់ ២ ៩២៤ ដុល្លារ​អាម៉េរិក​នៅ​ឆ្នាំ ២០២៥

ជាមួយ​គ្នា​នេះ សេដ្ឋកិច្ចកម្ពុជានៅ​ឆ្នាំ ២០២៥ ក៏​ត្រូវ​បាន​ព្យាករ​ថា ស្ថិត​ក្នុង​អត្រា​កំណើន ៦,៣% ដែល​កំណើន​នេះ​គាំទ្រ​ដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ទី១. វិស័យ ឧស្សាហកម្ម នឹង​មាន​កំណើន ៨,៦% ទី២. វិស័យ​សេវាកម្មនឹងមានកំណើន ៥,៦% និងទី៣. វិស័យ​កសិកម្ម នឹង​កើនឡើង ១,១%។ ចំណែកអតិផរណា ត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៥% ក្នុង​នោះ វិស័យសង្គមកិច្ច នៅតែត្រូវបានចាត់ទុកជាវិស័យអាទិភាពទី១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅឆ្នាំ ២០២៣ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាមានត្រឹម​ ៥% គឺថយចុះជាងឆ្នាំ២០២២ បន្តិច ដោយសារការថមថយ​ជាងការរំពឹងទុកនៃ​វិស័យជំរុញ​កំណើនមួយចំនួន ជាពិសេស​វិស័យកាត់ដេរ សំណង់ អចលនទ្រព្យ និង ភាពមិនប្រាកដប្រជា​នៃបរិការណ៍សកលនិងតំបន់។

ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) សម្រាប់​មនុស្ស​ម្នាក់ៗ បាន​កើន​ឡើងពី ២ ៣៨៣​ ដុល្លារ​អាម៉េរិក ក្នុងឆ្នាំ២០២២ ដល់​ប្រមាណ ២ ៥២០ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ខណៈ​អតិផរណា​ប្រចាំ​ឆ្នាំ​ស្ថិតក្នុងរង្វង់ ២,១%។

នៅ​ក្នុង​កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​កាលពីម្សិលមិញនេះ រដ្ឋាភិបាលបាន​​អនុម័តទាំងស្រុងសេចក្តីព្រាងច្បាប់ ស្តី​ពីហិរញ្ញវត្ថុស​ម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ (ច្បាប់ថវិកាជាតិឆ្នាំ ២០២៥) ដែល​មាន ៦ ជំពូក និង​១៥មាត្រា។

នៅក្នុង​សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកា​​រដ្ឋ​សរុបចំនួន ៣៧ ៩៥០ ៣៨៥ លាន​រៀល ( ប្រហែល ៩ ៤៨៧ លាន​ដុល្លារ) ដើម្បីទ្រទ្រង់និរន្តភាព​នៃកិច្ចប្រតិបត្តិការរបស់​ស្ថាប័នរដ្ឋ ជាពិសេស​ដើម្បី​សម្រេច​ឱ្យបានជាអតិបរមា​នូវ​គោលដៅ​ជាយុទ្ធសាស្ត្រទាំង ៥ ដូច​មាន​ចែង​ក្នុង​យុទ្ធសាស្ត្រ​បញ្ចកោណ- ដំណាក់កាលទី១ របស់​រដ្ឋាភិបាលនីតីកាលទី ៧។

ថវិកា​ប្រមាណ ៣៧ ៩៥០ ៣៨៥ លានរៀល ដែល​រដ្ឋាភិបាល​គ្រោង​ចំណាយ​ត្រូវ​ជា ១៨,១៤% នៃ​ផលិតផល​ក្នុងស្រុក​សរុប (ផ.ស.ស.) ដែល​ក្នុង​នោះ​ចំណាយ​ចរន្ត ២៦ ០៥៤ ០១៩ លាន​រៀល និង​ចំណាយ​មូលធន ១១ ៨៩៦ ៣៦៦ លានរៀល។

សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដើម្បីទ្រទ្រង់និរន្តភាពនៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ជាពិសេសការអនុវត្តគោលនយោបាយអាទិភាពសំខាន់ៗ និងវិធានការកែទម្រង់គន្លឹះ និងជាក់ស្តែងនានា ដែលត្រូវបន្តអនុវត្តនៅក្នុងឆ្នាំ២០២៥ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីរបស់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌប្រទេស តំបន់ និងពិភពលោក ជាពិសេសដើម្បីសម្រេចឱ្យបានជាអតិបរមា នូវគោលដៅជាយុទ្ធសាស្ត្រទាំង ៥ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលជារបៀបវារៈ គោលនយោបាយសង្គម-សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយក្នុងនោះមាន មនុស្ស ត្រូវបានបន្តកំណត់ជាអាទិភាពគន្លឹះទី១ ហើយ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាអាទិភាពគន្លឹះបន្តបន្ទាប់តាមលំដាប់ និងមានលក្ខណៈប្រទាក់ក្រឡាគ្នា។

ច្បាប់​ថវិកាជាតិ​ឆ្នាំ២០២៥ នឹងដើរតួនាទីជាឧបករណ៍​គោលនយោបាយ​​ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិ​ភាព​របស់​រាជរដ្ឋាភិបាល ក្នុងការរក្សា ការការពារ និងការពង្រឹង​ថែម​ទៀ​ត​នូវ​សមិទ្ធផល​ដ៏ធំធេង ដែល​កម្ពុជា​សម្រេច​បានកន្លងមក ក៏ដូចជាក្នុងការបន្តបុកគ្រឹះ​សម្រាប់​បម្រើ​ឱ្យ​ការអភិវឌ្ឍ​របស់​​កម្ពុជាត​ទៅមុខទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១១ វិនាទី មុន

ស្រាបៀរ Heineken® បាននាំមកនូវផលិតផលថែរក្សាស្បែក Heineken® Smootheriser ដែលមានចំនួនកំណត់មកប្រទេសកម្ពុជា​

ជីវិតកម្សាន្ដ៤០ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១ ម៉ោង មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម