ព័ត៌មានជាតិ
ចៅសង្កាត់វាលស្បូវ ជំរុញដល់ពលរដ្ឋដាំបន្លែឱ្យបានច្រើនកុំទុកដីឱ្យនៅទំនេរ
លោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ បានជំរុញដល់ពលរដ្ឋដែលមានដីទំនេរច្រើន គួរដាំបន្លែ ឬដំណាំផ្សេងៗកុំទុកដីឱ្យនៅទំនេរចោល។

លោកស្រី យន់ សុផល បានដែលនាំបែបនេះ ខណៈពេលដែលលោកស្រីនាំយកអំណោយទៅផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង បានធ្វើការផ្សព្វផ្សាយដល់ពលរដ្ឋនាំគ្នាដាំដំណាំទុកដោះស្រាយជីវភាពប្រចាំថ្ងៃចៀសវាងទុកដីឱ្យនៅទំនេរ។

លោកស្រីចៅសង្កាត់បានបន្តថា ដូចជាថ្ងៃនេះលោកស្រីបានកោតសសើរដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិបាននាំគ្នាដាំត្រប់ស្រួយជុំវិញបរិវេណដីមុខ និងក្រោយផ្ទះដើម្បីទុកបេះលក់ហើយផលដំណាំនេះបងប្អូនបានប្រើប្រាស់ជីធម្មជាតិបានផលល្អទៀតផង។
លោកស្រី យន់ សុផល បានបញ្ជាក់ពីតម្លៃផ្លែត្រប់ស្រួយនេះគឺក្នុង១គីឡូក្រាមតម្លៃ១០០០០រៀលហើយឈ្មួញចុះទិញដល់ចំការតែម្តង។ ដូច្នេះបងប្អូនដែលសល់ដីសុំកុំទុកដីឲ្យនៅទំនេគឺត្រូវនាំគ្នាដាំដំណាំជុំវិញផ្ទះមិនខកបំណងឡើយ៕
ដោយ៖ នរា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ជីវិតកម្សាន្ដ២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ