ព័ត៌មានជាតិ
ខែកញ្ញាកន្លងទៅ យន្តការច្រកចេញចូលតែមួយ រកចំណូលបានជាង១០ពាន់លានរៀល
ពេញមួយខែកញ្ញា កន្លងទៅ យន្តការច្រកចេញចូលតែមួយ បានបម្រើសេវាប្រជាពលរដ្ឋជិត ៤សែនសេវា និងរកបានចំណូលសរុបជាង ១០ពាន់លានរៀល។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោក ទូច សុឃៈ បានឱ្យដឹងថា សម្រាប់អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្ដល់សេវាជូនប្រជាពលរដ្ឋសរុបជាង ៨ម៉ឺនសេវា ក្នុងនោះ ពីចំណែកនៃវិស័យទាំង១៤ សេវាផ្តល់ច្រើនជាងគេ គឺវិស័យរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ មានជាង ៣ម៉ឺនសេវា តាមពីក្រោយដោយវិស័យរដ្ឋបាលមានជាង ១ម៉ឺនសេវា ខណៈសេវាតិចជាង គេ គឺវិស័យពាណិជ្ជកម្មមានចំនួន ១សេវា។
លោក ទូច សុឃៈ បន្ថែមថា សេវាដែលបានផ្ដល់នៅអង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្តបានផ្ដល់ចំណូលជូនរដ្ឋសរុបជាង ១០ពាន់លានរៀល ស្មើនឹង២៥០០លានដុល្លារ ក្នុងនោះវិស័យទទួលបានចំណូលច្រើនជាងគេ គឺវិស័យរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ជាង៧៧០០លានរៀល វិស័យសាធារណការ និងដឹកជញ្ជូនជាង៧០០លានរៀល និងវិស័យដែលទទួលចំណូលតិចជាងគេ គឺវិស័យពាណិជ្ជកម្ម២សែនរៀល។

ចំណែក ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ លោកអ្នកនាំពាក្យរង បានឱ្យដឹងថា ខែកញ្ញាដូចគ្នា មន្រ្តីបានផ្តល់សេវាជាង ៣សែនសេវា។ ក្នុងចំណោមវិស័យទាំង១៧ អ្នកនាំពាក្យរង បានបន្ថែមថា ការងារអត្រានុកូលដ្ឋានផ្តល់បាន២សែនសេវា ការងារអត្រានុកូលកម្មផ្តល់បាន១សែនសេវា ខណៈវិស័យផ្តល់តិចជាងគេ គឺវិស័យកសិកម្មមានចំនួន ២៥សេវា។ សេវាសរុប បានផ្ដល់ចំណូលជូនរដ្ឋជាង៨០០លានរៀល គិតជាដុល្លារប្រមាណ២សែនដុល្លារ ខណៈចំណូលខ្ពស់ជាងគេ គឺវិស័យសុរិយោដី និងវិស័យសំណង់ គ្រាដែលវិស័យកសិកម្មមានអ្នកស្នើតិចជាងគេ។

គួរជម្រាបថា យន្តការច្រកចេញចូលតែមួយ បានក្លាយជាមធ្យោបាយផ្ដល់សេវាដ៏មានប្រជាប្រិយភាពមួយនៅកម្ពុជា ដ្បិតសម្រាប់ពលរដ្ឋ យន្តការនេះបានបញ្ចប់ភាពស្មុគស្មាញនៃនីតិវិធី បញ្ចប់អំពើពុករលួយ កាត់បន្ថយពេលវេលា និងទទួលបាននូវសេវាប្រកបដោយគុណភាព។ បច្ចុប្បន្ន សេវាច្រកចេញចូលតែមួយ ពុំមែនមានតែនៅថ្នាក់រាជធានីខេត្តក្រុងស្រុកខណ្ឌនោះទេ មាននៅឃុំសង្កាត់ ជាបន្តបន្ទាប់ ក៏បាននិងកំពុងដំណើរការច្រកចេញចូលតែមួយនេះផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ