Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្ដសៀមរាបបន្ថែមសាលារៀនចំនួន១៦ទៀតសម្រាប់ធ្វើជាកន្លែងចត្ដាឡីស័ក

បានផុស

នៅ

យោងតាម លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ដសៀមរាប ដោយសារតែមានបងប្អូនពលករខ្មែរមកពីប្រទេសថៃកាន់តែច្រើននោះ បានធ្វើឲ្យសាលារៀនសម្រាប់ធ្វើចត្ដាឡីស័កដែលបានត្រៀមពីពេលមុននោះមិនគ្រប់គ្រាន់ឡើយ ហេតុនេះអាជ្ញាធរខេត្ដសៀមរាបសម្រេចបន្ថែមសាលារៀនចំនួន១៦ថែមទៀតសម្រាប់ធ្វើជាកន្លែងធ្វើចត្ដាឡីស័ក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចបន្ថែមនេះធ្វើឱ្យមានកន្លែងធ្វើចត្ដាឡីស័កសរុបទាំងអស់នៅទូទាំងខេត្ដសៀមរាប មានប្រមាណជិត២០សាលារៀនហើយ ដើម្បីជួយសម្រួលដល់ពលករ ដែលបានដឹកមកពីកន្លែងចត្ដាឡីស័កនៅតាមព្រំដែនខ្មែរថៃ តាមការប្រកាសរបស់រាជរដ្ឋាភិបាល ដែលតម្រូវអោយពលរដ្ឋមកធ្វើចត្ដាឡីស័កនៅក្នុងមូលដ្ឋានដែលពួកគាត់រស់នៅ។ ចំណែកឯការសិក្សារបស់សិស្សវិញត្រូវបានផ្ទេរទៅឲ្យសិក្សានៅសាលារៀនក្បែៗនោះ ដោយត្រូវសិក្សាមានបីពេលក្នុងមួយសប្ដាហ៍ ។

បើតាមប្រសាសន៍របស់លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប អាជ្ញាធរខេត្ដសៀមរាបបានទទួលពលរដ្ឋ ដែលធ្វើចំណាកស្រុកមកពីថៃថ្មីៗ និងពលករដែលបានធ្វើចត្ដាឡីស័កនៅខេត្តតាមព្រំដែនខ្មែរថៃ ដូចជាខេត្ដបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្ដប៉ៃលិន និងខេត្ដឧត្ដរមានជ័យ ប្រមាណជាង៨រយនាក់ហើយ ក្នុងចំណោមពលករប្រមាណ២ពាន់នាក់ ដែលបានធ្វើចត្ដាឡីស័កនៅតាមព្រំដែនកម្ពុជាថៃនៃខេត្ដទាំងនោះ ដោយគិតចាប់ពីថ្ងៃទី០៧ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ។

ពលករដែលផ្ទេរចេញពីកន្លែងចត្ដាឡីស័កតាមព្រំដែននេះ ភាគច្រើបានធ្វើតេសលើកទី២រួចហើយ  ហើយដឹកមកដល់ខេត្ដសៀមរាប នឹងត្រូវពិនិត្យសុខភាពម្ដងទៀត ទើបបញ្ជូនពួកគាត់ទៅតាមបណ្ដាស្រុកមូលដ្ឋានដែលពួកគាត់រស់នៅ ។

សូមជម្រាបថា ការដឹកជញ្ជូនពលករចេញពីកន្លែងចត្ដាឡីស័កពីខេត្ដនៅតាមព្រំដែនខ្មែរថៃ ទៅកាន់ខេត្ដសាម៉ីនេះ ធ្វើឡើងតាមប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានសម្រេចបិទការធ្វើចត្តាឡីស័កនៅតាមព្រំដែន សម្រាប់អ្នកដែលមានសុខភាពធម្មតា៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រលក​យក្ស​ស៊ូណាមិ​តូច​មួយ​វាយ​ប្រហារ​ប្រជុំកោះ Izu របស់​ជប៉ុន

វប្បធម៌ ជំនឿ៧ ម៉ោង មុន

សារមន្ទីរជាតិ សោកស្តាយយ៉ាងខ្លាំងចំពោះយុវជនខ្មែរមួយចំនួនសម្រុកផ្លោះរបងចូលសារមន្ទីរពេល Ishowspeed ទៅទស្សនាទីនោះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម