Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំសភាកម្ពុជា-ខេត្តហ្វូជាន ចិន ឯកភាពជំរុញកិច្ចសហការវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍

បានផុស

នៅ

អនុប្រធានទី២ រដ្ឋសភារបស់កម្ពុជា និងប្រធានសភាប្រជាជនចិនខេត្តហ្វូជាន បានឯកភាពគ្នាក្នុងការជួយជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា និងខេត្តហ្វូជាន ឱ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត។ ការឯកភាពគ្នានេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជាអញ្ជើញទៅដល់ក្រុងហ្វូចូវ ខេត្តហ្វូជាន ដើម្បីចូលរួមសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាអំពីចិនដោយសុវត្ថិភាព លោក វង សូត អនុប្រធានរដ្ឋសភាទី២ រដ្ឋសភាកម្ពុជា ចូលជួបពិភាក្សាការងារជាមួយលោក ចូ ជូអ៊ី លេខាធិការបក្សកុម្មុយនិស្តចិនខេត្តហ្វូជាន និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនខេត្តហ្វូជាន។

លោក ចូ ជូអ៊ី បានជម្រាបជូនគណៈប្រតិភូកម្ពុជាអំពីការអភិវឌ្ឍ និងសក្តានុពលខេត្តហ្វូជាន ដែលជាខេត្តមួយធ្លាប់ត្រូវបានដឹកនាំដោយផ្ទាល់ពីលោក ស៊ី ជីនពីង ប្រធានាធិបតីចិន។ លោក ថា សព្វថ្ងៃខេត្តហ្វូជាន មានការអភិវឌ្ឍយ៉ាងខ្លាំង និងមានហេដ្ឋារចនាសម្ព័ន្ធសំបូរបែប និងកំពុងតែជំរុញអនុវត្តគោលនយោបាយសេដ្ឋកិច្ចឌីជីថល តាមការចង្អុលបញ្ហាពី ឯកឧត្តម ស៊ី ជីនពីង ផងដែរ។ លោក ចូ ជូអី សង្ឃឹមថា លោក វង សូត និងគណៈប្រតិភូ នឹងបានទស្សនាកំសាន្តខេត្តហ្វូជាន ជាមួយទិដ្ឋភាពដ៏ស្រស់ស្អាត ព្រមទាំងសិក្សាស្វែងយល់ពីការអភិវឌ្ឍនៃខេត្តនេះ។

ជាការឆ្លើយតប លោក វង សូត បានកោតសរសើរចំពោះការអភិវឌ្ឍជឿនលឿននៃខេត្តហ្វូជាន ហើយលោកបានបង្ហាញភាពស្ញប់ស្ញែងចំពោះការដឹកនាំរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ប្រកបដោយទស្សនៈវែងឆ្ងាយ ដោយនៅតែបន្តពិនិត្យ និងផ្តល់អនុសាសន៍ជំរុញការអភិវឌ្ឍខេត្តហ្វូជាននេះ។

អនុប្រធានរដ្ឋសភាទី២ រដ្ឋសភា បានឆ្លុះបញ្ចាំងពីទំនាក់ទំនងកម្ពុជា-ចិន ដែលត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ រហូតក្លាយជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប រួមគ្នាកសាងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ និងបង្កើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។ ការផ្លាសប្តូរទស្សនកិច្ចជាញឹកញាប់រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា-ចិន បានឆ្លុះបញ្ជាំងពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងការជ្រើសរើសយក ឆ្នាំ២០២៤នេះ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរផងដែរ។

គួរបញ្ជាក់ថា គណៈប្រតិភូរដ្ឋសភាកម្ពុជា នឹងបន្តធ្វើដំណើរទៅកាន់ស្រុកណានពីង នៃខេត្តហ្វូជាន នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីចូលសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន ដែលរៀបចំនៅទីនោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម