ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ថ្វាយនូវកតញ្ញូកតវេទិតាធម៌ចំពោះ ព្រះករុណាដែលលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ សម្រាប់ប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា
ឯកឧត្តម ហ៊ុន ម៉ានី សម្តែងថ្វាយនូវ កតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្រ បំផុតចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ ក្នុងព្រះរាជកាតព្វកិច្ចជាព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាពិសេស ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌ សម្រាប់ប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ទាំងមូលអាចរស់នៅប្រកបរបរចិញ្ចឹមជីវិត និងមានសិទ្ធិសេរីភាពពេញលេញក្នុងការ កសាងក្រុមគ្រួសារប្រកបដោយសុខសុភមង្គល។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/IMG_20241027_124111_079-1024x682.jpg)
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា សម្ដែងថ្វាយនូវកតញ្ញូកតវេទិតាធម៌ ថ្វាយព្រះមហាក្សត្របែបនេះ នៅក្នុងពិធីបើកពិព័រណ៌ព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត” នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៤។
ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សក្រៃលែងដែលបានចូលរួមជាមួយ សម្តេចរាជបុត្រី ព្រះអនុជ លោក លោកស្រី យុវជនក្នុង “ពិធីបើក នាឱកាសនោះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/IMG_20241027_124107_739-1024x682.jpg)
ឯកឧត្តម ហ៊ុន ម៉ានី បាន ថ្លែងអំណរគុណចំពោះ ក្រសួង ព្រះបរមរាជវាំង, ក្រសួងព័ត៌មាន និងរដ្ឋបាលរាជធានីភ្នំពេញ ដែលបានផ្តល់កិច្ចសហការ គាំទ្រយ៉ាងស្អិតរមួត ដល់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំកម្មវិធីនេះ រហូតប្រព្រឹត្តទៅដោយភាពរលូន និងសម្រេចបានលទ្ធផលជារូបរាងឡើងនាពេលនេះ។
ឯកឧត្តម សង្កត់ធ្ងន់ថា សហភាពសហព័ន្ធយុវជនកម្ពុជាពិតជាមានមោទនភាពក្រៃលែង ដែលតែងតែ ទទួលបានការសព្វព្រះរាជហឫទ័យ និងព្រះបរមរាជានុញ្ញាតរៀបចំព្រះរាជពិធីថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាបន្តបន្ទាប់ ដែលកាលពីឆ្នាំ២០១៦ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំព្រះរាជពិធីថ្វាយ ព្រះពរសង្ក្រាន្តឆ្នាំថ្មី និងជាពិសេសនាឱកាសនេះ សហភាពសហព័ន្ធយុវជនកម្ពុជាទទួលបានព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត រៀបចំ “ពិព័រណ៌ព្រះបរមឆាយាល័ក្ខណ៍” ដើម្បីថ្វាយព្រះពរអបអរសាទរខួប ២០ព្រះវស្សា នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/IMG_20241027_124053_122-1024x682.jpg)
សូមជម្រាបថាពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍នេះ នឹងប្រព្រឹត្តទៅរយៈពេល ២២ថ្ងៃ ចាប់ពី ថ្ងៃទី២៧ ខែតុលា រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងសួនព្រះរាជបណ្តាំនេះផ្ទាល់តែម្តង ដែលមានការតាំងបង្ហាញអំពីព្រះរាជជីវប្រវត្តិ ព្រះរាជកាតព្វកិច្ច ស្នាព្រះហស្ត និងព្រះរាជសកម្មភាពសប្បុរសធម៌របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ពិព័រណ៍នេះផងដែរ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីការដឹងគុណ ចំពោះព្រះគុណូបការៈ ព្រះគំរូវីរភាព និងព្រះរាជបូជនីយ៍កិច្ចដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់បាន បំពេញព្រះរាជតួនាទី និងព្រះរាជកិច្ចរបស់ព្រះអង្គយ៉ាងខ្ជាប់ខ្ជួនស្របតាមរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា ហើយព្រះអង្គតែងតែគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ និង យកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះប្រជានុរាស្ត្ររបស់ព្រះអង្គនៅគ្រប់កាលៈទេសៈ ទាំងអស់។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/IMG_20241027_124056_189-1024x682.jpg)
ឯកឧត្តម ហ៊ុន ម៉ានី អះអាងថា សហភាពសហព័ន្ធយុវជនកម្ពុជា ប្តេជ្ញាបន្តចូលរួមទទួលខុសត្រូវចំពោះជោគវាសនា កម្ពុជា តាមរយៈការបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងបេសកកម្ម សប្បុរសធម៌ វប្បធម៌ និងសង្គម ក្នុងទិសដៅបន្តរក្សាការពារឲ្យបាននូវអធិបតេយ្យជាតិបូរណភាពទឹកដី ឯករាជ្យភាព សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
គួរឲ្យដឹងថា កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍ សមាជិក គណៈកម្មាធិការកណ្តាល រួមទាំងសមាជិក សមាជិកាជាច្រើនរូប៕
![](https://www.kampucheathmey.com/wp-content/uploads/2024/10/IMG_20241027_124043_503-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/10/IMG_20241027_124049_342-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/10/IMG_20241027_124101_071-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/10/IMG_20241027_124035_805-1024x682.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច